អ៊ែលសាវ៉ាឌ័របញ្ជាឱ្យបណ្តេញអ្នកការទូតវេណេស៊ុយអេឡាទាំងអស់

18

អាជ្ញាធរបានប្រកាសកាលនៅថ្ងៃអាទិត្យនេះថាប្រទេសអ៊ែលសាវ៉ាឌ័របានបញ្ជាឱ្យបណ្តេញអ្នកការទូតវេណេស៊ុយអេឡាទាំងអស់ចេញពីប្រទេសអាមេរិកកណ្តាលនេះ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសអ៊ែលសាវ៉ាឌ័របានទទួលស្គាល់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ក្នុងនាមជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡារហូតទាល់តែមានការបោះឆ្នោតដោយសេរីនៅក្នុងប្រទេស។

សេចក្តីថ្លែងការណ៍បានបន្ថែមថាវាផ្តល់ពេលវេលា ៤៨ ម៉ោងដល់អង្គភាពការទូតទាំងមូលរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាដើម្បីចាកចេញពីប្រទេស៕