អតីតវីរបុរស​ Ronaldo គាំទ្រប្រេស៊ីលទទួលបានពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី

អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo ជឿជាក់ថាវាជាពេលវេលាសម្រាប់ប្រទេសរបស់គាត់ដើម្បីសម្រេចដូចការរំពឹងទុកនិងបញ្ចប់ការរងចាំរយៈពេល 16 ឆ្នាំរបស់ពួកគេសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី។ ក្រុមជម្រើសជាតិប្រេស៊ីលនឹងជួបស៊ុយអែត កូស្តារីកា និងស៊ែប៊ីនៅក្នុងពូល E។ Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅពេលដែលប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2002 បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូថា "ខ្ញុំគិតថាសម្រាប់ខ្ញុំ ក្រុមសំណព្វចិត្តគឺប្រេស៊ីល មិនមែនដោយសារតែខ្ញុំជាជនជាតិប្រេស៊ីលនោះទេ ប៉ុន្តែដោយសារតែប្រេស៊ីលលេងបានយ៉ាងល្អ។ "អេស្ប៉ាញលេងបានយ៉ាងល្អ ហើយអាល្លឺម៉ង់នៅតែរឹងមាំ ប៉ុន្តែការប្រកួត World Cup គឺជាការប្រកួតដ៏លំបាកមួយ ហើយយើងក៏មានអាហ្សង់ទីនដែលតែងតែរខ្លាំង...

ក្រុមអ្នកវិភាគនៅធនាគារអាល្លឺម៉ង់ព្យាករថាអាល្លឺម៉ង់នឹងឈ្នះការប្រកួត World Cup

មួយសប្ដាហ៍មុនការប្រកួត World Cup ឆ្នាំ2018 ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Commerzbank របស់អាល្លឺម៉ង់បានព្យាករថាក្រុមជម្រើសជាតិរបស់ខ្លួននឹងលើកពាននៅក្នុងការប្រកួតបាល់ទាត់អន្តរជាតិ។សេដ្ឋវិទូនៅធនាគារដែលមានប្រាក់បំណាច់ច្រើនជាងគេលំដាប់ទី2 នៅប្រទេសនេះនិយាយថាប្រទេសអាល្លឺម៉ង់មានលទ្ធភាពឈ្នះប្រហែល 18%។ ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទីពីរដែលភាគច្រើនទំនងជាស្ថិតនៅក្រោម 13%។ ការវិភាគបង្ហាញថាប្រទេសអេស្ប៉ាញ​ អាហ្សង់ទីន និងបារាំងបានតាមពីក្រោយក្រុមបាល់ទាត់នាំមុខទាំងពីរ ហើយប្រទេសអង់គ្លេសត្រូវបានផ្តល់ឱកាស 6,2% ។ក្រុមអ្នកជំនាញមកពីធនាគារ Commerzbank បានរាយការណ៍ថាបានវិភាគទិន្នន័យកីឡាជាប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកហើយដែលរួមមានការលំអៀងលើម្ចាស់ផ្ទះនិងចំនួនគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតបាល់ទាត់ពិភពលោកកាលពីមុន តារាងចំណាត់ថ្នាក់ពិភពលោកនិងកំណត់ត្រានៃការប្រកួតមុនៗ។ ដើម្បីគណនាពីភាពចៃដន្យនៃការលេងកីឡា ធនាគារ Commerzbank បានដាក់តំណើការគំរូចំនួន...

