យោធាមីយ៉ាន់ម៉ាប្រកាសអំពីពេលវេលានៃការបោះឆ្នោតឡើងវិញ 

យោធារបស់ប្រទេសមីយ៉ាន់ម៉ានិយាយថាខ្លួននឹងរៀបចំការបោះឆ្នោតជាថ្មីមួយក្នុងរយៈពេលប្រហែល ៦ ខែបន្ទាប់ពីខ្លួនបានអូសបន្លាយពេលនៃភាពអាសន្នរយៈពេលមួយឆ្នាំដែលខ្លួនបានប្រកាស។ ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីការកត់សម្គាល់របស់ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ដែលបានទទួលបន្ទុករដ្ឋាភិបាលបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទ។ នាយឧត្តមសេនីយ៍រូបនេះត្រូវបានគេមើលឃើញថាកំពុងនិយាយអំពីពេលវេលានៃការបោះឆ្នោតអំឡុងពេលលោកជួបជាមួយអ្នកដឹកនាំធុរកិច្ច។ យោធាបានធ្វើរដ្ឋប្រហារដោយការចោទប្រកាន់ការក្លែងបន្លំនៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំមុន។ ការកត់សម្គាល់របស់លោក Min Aung Hlaing ហាក់ដូចជាមានគោលបំណងបង្ហាញលោកក្នុងនាមជាមេដឹកនាំប្តេជ្ញាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះដែរយោធាបានចេញសេចក្តីណែនាំដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចល័តកាលពីថ្ងៃពុធដោយបញ្ជាឱ្យពួកគេបិទហ្វេសប៊ុករហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។ ក្រសួងទំនាក់ទំនងនិងព័ត៌មានបានចោទប្រកាន់ថាប្រជាជនកំពុងធ្វើឱ្យរំខានដល់ស្ថិរភាពរបស់ប្រទេសដោយប្រើបណ្តាញដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិតផ្សេងទៀត។ ហ្វេសប៊ុកមានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយអស់រយៈពេលជាច្រើនថ្ងៃចាប់តាំងពីរដ្ឋប្រហារ ប្រជាជនតវ៉ាប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យបានដោយប្រើហ្វេសប៊ុក៕  

នាយករដ្ឋមន្ត្រីស្រីលង្កាត្រូវបានជំនួសដោយអតីតប្រធានាធិបតី

ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena ភ្លាមៗបានបណ្តេញនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ហើយជំនួសគាត់ជាមួយអតីតប្រធានាធិបតី Mahinda Rajapakse។ ការិយាល័យប្រធានាធិបតីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសុក្រដោយនិយាយថាលោក Sirisena បានបណ្តេញលោក Wickremesinghe ហើយបានតែងតាំងលោកRajapakse ជាអ្នកជំនួសគាត់។ ការប្រកាសនេះមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរទេ តែលោក Sirisena និងលោក Wickremesinghe ត្រូវបានគេរាយការណ៍ថាមានគំនិតផ្ទុយគ្នាជុំវិញការផ្ទេរកម្មសិទ្ធិនៃកំពង់ផែនិងព្រលានយន្តហោះទៅអោយបរទេស។ លោក Wickremesinghe បានជំទាស់នឹងការបណ្តេញចេញរបស់គាត់នៅក្នុងលិខិតមួយទៅលោក Sirisena ដោយនិយាយថាគណបក្សរបស់គាត់បន្តកាន់កាប់សំឡេងភាគច្រើននៅក្នុងសភាហើយការបណ្តេញចេញរបស់គាត់គឺមិនស្របតាមរដ្ឋធម្មនុញ្ញ។ លោកបានបង្ហាញពីបំណងរបស់លោកក្នុងការបន្តតំណែងនេះ។ លោក Sirisena...

