នាយករដ្ឋមន្រ្តីហ៊ុន សែន៖ រីករាយការផ្ដួចផ្ដើមបើកចរាចរណ៍ផ្លូវទឹកពីតាខ្មៅទៅព្រែកព្នៅ

លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើងថា​លោក​សាទរ​ចំពោះការ​ផ្តួចផ្តើម​ឲ្យបង្កើត​​នូវការ​​ធ្វើដំណើរ​​តាម​ផ្លូវទឹក ពីទីក្រុងតាខ្មៅ ទៅព្រែព្នៅ ដោយលោក​ថាដើម្បីកាត់​បន្ថយការកកស្ទះ​ចរាចរណ៍។ នេះបើតាមការលើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះព្រឹកនេះ ខណៈដែល​លោកកំពុង​​ជួប​​​​សំណេះ​សំណាល​​ជាមួយអ្នក​ម៉ូតូឌុប អ្នកតាក់ស៊ី ​និង អ្នករត់ម៉ូតូកង់បី ប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើម​បង្កើត​នូវ​ការ​ធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញ​ទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងដែរថាការបើកដំណើរការចរាចរណ៍ផ្លូវទឹក​នេះ​គឺបានបង្ហាញពីការ​រីក​​ចម្រើន​លើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ផង​ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់...

CATA ថាកម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ថា កម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ ក្រោយកំណើនភ្ញៀវទេសចរចិន បានបង្ហាញសញ្ញាកើនឡើង១២% ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអោយទូរទស្សន៍រស្មីហង្សមាស ដឹងថា ដើម្បីសម្រេចបាននូវគោលដៅទេសចរ ២លាននាក់នាចុងឆ្នាំនេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ បាននឹងកំពុងបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។ លោកជំទាវបន្តថា ជាក់ស្តែងនាពេលថ្មីនេះ ទីភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ បានសហការគ្នា រៀបចំនូវពិព័រណ៍ទេសចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាលក្ខណៈកញ្ចប់តាមរយៈប្រតិបត្តិករទេសចរ...

តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារមានកំណើនក្នុងទីផ្សារកម្ពុជា

ភ្នំពេញ៖ តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារ មានកាន់តែខ្ពស់ ដែលនាំអោយមានកំណើននៃការនាំចូលរថយន្តកាន់តែច្រើនពី១ឆ្នាំទៅ១ឆ្នាំក្នុងទីផ្សារកម្ពុជា។លោកប្រាយ អ៊ែនខូ នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងថា ការបង្កើនការនាំចូលរថយន្តស៊េរីថ្មីឆ្នាំ២០១៩នេះ មកកាន់ទីផ្សារកម្ពុជា គឺដោយសារមើលឃើញពីតម្រូវការនៃការនិយមប្រើប្រាស់រថយន្តថ្មីមានការកើនឡើង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មានការកើនឡើងមួយកម្រិតទៀតផងដែរ។ លើកឡើងក្នុងពិធីបើកបរសាកល្បងរថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មីឆ្នាំ២០១៩ នៅកោះពេជ្រ នាដើមសប្ដាហ៍នេះ លោកបន្តថា គិតត្រឹមមកទល់ពេលនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ មានកំណើនរហូតដល់៣០% ដែលធ្វើអោយក្រុមហ៊ុនមានផែនការ បង្កើនការនាំចូល បន្ថែមប្រមាណ១០%ទៀត ។បើផ្អែកតាមសហពន្ធ័ឧស្សាហកម្មយានយន្តកម្ពុជា...

ធនាគារកូរ៉េទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨៖ ធនាគារកូរ៉េ ទិញភាគហ៊ុន ១០០% ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា ដើម្បីពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ អោយកាន់តែធំបន្ថែម ទៅលើប្រតិបត្តិការដែលមានស្រាប់នៅកម្ពុជា។លោក SEO Joon Yong តំណាងរបស់ធនាគារ NongHyup បានឲ្យដឹងថា ការទិញយកនូវភាគហ៊ុនទាំងស្រុងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ភីអិលស៊ីនៅកម្ពុជានេះ គឺដោយសារធនាគារ...

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធនៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ពាន់លានដុល្លារ

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង បានអះអាងថាការនាំចេញរបស់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ឆមាសទី១នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមរិក គឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ ការអះអាងរបស់ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤) ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះ ឯកឧត្តម...

ក្រុមហ៊ុន Nissan ឈប់លក់រថយន្តប្រើប្រេងម៉ាស៊ូតនៅអឺរ៉ុប

ក្រុមហ៊ុន Nissan Motor បានឱ្យដឹងថាខ្លួននឹងឈប់លក់រថយន្តប្រើប្រាស់ម៉ាស៊ូតនៅអឺរ៉ុប។ ក្រុមហ៊ុននេះបានលក់រថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតផ្សេងៗគ្នារួមទាំងប្រភេទ SUV និងរថយន្តតូចៗដែលមានការពេញនិយមនៅក្នុងទ្វីបអឺរ៉ុបដោយសារតែមានការសន្សំសម្ចៃប្រេងល្អប្រសើរជាងរថយន្តប្រើសាំង។ទោះជាយ៉ាងណាក៏ដោយអ្នកប្រើប្រាស់អឺរ៉ុបបានដកខ្លួនចេញពីការប្រើប្រាស់រថយន្តប្រើប្រាស់ម៉ាស៊ូតបន្ទាប់ពីការក្លែងបន្លំទិន្នន័យរបស់ក្រុមហ៊ុន Volkswagen កាលពី 3 ឆ្នាំមុន។ រដ្ឋាភិបាលរបស់ពួកគេក៏បានរឹតបន្តឹងបទប្បញ្ញត្តិបរិស្ថានស្តីពីរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតផងដែរ។ ក្រុមហ៊ុន Nissan បានសម្រេចចិត្តមិនដំឡើងម៉ាស៊ីនម៉ាស៊ូតលើម៉ូដែលថ្មីៗណាមួយដែលនឹងត្រូវបានដាក់លក់នៅទ្វីបអឺរ៉ុបនៅពេលវាចាប់ផ្តើមលក់ចេញទេ។ក្រុមហ៊ុនគ្រោងនឹងពង្រីកការលក់រថយន្ត hybrid និងរថយន្តអគ្គិសនីដែលគ្មានការបំភាយជំនួសវិញ។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងផ្លាស់ប្តូរពីរថយន្តប្រើប្រាស់ម៉ាស៊ូតទៅជារថយន្តអគ្គិសនីនិងប្រភេទផ្សេងទៀតនៅអឺរ៉ុប។ ក្រុមហ៊ុន Toyota ក៏មានផែនការកាត់បន្ថយការលក់រថយន្តប្រើប្រាស់ម៉ាស៊ូតផងដែរ៕  

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

ចក្រភពអង់គ្លេសជាទឹកដីដែលពលរដ្ឋខ្លួនក្លាយជាមហាសេដ្ឋី

មហាសេដ្ឋីប្រាក់វាល់លាននឹងមហាសេដ្ឋីដែលខំប្រឹងរកស៊ីដោយខ្លូនឯងរបស់ចក្រភពអង់គ្លេសមានចំនួនច្រើនជាង 90% ក្នុងបញ្ជីអ្នកមានឆ្នាំ 2018 ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ ពាណិជ្ជករ Jim Ratcliffe ដែលចាប់ផ្តើមគម្រោងលំនៅដ្ឋានសង្គមនៅទីក្រុង Manchester ស្ថិតនៅលើកំពូលតារាងដែលបានចុះផ្សាយក្នុងកាសែត Sunday Times (ST) មានទ្រព្យសម្បត្តិ 21.05 ពាន់លានផោន (ស្មើនឹង 28.5 ពាន់លានដុល្លារ)។ លោក Ratcliffe ត្រូវបានបណ្តេញចេញបន្ទាប់ពីបានធ្វើការងាររយៈពេលបីថ្ងៃដំបូងរបស់គាត់ ហើយមិនបានចាប់ផ្តើមអាជីវកម្មរហូតដល់គាត់មានអាយុជិត 40...

ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគសាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ លោក Xu Zhixing អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ...

មន្ទីទេសចរណ៍ខេត្តព្រះសីហនុជំរុញអោយមាន ការវិនិយោគកន្លែងស្នាក់នៅបែបប្រណិតបន្ថែមក្នុងខេត្ត

ភ្នំពេញ៖ ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ថាតម្រូវការ ស្នាក់នៅបែបប្រណិតក្នុងក្រុងព្រះសីហនុ នៅមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលកំពុងមានសន្ទះកើនឡើងខ្លាំងក្នុងខេត្តនេះ។ថ្លែងក្នុងពិធីសម្ភោធន៍ជាផ្លូវការនៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នៅព្រឹកថ្ងៃទី២២ កញ្ញានេះ នៅក្រុងព្រះសីហនុ លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ ចេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ទាមទារអោយមានការវិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតអោយបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរ...