របាយការណ៍គ្រឿងញៀន៖ ខេត្តភាគឥសាននៃកម្ពុជា នៅតែបន្តមានសកម្មភាពលួចចរាចរគ្រឿង​ញៀន

(ភ្នំពេញ)៖ របាយការណ៍កំរាស់១៧ទំព័រ នៃលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៧ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ខេត្តភាគឥសាននៃកម្ពុជា នៅតែបន្តមានសកម្មភាពលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន បើទោះបីជាសមត្ថកិច្ចខិតខំបង្រ្កាបបានចំករណីធំៗ និងកាត់ផ្តាច់ខ្សែរយៈទាក់ទងនៃឧក្រិដ្ឋជនគ្រឿង ញៀនបានច្រើនយ៉ាងណាក៏ដោយ។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងនោះក្រុមឧក្រិដ្ឋជនអន្តរជាតិ នៅតែព្យាយាមប៉ុនប៉ង ប្រើប្រាស់ទឹកដីកម្ពុជា ជាប្រទេសផលិតកែច្នៃ និងឆ្លងកាត់គ្រឿងញៀនខុសច្បាប់ តាមគ្រប់រូបភាព គ្រប់ច្រកចេញចូលទាំងផ្លូវគោក ទឹក អាកាស និងប្រៃសណីយ៍។ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៧ ធ្នូនេះ...

ខេត្តព្រះសីហនុមានមន្ទីរពិសោធន៍ខ្នាតតូច ដើម្បីវិភាគគំរូផលិតផលមានផ្ទុកសារធាតុគីមី

(ព្រះសីហនុ)៖ អគារមន្ទីរពិសោធន៍ខ្នាតតូចដ៏ថ្មីស្រឡាង ដែលមានសមត្ថភាពត្រួតពិនិត្យ និងវិភាគគំរូផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមី និងជាតិពុលផ្សេងៗ នៅខេត្តព្រះសីហនុ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃពុធ ទី០៦ ធ្នូ នេះ។ មន្ទីរពិសោធន៍នេះ មានសមត្ថភាពធ្វើការស្រាវជ្រាវលើករណីពុលអាហារដែលកើតឡើងភ្លាមៗ ប្រកបដោយប្រសិទ្ធភាព។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងបញ្ហាសុវត្ថិភាពចំណីអាហារ ដែលជាកង្វល់របស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរដែលចូលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ។ បើតាមលោករដ្ឋមន្រ្តី បានឲ្យដឹងថា មន្ទីរពិសោធន៍ថ្មីនេះ...

ទំនិញម្ហូបអាហារខូចគុណភាព ចំនួនជាង០៦តោន ត្រូវបានដុតកម្ទេចចោលនៅថ្ងៃនេះ

(ព្រះសីហនុ)៖ ទំនិញម្ហូបអាហារខូចគុណភាព និងទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង០៦តោន ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយ:សាខាកាំកុងត្រូលខេត្តព្រះសីហនុ ធ្វើការដុតកម្ទេចចោលនៅថ្ងៃពុធ ទី០៦ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ ទំនិញដែលត្រូវបានដុតកម្ទេចចោលនេះរួមមាន ម្សៅទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែ ជ្រក់ ប្រហិត សរុបចំនួន ៦,០៨០តោន គីឡូក្រាម។ ថ្លែងក្នុងពិធីដុតកម្ទេចម្ហូបអាហារខូចគុណភាពនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...

អគ្គស្នងការរងនគរបាលជាតិ ណែនាំឲ្យមន្រ្តីនគរបាលចរាចរណ៍បង្កើនការរឹតបណ្តឹងច្បាប់ ខណៈចំនួនអ្នកស្លាប់មានការកើនឡើង

(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន១.៦១៧នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៦ គឺមានការកើនឡើងចំនួន៤១នាក់។ បញ្ហានេះគឺទាមទារឲ្យមន្រ្តីនគរបាលចរាចរណ៍បង្កើន ការរឹតបណ្តឹងច្បាប់ចរាចរណ៍ឲ្យបានជាប់ជាប្រចាំ។ នេះគឺជាលើកឡើងរបស់លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។ យោងតាមការចុះផ្សាយរបស់នគរបាលជាតិនៅថ្ងៃពុធ ទី៦ ធ្នូនេះ ដោយដកស្រង់សម្តី លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ដែលបានថ្លែងក្នុងសិក្ខាសាលាស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំឲ្យស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងនាយការិយា​ល័យនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេសត្រូវសហការជាមួយដែគូពាក់ព័ន្ធចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នៅក្នុងមូលដ្ឋាន ពិសេស...

របាយការណ៍ក្រសួងសាធារណការ៖ រថយន្តដឹកលើសទម្ងន់ជាង៣០០គ្រឿង ចាប់បានក្នុងខែ វិច្ឆិកា ឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់​កម្រិត​កំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៥២គ្រឿង និងពិន័យ​បាន​ថវិកាសរុបជាង៦០០រយលានរៀល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង សាធារ​ណការ បង្ហាញនៅថ្ងៃនេះ។ ក្រសួង បន្តថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១៤៣ គ្រឿង គឺពី ៤៩៥ គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៧...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...