អតីតវីរបុរស​ Ronaldo គាំទ្រប្រេស៊ីលទទួលបានពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី

31

អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo ជឿជាក់ថាវាជាពេលវេលាសម្រាប់ប្រទេសរបស់គាត់ដើម្បីសម្រេចដូចការរំពឹងទុកនិងបញ្ចប់ការរងចាំរយៈពេល 16 ឆ្នាំរបស់ពួកគេសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី។

ក្រុមជម្រើសជាតិប្រេស៊ីលនឹងជួបស៊ុយអែត កូស្តារីកា និងស៊ែប៊ីនៅក្នុងពូល E។

Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅពេលដែលប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2002 បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូថា “ខ្ញុំគិតថាសម្រាប់ខ្ញុំ ក្រុមសំណព្វចិត្តគឺប្រេស៊ីល មិនមែនដោយសារតែខ្ញុំជាជនជាតិប្រេស៊ីលនោះទេ ប៉ុន្តែដោយសារតែប្រេស៊ីលលេងបានយ៉ាងល្អ។

“អេស្ប៉ាញលេងបានយ៉ាងល្អ ហើយអាល្លឺម៉ង់នៅតែរឹងមាំ ប៉ុន្តែការប្រកួត World Cup គឺជាការប្រកួតដ៏លំបាកមួយ ហើយយើងក៏មានអាហ្សង់ទីនដែលតែងតែរខ្លាំង បារាំងជាក្រុមដែលមានកីឡាករវ័យក្មេងខ្លាំងៗ។

“ខ្ញុំសង្ឃឹមថាប្រេស៊ីលអាចទទួលបានជ័យជម្នះ។ វាជាពេលវេលាយូរណាស់តាំងពីឆ្នាំ 2002 ហើយខ្ញុំគិតថាវាដល់ពេលហើយ”។

ម្ចាស់ជើងឯក 5 សម័យកាល ប្រេស៊ីលនឹងបើកយុទ្ធនាការរបស់ពួកគេដោយប្រកួតជាមួយនិងប្រទេសស្វ៊ីសនៅថ្ងៃអាទិត្យ ទី17 ខែមិថុនា៕