បងប្អូនប្រជាពលរដ្ឋរួមអាជីវកលក់ដូរក្នុងផ្សារឆ្នាំងនិមន្តព្រះសង្ឃ ២៦ អង្គរាប់បាត្របង្សុកូលនិងសុំសេចក្តីសុខ

  ខេត្តកំពង់ឆ្នាំង:;នៅថ្ងៃទី២៩មេសា២០២៤នេះបងប្អូនប្រជាពលរដ្ឋរួមអាជីវកលក់ដូរក្នុងផ្សារឆ្នាំងរួមសហការគ្នានិមន្តព្រះសង្ឃ ២៦ អង្គរាប់បាត្របង្សុកូលឧទ្ទិសដល់បុព្វការរាជននិងសុំសេចក្តីសុខសប្បាយកុំអោយមានអ្វីកើតឡើងគ្រាដែលស្ថានភាពកម្តៅនៅតែមានការកើនឡើងដដែលគួយអោយព្រួយបារម្មណ៍ខ្លាំង ។ ប្អូន.ស្រីពិន.ដែលជាអាជីវកលក់ដូននៅក្នុងផ្សាឆ្នាំងបានអោយដឹងពីអារម្មណ៍របស់ខ្លួនថាថ្ងៃនេះប្អូនស្រីរួមនិងអាជីកលក់ដូរក៍ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់បានស្រុះស្រួលមតិគ្នារៀបចំជាពិធីបុណ្យសាមគ្គីនេះឡើងដោយបាននិមន្តព្រះសង្ឍ២៦អង្គចាស់ព្រទ្ធាចារ្យបងប្អូនប្រជាពលរដ្ឋប្រមាណជា១០០នាក់បានចូលរួមក្នុងពិធ៏បុណ្យនេះដោយមានរាបាតព្រះសង្ឃនិងធ្វើការដុះលៀងសម្អាតរូបស្ត្រីឈចាំផ្សាផងដែរ ។ ប្អូន ស្រីពិន បានរៀបរាបអោយដឹងទៀតថាពីធីបុណ្យក្នុងផ្សារនេះធ្វើជារៀងរាល់ឆ្នាំដោយឆ្នាំនេះធ្វើឡើងនៅថ្ងៃទី២៩.៣០.និងថ្ងៃទី១ឧសភា២០២៤ដោយគោលបំណងសំសេចក្តីសុខសប្បាយនិងកុំអោយមានហេតុភេទអ្វីកើតឡើងគ្រាដែលស្ថានភាពកម្តៅមានការកើនឡើងខុសប្រក្រតីធ្វើអោយមានការបារម្មណ៍ខ្លាំង ។ ប្អូន ស្រីពិន តំណាងអាជីវកក្នុងផ្សារឆ្នាំងក៍ដូចជាប្រជាពលរដ្ឋដែលបានមកចូលរួមបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧុត្ ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក៍ដូចបងប្អូនអាជីវកលក់ដូរទាំងសូមជូនពអោយលោកមានសុខភាពល្អជានិច្ចហើយជាពិសេសសូមចូលរួមគាំទ្រជានិច្ចក្នុងនាមជាពលរដ្ឋខ្មែរនូវប្រសាសន៍ដ៍មានតម្លៃព្រែកជីហ្វូណនតេជោ ៕

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចជូនកងកម្លាំង ដើម្បីអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

  (កំពង់ធំ)÷ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រគល់ភារកិច្ច ជូនដល់កងកម្លាំង ដើម្បីចូលរួមអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ...

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៥៦គ្រួសារ ទទួលអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

  ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥៦គ្រួសារ នៅភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយសប្បុរសធម៌ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ អំណោយជាស័ង្កសីចំនួន៦៤០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ នៅរសៀលថ្ងៃទី២៧ ខែមេសា...

ឯកឧត្តម សុក ហៃ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា 

  (កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ , ឯកឧត្តម សុក ហៃ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជាក្នុងក្រុងស្ទឹងសែន...

ផ្ទុះគ្រាប់ស្លាប់២០នាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួម​រំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលីជីវិត និងឧបត្ថម្ភគ្រួសារសពក្នុង១សព២ម៉ឺនដុល្លារ អ្នករបួស ២០លានរៀល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ សម្តេចធិបតី ក៏ចូលរួមសោកស្តាយជាមួយអ្នករងរបួសក្នុងហេតុការណ៍នេះផងដែរ។ សម្តេចធិបតី បានគូសរំលេចលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»។ សម្តេចធិបតីបន្តថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស...

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះ១ខ្នង ស្ថិតនៅឃុំសាន់គរ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិសាន់គរ(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ ។ លោកយាយ...

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំផ្វព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពតម្រាយផ្លូវសម្រួលចរាចរណ៍ ព្រះរាជពិធីចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅឃុំច្រនៀង ស្រុកតាំងគោក 

  (កំពង់ធំ)÷ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាព្រះរាជសុវត្ថិភាព សណ្ដាប់ធ្នាប់តម្រាយផ្លូវ សម្រួលចរាចរណ៍ ថ្វាយព្រះមហាក្សត្សនៃព្រះរាជាណាចកហរកម្ពុជា សព្វព្រះរាជហឬទ័យ ស្ដេចយាងសួរសុខទុក្ខប្រជានុរាស្រ្តរបស់ព្រះអង្គរ នៅភូមិអូររំចេក ភូមិក្រាំងសំរោង ឃុំច្រនៀង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៨-២៩-៣០ ខែមេសា ឆ្នាំ២០២៤...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងឃុំសានគរ

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧  ខែមេសា  ឆ្នាំ២០២៤  នសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចាត់ឱ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារអ្នកមីង មាស ពឿ  ជាស្រ្តីមេម៉ាយដែលរងគ្រោះដោយភ្លើងឆេះផ្ទះ  កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បណ្តាលមកពីចរន្តអគ្គីសនី ដែលមានទីតាំងនៅភូមិសានគរ(ខ) ...

សិស្សានុសិស្ស ជ័យលាភី៤៤នាក់ នៃវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំងទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិ

  ខេត្តកំពង់ឆ្នាំង ៖សិស្សានុសិស្ស ជ័យលាភី៤៤នាក់នៃវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង សិស្សមធ្យមសិក្សាទុតិយ ភូមិជំនាន់៩ និងសិស្សមធ្យមសិក្សាបឋមភូមិជំនាន់ទី៦ បានទទួលសញ្ញាបត្រ បន្ទាប់ពីបានបញ្ចប់ការសិក្សាបានដោយជោគ ជ័យ ។ ពិធីប្រគល់សញ្ញាបត្រនេះបានធ្វើឡើងក្រោមអធិបតី ភាព លោក ស៊ើក ទំា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងព្រមទាំងមានការចូលរួមពីលោក សេកអាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា ដែលបានធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ លោក នាយកវិទ្យាស្ថានអប់រំឥស្លាមកម្ពុជា និង...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១ និងលើកទិសដៅសម្រាប់ត្រីមាស២ ឆ្នាំ២០២៤ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា  ឆ្នាំ២០២៤ ឯកឧត្តម  ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ត្រីមាស១ ឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារត្រីមាស២ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធ។ នៅក្នុងកម្មវិធីនេះក៍មានមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន២៣រូប។ ឯកឧត្តម  ងួន រតនៈ បានបញ្ជាក់ថាកិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖១-របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារត្រីមាស២។...