អាល្លឺម៉ង់ធ្លាក់ចេញពីការប្រកួត World Cup សម្រាប់វគ្គបន្ទាប់

ក្រុមអាល្លឺម៉ង់ត្រូវបានទម្លាក់ក្នុងជុំទី 1 នៃការប្រកួតចុងក្រោយ FIFA World Cup នៅប្រទេសរុស្ស៊ី។ ក្រុមការពារជើងឯកបានប្រកួតចាញ់កូរ៉េខាងត្បូង 2-0 កាលពីថ្ងៃពុធ។ទាំងអាល្លឺម៉ង់និងកូរ៉េខាងត្បូងបានទទួលជ័យជម្នះមួយលើកនិងចាញ់ពីរលើកក្នុងពូល F ដោយរារាំងឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គជម្រុះ។ក្រុមការពារតំណែងជើងឯកផ្សេងៗទៀតបានបាត់បង់សេចក្តីសង្ឃឹមរបស់ពួកក្នុងការប្រកួតជម្រុះតាមពូលកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាក់ស្តែងក្រុមអ៊ីតាលីបានធ្លាក់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយអេស្ប៉ាញបានធ្លាក់ការប្រកួតនៅឆ្នាំ 2014 នៅប្រេស៊ីល៕

ក្រុមហ៊ុន Nissan ចូលរួមជាមួយកម្មវិធីប្រណាំងរថយន្ត Formula-E

ចំពេលដែលមានភាពចលាចលបន្ទាប់ពីការចាប់ខ្លួនអតីតប្រធានក្រុមហ៊ុន លោក Carlos Ghosn ក្រុមហ៊ុន Nissan Motor កំពុងឈានជើងចូលរួមការប្រកួតប្រជែងថ្មីមួយនៅលើទីលានប្រណាំង។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេរបស់ជប៉ុនដែលបានចូលរួមក្នុងកម្មវិធីប្រណាំងរថយន្ត  Formula E ដែលជាកម្មវិធីប្រណាំងរថយន្តអន្តរជាតិសម្រាប់រថយន្តអគ្គិសនី។ ក្រុមហ៊ុន Nissan បានបង្ហាញពីផែនការសម្រាប់ក្រុមការងារនៅទីក្រុងតូក្យូកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុននេះបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍រួមគ្នារថយន្តប្រណាំងរបស់ខ្លួនជាមួយដៃគូសម្ព័ន្ធមិត្ត Renault។ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសបារាំងបានចូលរួមនៅក្នុងកម្មវិធី Formula  E អស់រយៈពេល 4 ឆ្នាំ។ អនុប្រធានក្រុមហ៊ុន Nissan លោក Roel...

ក្រុមមាន់គកបារាំងបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកលើកទី 2

ក្រុមមាន់គកបារាំងបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2018 ក្រោយពីបានផ្តួលក្រុមអណ្តាតភ្លើងក្រូអាត 4-2 ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យដោយសារតែគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងពីខ្សែប្រយុទ្ធ Mario Mandzukic ការស៊ុតបាល់ប៉េណាល់ទីពីររបស់កីឡាករ Antoine Griezmann និងការទាត់បាល់តង់ទីពីរពីកីឡាករ Paul Pogba និងកីឡាករ Kylian Mbappe។ កីឡាករ Ivan Perisic និង Mandzukic បានស៊ុតបញ្ចូលទីឱ្យក្រុមក្រូអាត។កីឡាករ...

Benzema ជួយ Real Madrid ឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League

គ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema កាលពីថ្ងៃអង្គារបានជួយឱ្យក្រុម Real Madrid អាចចូលប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Champions League ជាលើកទី 3 ជាប់ៗគ្នា។ក្រោយពីទទួលបានលទ្ធផលស្មើ 2-2 ជាមួយក្រុម Bayern Munich ក្នុងការប្រកួតជើងទី ២ ក្នុងទឹកដីរបស់ខ្លួន ក្រុមអធិរាជស Real Madrid បានសម្រេចបានគ្រាប់បាល់សរុប 4-3៕សូមទស្សនាវីដេអូ...

អ្នកគាំទ្រច្រើនជាង 5,000 នាក់ធ្វើដំណើរតាមបេឡារុស្សទៅរុស្ស៊ីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA 2018

