រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នា ឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរ ការធ្វើចរាចរណ៍នៅដើមឆ្នាំ២០១៩ខាងមុខ។ ឯឧ.លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា តាម រយៈកិច្ចប្រជុំផ្លូវដែកសឹង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល កម្ពុជា - ថៃ បានអៈអាងដូចគ្នាថាបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ ប៉ុន្តែខាងភាគីថៃថានៅរងចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាង២នៅចុងឆ្នាំ២០១៨នេះ។ ឯឧ.បានបញ្ជាក់ថា នៅក្នុងអំឡុងពេលចុះហត្ថលេខានោះភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថ ភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេស ទំាង២អោយកាន់តែស្អិតល្មួត...

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ រយៈពេលបីថ្ងៃនាចុងខែសីហានេះ

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ "Halal International Show 2018" ដែលមានការចូលរួមពី ខេត្តទាំង៥ នៃភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មខេត្តយ៉ាទ្បា។លោក Nianwa Sulaiman ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត យ៉ាទ្បា (Yala) បានឱ្យដឹងថាខេត្តចំនួន 5 នៅភាគខាងត្បូងរួមមាន ខេត្តយ៉ាទ្បា (Yala) ខេត្តបាត់តានី (Pattani)...

ធនាគារមេយប៊ែងគាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជា

ភ្នំពេញ៖ ធនាគារមេយប៊ែង គាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជាតាមរយៈការពង្រីកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។លោក ដាទុ ចូហាន់ ប៉ីន អារីហ្វីន ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារមេប៊ែង បានមានប្រសាសន៍ថា ការគាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជា ក្នុង ខេត្តតាកែវ នេះ ធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់វិស័យវាយនភ័ណ្ឌតាមបែបប្រពៃណី អោយទទួលបាននូវបរិមណផលិតផលខ្ពស់ ដែលអាចឈានទៅបង្កើនប្រាក់ចំណូលបន្ថែម ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា ក្រោមកិច្ចគាំទ្រហរិញ្ញវត្ថុពីធនាគារមេយប៊ែង ដើម្បីពង្រីកមជ្ឈមណ្ឌល បណ្ដុះបណ្ដាលជំនាញ វិជ្ជា ជីវៈនេះ...

គម្រោងព្រីនស៍ អ៊ីនធឺណាសិនណល ផ្លាហ្សា ផ្លូវសហព័ន្ធរុស្សី បើកអោយអតិថិជនអាចចូលទស្សនាបន្ទប់គំរូជាផ្លូវការ

ភ្នំពេញ៖ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសអោយអតិថិជនអាចចូលទស្សនាបន្ទប់គំរូបានជាផ្លូវការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីគម្រោងថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា អ៊ីនធឺណាសិនណល ផ្លាហ្សា ផ្លូវសហព័ន្ធរុស្សី គឺជា គម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារ ធំទីបីរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅរាជាធានីភ្នំពេញ បន្ទាប់ពីគម្រោងអគារស្នាក់នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា...

ក្រុមហ៊ុន កាហុកភីធីអ៊ី និង ក្រុមហ៊ុនស្មាត អាស្យាតា បានចុះហត្ថលេខាជាដៃគូពាណិជ្ជកម្ម ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍តែមួយគត់

ភ្នំពេញ៖ ក្រុមហ៊ុន កាហុកភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន ស្មាតអាស្យាតា បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា នៅសណ្ធាគារសាន់វេ ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាចង់អោយប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពី គុណភាព គុណប្រយោជន៍ និង សេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពីផងដែរ។ ការចុះកិច្ចសហការដៃគូពាណិជ្ជកម្មនេះ នឹងនាំមកនូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗ និងការផ្ដល់ជូន ដ៏ពិសេសសម្រាប់ អតិថិជនដែលតែងតែគាំទ្រទូរស័ព្ទដៃស៊ីងតិច និង ក្រុមហ៊ុន ស្មាតអាស្យាតា ដែលជា ប្រតិបត្តិករ...

ក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិកដាក់ការជឿជាក់ខ្លាំងលើវិស័យដីធ្លីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨៖ អ្នកជំនាញថាក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិក Keller Williams Realty បានដាក់ការជឿជាក់ជាខ្លាំង លើវិស័យដីធ្លីកម្ពុជា ថានឹងមានការរីកចម្រើនមួយកម្រិតទៀតនាពេលអនាគត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពីលើយន្ដហោះកាលពីម្សិលមិញលោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែ ក្រោយលោកបានចុះហត្ថលេខាទិញ Master Franchise ពី Keller Williams Realty...