លោក Rajapaksa លាលែងពីតំណែងជានាយករដ្ឋមន្ត្រីស្រីលង្កា

អតីតប្រធានាធិបតីស្រីលង្កា លោក Mahinda Rajapaksa បានប្រកាសថាលោកលាលែងពីតំណែងជានាយករដ្ឋមន្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភាពច្របូកច្របល់នយោបាយដែលបានលេបត្របាក់ប្រទេសនេះជិត 2 ខែ។ នៅខែតុលា លោកប្រធានាធិបតី Maithripala Sirisena បានបណ្តេញនាយករដ្ឋមន្ត្រីដែលមាននិន្នាការនិងប្រទេសឥណ្ឌា លោក Ranil Wickremesinghe ភ្លាមៗហើយបានជំនួសលោកជាមួយលោក Rajapaksa ដែលជាអតីតប្រធានាធិបតីដែលជិតស្និទ្ធនឹងប្រទេសចិន។ លោក Wickremesinghe បានអះអាងថាការបណ្តេញចេញរបស់គាត់គឺមិនស្របតាមរដ្ឋធម្មនុញ្ញនិងបានបដិសេធមិនចុះចេញពីតំណែង។ ស្ថានភាពនេះបានបន្សល់ទុកឲ្យប្រទេសនេះគ្មានរដ្ឋាភិបាលដែលកំពុងដំណើរការពីព្រោះតំណែងរបស់នាយករដ្ឋមន្ត្រីមានភាពទំនេរ។ កាលពីថ្ងៃសៅរ៍ លោក Rajapaksa បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថាលោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីហើយនឹងបើកផ្លូវឱ្យលោកប្រធានាធិបតីបង្កើតរដ្ឋាភិបាលថ្មីមួយ។ លោកប្រធានាធិបតីមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាគាត់ទំនងជានឹងតែងតាំងលោក...

Trump: ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ

លោកប្រធានាធិបតី Donald Trump បាននិយាយការពារខ្លួនកាលពីយប់ថ្ងៃអាទិត្យក្រោយពេលមានភាពចម្រូងចម្រាស់ចំពោះសេចក្តីថ្លែងការរបស់គាត់អំពីបណ្តាប្រទេសអាហ្វ្រិកអស់រយៈពេលបីបួនថ្ងៃកន្លងមកនេះ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ”។ នៅក្នុងសេចក្តីថ្លែងការទៅកាន់អ្នកយកព័ត៌មាន ក្នុងពេលថតរូប នាឪកាសពិសារអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំសភាជាន់ទាបលោក Kevin McCarthy នៅ West Palm Beach រដ្ឋ Florida លោកប្រធានាធិបតី Donald Trump បាននិយាយថានៅពេលដែលបានសួរថាតើលោកគឺជាអ្នកប្រកាន់ពូជសាសន៍ គាត់បានឆ្លើយថា “ទេខ្ញុំមិនមែនអ្នកប្រកាន់ពូជសាសន៍ទេ ខ្ញុំគឺជាអ្នកប្រកាន់ពូជសាសន៍តិចតួចបំផុត ដែលអ្នកធ្លាប់បានសម្ភាសពីមុនមក។” លោកប្រធានាធិបតីបានទាក់ទាញការរិះគាន់ដ៏ស្រួចស្រាវ​តាំងពីគាត់ត្រូវបានរាយការណ៍មកថា...

មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមនុស្សជាង ១០០ នាក់បានស្លាប់នៅពេលដែលកម្លាំងសន្តិសុខរបស់ប្រទេសបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នានៅថ្ងៃទិវាប្រារព្ធកងកម្លាំងប្រដាប់អាវុធ។ ពិធីមួយនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីណៃពិដោដើម្បីប្រារព្ធទិវារំលឹកការចងចាំសម្រាប់យោធាមីយ៉ាន់ម៉ា។ មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយ Min Aung Hlaing បានថ្លែងសុន្ទរកថានិយាយដោះសារពីការធ្វើរដ្ឋប្រហារកាលពីខែមុន។ លោកបាននិយាយថាយោធាកំពុងខិតខំធ្វើការដើម្បីប្រយោជន៍ជាតិនិងប្រជាជនរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមអ្នកតវ៉ាបានឆ្លើយតបនឹងការអំពាវនាវឱ្យមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសចំពេលប្រារព្ធពិធីនេះ។ ពួកគេបានប្រមូលផ្ដុំគ្នានៅទីក្រុងធំជាងគេគឺយ៉ងហ្គោន ទីក្រុងធំទី ២ គឺម៉ាន់ដាឡេនិងគ្រប់ទីកន្លែងផ្សេងទៀតនៅក្នុងប្រទេស។ សេវាកម្មព័ត៌មានតាមអ៊ីនធឺណេតមីយ៉ាន់ម៉ារាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ១១៤ នាក់ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍តែមួយថ្ងៃ នៅពេលដែលកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារជាច្រើនដង។ ចំនួននេះត្រូវបានគេជឿជាក់ថាមានចំនួនច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក៏បានរាយការណ៍អំពីករណីកុមារដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខទោះបីជាពួកគេមិនបានចូលរួមក្នុងការតវ៉ាក៏ដោយ។ ពួកគេរួមមានក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ដែលបានស្លាប់បន្ទាប់ពីត្រូវគេបាញ់ចំក្បាលខណៈពេលដែលគាត់កំពុងលេងនៅជុំវិញផ្ទះរបស់គាត់។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា “ ទាំងនេះមិនមែនជាសកម្មភាពរបស់យោធាអាជីពឬកម្លាំងប៉ូលិសទេ។” ស្ថានទូតអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ាក៏បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីថ្កោលទោសការបាញ់សម្លាប់របស់កងកម្លាំងសន្តិសុខទៅលើជនស៊ីវិល៕    

ប្រទេសម៉ាឡេស៊ីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

ព្រះមហាក្សត្រម៉ាឡេស៊ីបានតែងតាំងលោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីបន្ទាប់ពីការលាលែងពីតំណែងនៅដើមសប្តាហ៍នេះរបស់លោក Muhyiddin Yassin ស្របពេលមានការខឹងសម្បារជាសាធារណៈជុំវិញការដោះស្រាយរបស់លោកចំពោះជំងឺរាត្បាតកូរ៉ូណាវីរុស។ ការតែងតាំងនៅថ្ងៃសុក្រនេះបានកើតឡើងនៅពេលដែលការឆ្លងនៅប្រទេសម៉ាឡេស៊ីបានឡើងដល់កម្រិតខ្ពស់បំផុត។ ព្រះមហាក្សត្របានមានបន្ទូលថាទ្រង់ជឿថាលោក​​ Ismail Sabri មានការគាំទ្រពីសមាជិកសភាភាគច្រើន។ លោក Ismail Sabri បានបម្រើការជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិក្រោមរដ្ឋាភិបាលរបស់លោក Muhyiddin និងបានដើរតួនាទីសំខាន់ក្នុងការឆ្លើយតបទៅនឹងកូរ៉ូណាវីរុស។ ករណីនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីថាតើគាត់មានលទ្ធភាពទប់ស្កាត់ការឆ្លងមេរោគនិងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញដែរឬទេ។ ការបិទខ្ទប់ប្រទេសជាធរមានចាប់តាំងពីខែមិថុនាបានដាក់កំហិតលើសកម្មភាពនិងចលនាសេដ្ឋកិច្ច។ ទោះបើយ៉ាងណាក៏ដោយចំនួនករណីប្រចាំថ្ងៃសរុបបានកើនឡើងដល់កំណត់ត្រាថ្មីចំនួន ២៣,៥៦៤ កាលពីថ្ងៃសុក្រ។ ប្រទេសនេះកំពុងរាយការណ៍អំពីការស្លាប់ជាង ២០០ នាក់ជារៀងរាល់ថ្ងៃ៕      