គណៈកម្មាធិការសេវាព្រំដែនរបស់ប្រទេសបេឡារុស្សបាននិយាយកាលពីថ្ងៃចន្ទថាអ្នកគាំទ្រច្រើនជាង 5,000 នាក់បានធ្វើដំណើរតាមប្រទេសបេឡារុស្សទៅប្រទេសរុស្ស៊ីសម្រាប់ការប្រកួត World Cup 2018។អ្នកគាំទ្រភាគច្រើនឆ្លងកាត់ព្រំប្រទល់តាមអាកាសយានដ្ឋានជាតិ Minsk។ មានអ្នកគាំទ្រចំនួន 3,400 នាក់បានធ្វើដំណើរទៅបេឡារុស្សរួចទៅហើយ។ គណៈកម្មាធិការសេវាកម្មព្រំដែនរបស់រដ្ឋបាននិយាយថាផ្លូវដែលមានប្រជាប្រិយភាពទី2 គឺការធ្វើដំណើរដោយរថភ្លើងហើយផ្លូវទី3 គឺតាមផ្លូវថ្នល់។ជនបរទេសអាចចូលប្រទេសរុស្ស៊ីដោយគ្មានទិដ្ឋាការនៅពេលដែលពួកគេបង្ហាញកាតប្រិយមិត្ត FAN ID  របស់ពួកគេដែលមានសុពលភាពចាប់ពីថ្ងៃទី 4 ខែមិថុនារហូតដល់ថ្ងៃទី 10 ខែមិថុនាមុនពេលចាប់ផ្តើមការប្រកួតរហូតដល់ថ្ងៃទី 25 ខែកក្កដា។ ដើម្បីឆ្លងកាត់ព្រំដែនប្រទេសបេឡារុសអ្នកធ្វើដំណើរបរទេសត្រូវបង្ហាញកាតប្រិយមិត្ត FAN...

ក្រុមហ៊ុន Nike បដិសេធផ្គត់ផ្គង់ស្បែកជើងកីឡាសម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់

ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike បានបដិសេធមិនផ្គត់ផ្គង់ឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់នូវស្បែកជើងសម្រាប់ការប្រកួត FIFA World Cup ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីប្រកាសកាលពីថ្ងៃពុធបានកើតមានឡើងនៅមុនថ្ងៃប្រកួត World Cup ចាប់ផ្តើមនៅប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Nike បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាការដាក់ទណ្ឌកម្មនេះរារាំងក្រុមហ៊ុនមិនឱ្យផ្គត់ផ្គង់កីឡាករអ៊ីរ៉ង់នូវស្បែកជើងកីឡា។ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីដកចេញប្រទេសរបស់លោកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Carlos Queiroz គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់បានឱ្យដឹងថាកីឡាករទាំងអស់បានប្រើសម្ភារខ្លួនរួចហើយ ហើយបង្ខំឱ្យពួកគេផ្លាស់ប្តូរមុនពេលការប្រកួតនេះមិនយុត្តិធម៌។ លោកបានទាមទារឱ្យ Nike ដកការសំរេចចិត្តរបស់ខ្លួនហើយសុំទោស៕

ញត្តិដែលមានហត្ថលេខាចំនួនជាង 400,000 អំពាវនាវឱ្យពិន័យ Ramos

កីឡាករ Salah របស់ហង្សក្រហម Liverpool បានរងរបួសនៅក្នុងតង់ទីមួយនៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីមានការប្រឈមជាមួយខ្សែការពារក្លឹប Real Madrid។ អ្នករៀបចំការដាក់ញត្តិតាមរយៈ change.org បាននិយាយថាកីឡាករសញ្ជាតិអេស្ប៉ាញមានចេតនាធ្វើអោយកីឡាករសញ្ជាតិអេហ្ស៊ីបរបួសដៃ។មនុស្សរាប់ម៉ឺននាក់បានចុះហត្ថលេខាគាំទ្រចំពោះការអះអាងកាលពីល្ងាចថ្ងៃចន្ទដោយមានញត្តិអំពាវនាវឱ្យ UEFA និង FIFA ដាក់ពិន័យដល់កីឡាករ Ramos។ វាកើតមានឡើងខណៈពេលដែលមេធាវីសញ្ជាតិអេហ្ស៊ីបលោក Bassem Wahba ដាក់ពាក្យបណ្តឹងដោយទាមទាប្រាក់សំណងចំនួន 1 ពាន់លានអ៊ឺរ៉ូ (ស្មើនឹង...