ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប

សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល​និងកម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាល​ស្ពាន​សង្កាត់ ក្រុង​ប៉ោយប៉ែត។ តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បាន​បញ្ជាក់​ថា​ប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេស​ថៃតាម​ច្រក​របៀង ដោយខុស​ច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាម​ច្បាប់​ដោយដុតកម្ទេចប្រហិត​ចម្រុះ​នោះចោល។ តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែ​មករា​ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ...

ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់​លាន​ដុល្លារ​​អាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន...

ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា រហូតនឹងឈានទៅបង្កើតជារោងចក្រផលិតនិងវេចខ្ចប់ដោយផ្ទាល់ខ្លួននៅក្នុងស្រុកនាពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាបានឆាប់រហ័ស។ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG បានអោយដឹងថាផលិតផលសាប៊ូខ្មែរ ម៉ាកT&L Natural Product កំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជាដោយសារតែផលិតផលសាប៊ូនេះ ផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាស និងស្ថានភាពស្បែកក្បាល និងសរសៃសក់ របស់ប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ក្រោយមានវត្តមាននៅលើទីផ្សារកម្ពុជា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សាប៊ូ យីហោខ្មែរ T&L នេះ...

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅឆ្នាំ២០១៧មានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០១៦

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា នៅឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺបានប្រសើរឡើងវិញបន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០១៦កន្លងទៅ។ បើតាមតួលេខចុងក្រោយនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល១១ខែឆ្នាំ២០១៧ ការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅទីផ្សារអាមេរិកគឺបានកើនឡើងអត្រាដល់ទៅ៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។ តួលេខបានបង្ហាញថា រយៈពេល១១ខែឆ្នាំ២០១៧ ទំហំទឹកប្រាក់នៃការនាំចេញបានកើនឡើងដល់ទៅ២៨២៦លានដុល្លារ ខណរយៈដូចគ្នាកាលពីឆ្នាំ២០១៦សម្រេចបានទឹកប្រាក់ត្រឹមតែជាង២៦៣៣លានដុល្លារប៉ុណ្ណោះ។ កំណើននៃការនាំចេញនៅឆ្នាំ២០១៧ គឺជាការប្រសើរឡើងវិញនៃទំហំនៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្លាក់ចុះអត្រាដល់ទៅ៧%នៅឆ្នាំ២០១៦។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំទី២របស់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប៕

សម្ដេចហ៊ុន សែន ជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកម្ពុជា

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយសម្ដេចអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងបែបនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី ២៧ មករា ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងប្រទេសឥណ្ឌា ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា និងមានការចូលរួមពី សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។ សម្ដេចហ៊ុន សែនថា វេទិកាធុរកិច្ចនេះ ផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា...