ដូចម្តេចហៅថា ផ្លូវជនបទ!!!

497

ដើម្បីអោយប្រជាពលរដ្ឋកាន់តែមានការយល់ដឹងចំពោះប្រព័ន្ធផ្លូវថ្នល់របស់ កម្ពុជា​អោយ​កាន់​តែស៊ីជម្រៅនោះ។ នៅថ្ងៃនេះ Rush News សូមធ្វើការពន្យល់អំពីអ្វីទៅដែលហៅថា ផ្លូវជនបទ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋអាច្វើការសិក្សាស្វែងយល់។

ផ្លូវជនបទ គឺសំដៅទៅលើ ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងទៅភូមិ។

ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ។

ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជនឃុំ សង្កាត់។

ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅទីប្រជុំជនឃុំ សង្កាត់។

ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ។

ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ។

ផ្លូវក្នុងភូមិ។

(ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)