នាយករដ្ឋមន្ត្រីអេស្ប៉ាញអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ

22

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានអំពាវនាវឲ្យមានការបោះឆ្នោតមួយនៅថ្ងៃទី 28 ខែមេសា។

លោកបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ពីរថ្ងៃបន្ទាប់ពីការផ្តួចផ្តើមថវិការដ្ឋាភិបាលសម្លេងភាគតិចរបស់លោកនៅឆ្នាំ 2019 ត្រូវបានបោះឆ្នោតទម្លាក់ក្នុងការបោះឆ្នោតសភាមួយ។

ការបោះឆ្នោតស្ទង់មតិចុងក្រោយបានផ្តល់ឱ្យគណបក្សសង្គមនិយមនិន្នាការឆ្វេងនិយមរបស់លោក Sanchez ទទួលបាននូវការគាំទ្រដ៏ធំបំផុត។ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់សម្រាប់គណបក្សរបស់គាត់ដើម្បីឈ្នះសម្លេងភាគច្រើននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

ប្រទេសអេស្ប៉ាញគឺសម្បូរទៅដោយការបំបែកខ្លួន។ ការកាត់ទោសអតីតមេដឹកនាំចលនាបំបែកខ្លួននៅ Catalonia បានចាប់ផ្តើមនៅសប្តាហ៍នេះដោយទទួលបានប្រតិកម្មយ៉ាងខ្លាំងពីក្រុមបំបែកខ្លួន។ គណបក្សស្តាំនិយម Vox កើនសម្លេងក្នុងការបោះឆ្នោតថ្នាក់តំបន់មួយនៅក្នុងខែធ្នូ៕