ក្រុមតាលីបង់បង្កើនការស្វែងរកអ្នកពាក់ព័ន្ធ

ក្រុមតាលីបង់កំពុងបង្កើនការស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីប្រទេសអាហ្វហ្គានីស្ថានបើទោះបីជាមានភាពស្រុះស្រួលគ្នាពីមេដឹកនាំរបស់ពួកគេតាំងពីឡើងកាន់អំណាចក៏ដោយ។ សមាជិកជាន់ខ្ពស់នៃក្រុមអ៊ីស្លាមបានសង្កត់ធ្ងន់ថាពួកគេនឹងមិនស្វែងរកការសងសឹកចំពោះអ្នកដែលបានធ្វើការឱ្យអតីតរដ្ឋបាលឬកងកម្លាំងបរទេសឡើយ។ ប៉ុន្តែក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងត្រួតពិនិត្យមនុស្សនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនិងចេញដំណើរពីច្រកមួយទៅច្រកមួយដែលជាសញ្ញាច្បាស់លាស់នៃការគ្រប់គ្រងតឹងរ៉ឹងរបស់ពួកគេ។ អ្នកស្រុកម្នាក់នៃរដ្ឋធានីកាប៊ុលបានប្រាប់ទូរទស្សន៍ NHK ថាសកម្មប្រយុទ្ធម្នាក់បានត្រួតពិនិត្យគាត់ខណៈគាត់កំពុងជិះតាក់ស៊ីកាលពីថ្ងៃព្រហស្បតិ៍។ គាត់បាននិយាយថាសកម្មប្រយុទ្ធរូបនេះបានយកស្មាតហ្វូនរបស់គាត់ដើម្បីឆែកមើលរូបថតនិងការបង្ហោះតាមបណ្តាញសង្គមហើយឈ្លេចសួរគាត់អំពីទំនាក់ទំនងដែលអាចកើតមានរបស់គាត់ជាមួយរដ្ឋាភិបាលដែលដួលរលំ។ បុរសនោះបាននិយាយថាគាត់ត្រូវបានគេសួរថាហេតុអ្វីបានជាគាត់កោរពុកមាត់របស់គាត់ហើយត្រូវបានគេគំរាមកំហែងដោយការដាក់ទណ្ឌកម្មប្រសិនបើគាត់មិនបណ្តុះវាវិញក្នុងរយៈពេលមួយខែ។ គាត់បាននិយាយថាគាត់មានការភ្ញាក់ផ្អើល ហើយថាគាត់ចង់ចាកចេញពីប្រទេសប៉ុន្តែមិនអាច។ ការភ័យខ្លាចរបស់ប្រជាជនអាហ្វហ្គានីស្ថានត្រូវបង្ខំឱ្យស្ថិតនៅក្រោមច្បាប់អ៊ីស្លាមដ៏ឃោរឃៅកំពុងកើនឡើង។ នៅទីក្រុងកាប៊ុល​​​ កាលពីថ្ងៃសុក្រប្រជាជនរួមទាំងស្ត្រីដែលបានធ្វើការឱ្យរដ្ឋាភិបាលបានធ្វើបាតុកម្មដើម្បីការពារសិទ្ធិរបស់ពួកគេ៕

សាស្រ្តាចារ្យជនជាតិចិនម្នាក់បានបាត់ខ្លួនបន្ទាប់ពីផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេ

ទីកន្លែងរស់នៅរបស់សាស្រ្តាចារ្យជនជាតិចិនម្នាក់នៅតែមិនដឹងបន្ទាប់ពីគាត់ត្រូវបាននាំខ្លួនចេញពីផ្ទះរបស់គាត់ដោយអាជ្ញាធរសន្តិសុខ ខណៈពេលដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មានរដ្ឋាភិបាលសហរដ្ឋអាមេរិក។ សារព័ត៌មានសម្លេងសហរដ្ឋអាមេរិកនិយាយថា លោកសាស្រ្តាចារ្យស៊ុន វ៉េងគ័ង ចូលនិវត្តន៍ពីសាកលវិទ្យាល័យសាន់ដុងបាននិយាយតាមទូរស័ព្ទកាលពីថ្ងៃពុធនៅក្នុងកម្មវិធីជជែកពិភាក្សាគ្នាមួយនៅពេលមន្រ្តីសន្តិសុខបានឆ្មក់ចូលទៅក្នុងផ្ទះរបស់គាត់។ នៅក្នុងការថតសម្លេងដែលផ្សាយតាមវេបសាយវីអូអេ លោកស៊ុនអាចត្រូវបានគេលឺដោយនិយាយថាមានមន្រ្តី 7 ឬ 8 នាក់នៅក្នុងផ្ទះរបស់គាត់។ គាត់បានសម្តែងនូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់គាត់ ប៉ុន្តែខ្សែរអាត់សម្លេងឈប់តំណើការ។ លោកស៊ុនបានរិះគន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីខែមុនសម្រាប់ការចំណាយដ៏ច្រើនទៅលើជំនួយនិងការវិនិយោគបរទេស។ ការរិះគន់របស់គាត់ស្របពេលជាមួយដំណើរទស្សនកិច្ចរបស់លោកស៊ីនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក។ លោក ស៊ុន ត្រូវបានរាយការណ៍ថាបានសម្តែងនូវទស្សនៈស្រដៀងគ្នានេះដែរក្នុងអំឡុងពេលសម្ភាសន៍កាលពីថ្ងៃពុធ។ វីអូអេនិយាយថាគេមិនអាចទាក់ទងលោកស៊ុន ចាប់តាំងពីពេលនោះមក ហើយប្រភពនានានិយាយថាគាត់កំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅខេត្តសានដុង។ ឧប្បត្តិហេតុនេះបានកើតឡើងខណៈអាជ្ញាធរចិនកំពុងបង្កើនវិធានការដើម្បីបង្ក្រាបការរិះគន់ទៅលើការដឹកនាំរបស់លោកស៊ី៕      

សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅប្រទេសវ៉េណេស៊ុយអេឡា

ប្រទេសជាច្រើនក្នុងនោះមានសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អាមេរិកឡាទីនបានច្រានចោលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បានប្រឈមនឹងការរិះគន់ពីអន្តរជាតិបន្ទាប់ពីបានផ្តួលគូប្រជែង 3 នាក់និងត្រូវបានជាប់ឆ្នោតជាថ្មីនៅក្នុងអាណត្តិទី 2។ គណបក្សប្រឆាំងធំៗរបស់ប្រទេសវ៉េណេស៊ុយអេឡាបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ដោយនិយាយថាការបោះឆ្នោតដោយយុត្តិធម៌មិនអាចប្រព្រឹត្តទៅបានក្រោមរដ្ឋាភិបាលលោកម៉ាឌូរ៉ូដែលត្រូវបានរិះគន់ថាជាមេដឹកនាំផ្តាច់ការ។ ប្រទេសចំនួនប្រាំមួយរួមមាន អាមេរិច និងអាហ្សង់ទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុងប៊ូណូស អ៊ែរ៉េស កាលពីថ្ងៃចន្ទ។ អានសេចក្តីថ្លែងការណ៍នេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាហ្សង់ទីន ចច ហ្វាវរៀ បាននិយាយថាប្រទេសទាំង 6 មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគ្មានការចូលរួមរបស់អ្នកនយោបាយសំខាន់ៗ។ ក្រុមប្រទេសជិតខាងចំនួន 14...

ទីកន្លែងនៃកិច្ចប្រជុំកំពូល Trump-Kim ត្រូវបានប្រកាស

សេតវិមានបានប្រកាសទីកន្លែងនៃជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី12 ខែមិថុនានៅក្នុងប្រទេសសឹង្ហបុរី។ អ្នកនាំពាក្យ Sarah Sanders បានសសេរតាម tweeter កាលពីថ្ងៃអង្គារថាជំនួបកំពូលនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Capella នៅលើកោះ Sentosa។ កោះ Sentosa ត្រូវបានគេមើលឃើញថាជាកន្លែងមួយក្នុងចំណោមទីតាំងសម្រាប់ភាគីទាំងសងខាងពីព្រោះទីតាំងរបស់វាផ្តល់អត្ថប្រយោជន៍ដល់សន្តិសុខ។ រដ្ឋាភិបាលសឹង្ហបូរីកាលពីថ្ងៃអង្គារបានកំណត់កោះនេះនិងតំបន់ជុំវិញរបស់ខ្លួនថាជាតំបន់ពិសេសមួយដែលត្រូវមានសន្តិសុខតឹងរ៉ឹង។ ឥឡូវនេះកន្លែងជំនួបកំពូលនេះត្រូវបានគេសម្រេចចិត្តទទួលយក អ្នកគ្រប់គ្នាកំពុងប្រម៉ើលមើលកន្លែងដែលលោក Trump និងលោក Kim នឹងស្នាក់នៅ។ ទន្ទឹមនឹងនេះដែរលោក...