សាកលវិទ្យាល័យកំពូលទាំង 10 នៅកម្ពុជាឆ្នាំ2018

264

ទំព័រ uniRank រៀបរាប់អំពីចំណាត់ថ្នាក់សាកលវិទ្យាល័យកម្ពុជាឆ្នាំ 2018 ដែលមានចំណាត់ថ្នាក់ជាស្ថាប័នអប់រំកម្រិតខ្ពស់របស់កម្ពុជាដែលបានទទួលស្គាល់ជាផ្លូវការដូចខាងក្រោម:

ក. ត្រូវបានទទួលស្គាល់ដោយមានអាជ្ញាប័ណ្ណនិងឬត្រូវបានចុះបញ្ជីដោយអង្គការដែលពាក់ព័ន្ធនឹងការអប់រំខ្ពស់នៅកម្ពុជា

ខ. ផ្តល់ជូនយ៉ាងហោចណាស់បរិញ្ញាបត្រ និង ឬសញ្ញាប័ត្រក្រោយឧត្តមសិក្សា

គ. ការផ្តល់វគ្គសិក្សាច្រើនលើសលប់នៅក្នុងទម្រង់មុខវិជ្ជាផ្ទាល់ មិនសំដៅលើទំរង់សិក្សាពីចម្ងាយឬតាមអនឡាញ

ខាងក្រោមនេះជាសាកលវិទ្យាល័យកំពូលទាំង ១០ នៅប្រទេសកម្ពុជាតាមការស្រាវជ្រាវនិងវាយតម្លៃដោយ uniRank:

  1. សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែល មានទីតាំងនៅតាមរាជធានីភ្នំពេញ។

  1. សាកលវិទ្យាល័យវេស្ទើន

ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។

  1. សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 1999 គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលមានទីតាំងនៅ រាជធានីភ្នំពេញ។

  1. សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 1964 ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ត្រូវបានទទួលស្គាល់ជាផ្លូវការនិង / ឬទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។

  1. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 1981 គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមិនរកប្រាក់ចំណេញមួយដែលមានទីតាំងនៅរាជធានីភ្នំពេញ។

  1. សាកលវិទ្យាល័យបៀលប្រាយ ​(BBU)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 2000 គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ គ្រឹះស្ថាននេះក៏មានសាខាសាខានៅតាមខេត្តមួយចំនួនដូចជា សៀមរាប ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ រតនៈគីរី តាកែវ និងស្ទឹងត្រែង។

  1. សាកលវិទ្យាល័យកម្ពុជា​ (UC)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ។

  1. សាកលវិទ្យាល័យហ្សាម៉ាន់

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2010 គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានទីតាំងនៅក្នុងទីក្រុងក្រុងភ្នំពេញ។

  1. សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​ (PUC)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 2000 គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ស្ថាប័ននេះក៏មានសាខាសាខានៅតាមខេត្តដូចជាបាត់ដំបងនិងសៀមរាប។

  1. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ (RUPP)

ត្រូវបានបង្កើតឡើងនៅឆ្នាំ 1960 សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានទីតាំងនៅរាជធានីភ្នំពេញ៕