ក្រសួងទេសចរណ៍ជំរុញឲ្យមានការបង្កើនបរិមាណជំនាញមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម

ភ្នំពេញ៖ ក្រសួងទេសចរណ៍ជំរុញឲ្យមានការបង្កើនបរិមាណជំនាញមគ្គុទេសក៍ទេសចរណ៍បន្ថែមដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរនៅឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍ជាតិ ជំនាន់ទី៣ នាព្រឹកថ្ងៃទី២២នេះ នៅ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការជំរុញបន្ថែមនេះ គឺដើម្បីត្រៀមឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលនឹងកើនឡើង រហូតដល់១០លាននាក់នៅឆ្នាំ ២០២៥ ដែលនឹងអាចបង្កើតការងារផ្ទាល់ប្រមាណ ១លាន ២សែននាក់ សម្រាប់អ្នកបំរើការងារក្នុងវិស័យទេសចរណ៍។ ឯកឧត្តមបន្តថា គិតមកទល់បច្ចុប្បន្ន កម្ពុជា មានអ្នកបំរើការងារក្នុងវិស័យទេសចរណ៍ ដោយផ្ទាល់ ប្រមាណ៦២...

តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារមានកំណើនក្នុងទីផ្សារកម្ពុជា

ភ្នំពេញ៖ តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារ មានកាន់តែខ្ពស់ ដែលនាំអោយមានកំណើននៃការនាំចូលរថយន្តកាន់តែច្រើនពី១ឆ្នាំទៅ១ឆ្នាំក្នុងទីផ្សារកម្ពុជា។លោកប្រាយ អ៊ែនខូ នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងថា ការបង្កើនការនាំចូលរថយន្តស៊េរីថ្មីឆ្នាំ២០១៩នេះ មកកាន់ទីផ្សារកម្ពុជា គឺដោយសារមើលឃើញពីតម្រូវការនៃការនិយមប្រើប្រាស់រថយន្តថ្មីមានការកើនឡើង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មានការកើនឡើងមួយកម្រិតទៀតផងដែរ។ លើកឡើងក្នុងពិធីបើកបរសាកល្បងរថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មីឆ្នាំ២០១៩ នៅកោះពេជ្រ នាដើមសប្ដាហ៍នេះ លោកបន្តថា គិតត្រឹមមកទល់ពេលនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ មានកំណើនរហូតដល់៣០% ដែលធ្វើអោយក្រុមហ៊ុនមានផែនការ បង្កើនការនាំចូល បន្ថែមប្រមាណ១០%ទៀត ។បើផ្អែកតាមសហពន្ធ័ឧស្សាហកម្មយានយន្តកម្ពុជា...

UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីផ្តល់ការគាំទ្រលើគម្រោងស្នាក់នៅតម្លៃសមរម្យ

ភ្នំពេញ៖ UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីគាំទ្រគម្រោងលំនៅដ្ឋានតម្លៃសមរម្យថាបានចូលរួមចំណែកក្នុងការជួយពលរដ្ឋដែលមានចំណូលទាប អោយមានលទ្ធភាពទទួលបានលំដ្ឋានស្នាក់នៅមានគុណភាព។លោក និក បេរេសហ្វដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជាលើកឡើងថាការចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដនាពេលនេះ បានឆ្លុះបញ្ជាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសំដៅជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។លោកបន្ថែមថាតាមរយៈកិច្ចព្រមព្រៀងនេះ អង្គការ UNDP នឹងធ្វើការសិក្សាវាយតម្លៃទៅលើការកកើតឡើងវិញក្នុងអាជីវកម្ម និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលទាប អោយមានលទ្ធភាពចូលរួមក្នុងគម្រោងអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម។លើកឡើងនៅក្នុងពិធីចុះហត្ថលេខាងលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជនក្រោមការផ្តួចផ្តើមពីអង្គការ UNDP...

CATA ថាកម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ថា កម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ ក្រោយកំណើនភ្ញៀវទេសចរចិន បានបង្ហាញសញ្ញាកើនឡើង១២% ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអោយទូរទស្សន៍រស្មីហង្សមាស ដឹងថា ដើម្បីសម្រេចបាននូវគោលដៅទេសចរ ២លាននាក់នាចុងឆ្នាំនេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ បាននឹងកំពុងបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។ លោកជំទាវបន្តថា ជាក់ស្តែងនាពេលថ្មីនេះ ទីភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ បានសហការគ្នា រៀបចំនូវពិព័រណ៍ទេសចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាលក្ខណៈកញ្ចប់តាមរយៈប្រតិបត្តិករទេសចរ...