ផ្ទុះបាតុកម្មដ៏ធំប្រឆាំងនឹងម៉ាឌូរ៉ូនៅវ៉េណេស៊ុយអេឡា

21

ចំនួនបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងគោលបំណងបណ្តេញលោកប្រធានាធិបតី​ នីកូឡាស ម៉ាឌូរ៉ូ ចេញពីអំណាច។

ភាពតានតឹងបានកើនឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងកាលពីថ្ងៃសៅរ៍នៅពេលដែលពលរដ្ឋជាង 100,000 នាក់បានចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាលដែលបានរៀបចំឡើងនៅជាង 100 ទីតាំងរួមទាំងរដ្ឋធានីការ៉ាកាស។

មេដឹកនាំបក្សប្រឆាំងលោក ជួន កៃដូ ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកបានប្រកាសខ្លួនឯងថាជាមេដឹកនាំបណ្តោះអាសន្ននៃប្រទេសនេះ។

ក្នុងសុន្ទរកថាដែលលោកបានថ្លែងនៅរដ្ឋធានីកាលពីថ្ងៃសៅរ៍ លោក កៃដូ បានបង្ហាញផែនការដឹកជញ្ជូនម្ហូបអាហារនិងឱសថពីប្រទេសប្រេស៊ីលនិងកូឡុំប៊ីដើម្បីដោះស្រាយកង្វះទំនិញ។

លោកបានជំរុញឱ្យមេដឹកនាំយោធាចូលរួមក្នុងយុទ្ធនាការរបស់លោកនិងជាផ្នែកមួយនៃការកសាងប្រទេសឡើងវិញ។

ទន្ទឹមនឹងនេះដែរ លោក ម៉ាឌូរ៉ូ ក៏បានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ផងដែរដោយជំរុញឱ្យមេដឹកនាំបក្សប្រឆាំងបញ្ឈប់សហរដ្ឋអាមេរិកពីការបង្កើតភាពច្របូកច្របល់នៅវ៉េណេស៊ុយអេឡា។

លោកបានសំដៅទៅលើលោក ត្រាំ ដោយនិយាយថាវេណាស៊ុយអេឡានឹងមិនបោះបង់ចោលនិងគោរពបទបញ្ជារបស់លោកជាប្រទេសសេរី។

បាតុកម្មប្រឆាំងរដ្ឋាភិបាលបានរីករាលដាលពីរដ្ឋធានីការ៉ាកាសហើយឥឡូវនេះរីករាលដាលទូទាំងប្រទេស បើទោះបីជាលោកម៉ាឌូរ៉ូបង្ហាញជំហររឹងមាំក៏ដោយ៕