អាល្លឺម៉ង់ធ្លាក់ចេញពីការប្រកួត World Cup សម្រាប់វគ្គបន្ទាប់

30

ក្រុមអាល្លឺម៉ង់ត្រូវបានទម្លាក់ក្នុងជុំទី 1 នៃការប្រកួតចុងក្រោយ FIFA World Cup នៅប្រទេសរុស្ស៊ី។ ក្រុមការពារជើងឯកបានប្រកួតចាញ់កូរ៉េខាងត្បូង 2-0 កាលពីថ្ងៃពុធ។ទាំងអាល្លឺម៉ង់និងកូរ៉េខាងត្បូងបានទទួលជ័យជម្នះមួយលើកនិងចាញ់ពីរលើកក្នុងពូល F ដោយរារាំងឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គជម្រុះ។ក្រុមការពារតំណែងជើងឯកផ្សេងៗទៀតបានបាត់បង់សេចក្តីសង្ឃឹមរបស់ពួកក្នុងការប្រកួតជម្រុះតាមពូលកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាក់ស្តែងក្រុមអ៊ីតាលីបានធ្លាក់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយអេស្ប៉ាញបានធ្លាក់ការប្រកួតនៅឆ្នាំ 2014 នៅប្រេស៊ីល៕