អង្គការសហប្រជាជាតិ: ពលរដ្ឋ 45,000 នាក់បានភៀសខ្លួនចេញពីតំបន់ស៊ីរី

31

អង្គការសហប្រជាជាតិនិយាយថាពលរដ្ឋ 45,000 នាក់បានភៀសខ្លួនចេញពីការវាយប្រហាររបស់រដ្ឋាភិបាលស៊ីរីនៅភាគនិរតីរបស់ប្រទេស។

ក្រុមទាហានដែលស្មោះត្រង់នឹងលោកប្រធានាធិបតី បាសារ អាល់អាសាដបានបង្កើនការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយកាំភ្លើងធំនៅក្នុងខេត្ត ឌីរ៉ាហ៍ ភាគនិរតីចាប់តាំងពីសប្តាហ៍មុន។

មន្រ្តីអង្គការសហប្រជាជាតិបានប្រាប់អ្នកយកព័ត៌មាននៅក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថាយ៉ាងហោចណាស់មនុស្សចំនួន 45,000 នាក់បានរត់គេចពីការកើនឡើងក្នុងការប្រយុទ្ធគ្នាហើយចំនួននេះអាចកើនឡើងទ្វេដង។

ក្រុមមន្រ្តីបាននិយាយថាក្រុមអ្នកជម្លៀសបានធ្វើដំណើរទៅព្រំដែនជាមួយហ្ស៊កដានីប៉ុន្តែត្រូវបានគេបង្ខំឱ្យស្នាក់នៅក្នុងប្រទេសស៊ីរីដោយសារតែព្រំដែនត្រូវបានបិទ។

ពួកគេបាននិយាយថាក្រុមអ្នកជម្លៀសត្រូវការតង់ ស្បៀងអាហារ និងសម្ភារៈផ្សេងៗទៀត។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសនិយាយថាយ៉ាងហោចណាស់មានជនស៊ីវិល 30 នាក់រួមទាំងកុមារ 2 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ។

រដ្ឋាភិបាលលោកអាសាដកំពុងកាន់កាប់តំណែងក្នុងអំឡុងពេលសង្រ្គាមស៊ីវិល។ កងកម្លាំង ប្រឆាំងបច្ចុប្បន្នគ្រប់គ្រងតែផ្នែកខ្លះនៃតំបន់ភាគខាងជើងនិងខាងត្បូងប៉ុណ្ណោះ៕