ប្រទេសទួរគីគម្រាមបណ្តេញឯកអគ្គរដ្ឋទូតលោកខាងលិច 10 រូប

9

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន 10 រួមទាំងសហរដ្ឋអាមេរិក ត្រូវបានប្រកាសថា “អ្នកទាំងនោះមិនអាចទទួលយកបាន” សម្រាប់សេចក្តីថ្លែងការណ៍រួមស្តីពីការឃុំខ្លួនពាណិជ្ជករទួរគី។

ស្ថានទូតសហរដ្ឋអាមេរិក កាណាដា បារាំង ហ្វាំងឡង់ ដាណឺម៉ាក អាឡឺម៉ង់ ហូឡង់ នូវែលសេឡង់ ន័រវេស និងស៊ុយអែត បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី18 ខែតុលា ដោយអំពាវនាវឱ្យមានការជំនុំជម្រះឆាប់រហ័ស និងដោះលែងសកម្មជន Osman Kavala។

លោក Kavala ត្រូវបានឃុំឃាំងអស់រយៈពេល 4 ឆ្នាំដោយចោទប្រកាន់ពីបទរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេសក្នុងឆ្នាំ 2013 និងជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារបរាជ័យក្នុងឆ្នាំ 2016។

ឯកអគ្គរដ្ឋទូតទាំងនោះបាននិយាយថា “ការពន្យារពេលជាបន្តបន្ទាប់” នៅក្នុងការកាត់ក្តីលោកKavala” បានបង្ហាញស្រមោលនៃការគោរពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងតម្លាភាពនៅក្នុងប្រព័ន្ធតុលាការទួរគី”។

លោក Erdogan បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ថា បណ្តាឯកអគ្គរដ្ឋទូតនឹងត្រូវចាកចេញពីប្រទេស ប្រសិនបើពួកគេមិន “យល់ពីប្រទេសទួរគី”។

ក្រសួងការបរទេសទួរគីបានកោះហៅឯកអគ្គរដ្ឋទូតនៅដើមខែនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះ។ បញ្ហានេះធ្វើឱ្យមានការងឿងឆ្ងល់ថាតើលោក Erdogan នឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចសំខាន់ៗចំនួន 20 នៅថ្ងៃទី 30 និង 31 ខែតុលា នៅទីក្រុងរ៉ូម។ ប្រធានាធិបតី​ទួរគី​ធ្លាប់​បាន​និយាយ​ថា​លោក​នឹង​ធ្វើ​ដូច្នេះ៕