បុរសជនជាតិឥណ្ឌាម្នាក់បានកាត់ម្រាមដៃរបន្ទាប់ពីបានបោះឆ្នោតឲ្យគណបក្សខុស

16

បុរសជនជាតិឥណ្ឌាម្នាក់បានកាត់ម្រាមដៃខ្លួនឯងបន្ទាប់ពីបានបោះឆ្នោតឲ្យគណបក្សខុសដោយចៃដន្យនៅក្នុងការបោះឆ្នោតក្នុងប្រទេសគាត់។

លោក Pawan Kumar បាននិយាយថាលោកចង់បោះឆ្នោតឱ្យគណបក្ស Bahujan Samaj ក្នុងជុំទីពីរនៃការបោះឆ្នោតនៅរដ្ឋ Uttar Pradesh ភាគខាងជើង។

ប៉ុន្តែជំនួសឱ្យការចុចប៊ូតុងសត្វដំរី BSP លោកបានចុចប៊ូតុងដែលមានផ្កាឈូកដែលជានិមិត្តសញ្ញាសម្រាប់គណបក្ស Bharatiya Janata ជាតិនិយមហិណ្ឌូដែលកំពុងកាន់អំណាច។

លោក Kumar បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា “ខ្ញុំបានចុចប៊ូតុងដែលមាននិមិត្តសញ្ញាផ្កាឈូកជំនួសឱ្យដំរីដោយចៃដន្យ។

“ខ្ញុំបានកាត់ម្រាមដៃរបស់ខ្ញុំសម្រាប់កំហុស។”

និមិត្តសញ្ញាត្រូវបានប្រើក្រៅពីឈ្មោះបេក្ខជន ដូច្នេះប្រជាជនឥណ្ឌាដែលមិនចេះអក្សរនៅតែអាចបោះឆ្នោតបាន។

យោងតាមសារព័ត៌មាន India Today គាត់បាន “មួម៉ៅបន្ទាប់ពីមានកំហុសហើយមិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់” បន្ទាប់ពីមានកំហុសនេះ។

គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែគាត់អាចវិលត្រលប់មកផ្ទះវិញក្រោយមកទៀត។

ប្រជាជនឥណ្ឌាចំនួន 900 លាននាក់មានសិទ្ធិបោះឆ្នោតដែលធ្វើឱ្យការបោះឆ្នោតរបស់ឥណ្ឌាមានទំហំធំបំផុតនៅលើពិភពលោក។

ការបោះឆ្នោតមាន 7 ដំណាក់កាលហើយលទ្ធផលបឋមត្រូវបានរំពឹងនឹងចេញផ្សាយនៅថ្ងៃទី 23 ខែឧសភា៕