Home បច្ចេកវិទ្យា

បច្ចេកវិទ្យា

Huawei ចុះហត្ថលេខាដើម្បីតម្លើងបណ្តាញ 5G នៅក្នុងប្រទេសរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលសមភាគីចិនរបស់លោក គឺលោក Xi Jinping ដែលបានប្រារព្ធខួបលើកទី 70 នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដើម្បីរំលឹកពីព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអ៊ីនធើណិតរុស្ស៊ី MTS ដើម្បីតម្លើងបណ្តាញ 5G របស់ខ្លួនជាសញ្ញាមួយនៃភាពជាដៃគូខ្លាំងក្លារវាងភាគីទាំងពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងលោក Guo Ping នាយកប្រតិបត្តិក្រុមហ៊ុន Huawei និង Alexei...

លេចធ្លាយជម្រើស 4 ពណ៌របស់ Sony Xperia XZ3 មុនការប្រកាស

ក្រុមហ៊ុន Sony បានបង្ហាញពណ៌ផ្សេងៗមួយចំនួនដែលធ្វើឱ្យទូរស័ព្ទរបស់ខ្លួនមានភាពលេចធ្លោ។ ទូរស័ព្ទ Sony Xperia XZ3 នាពេលខាងមុខនេះបានលេចធ្លាយជាមួយពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ ឥឡូវនេះលំដាប់ពណ៌ទាំងស្រុងបានលេចឡើង។ ជម្រើសពីរដែលលេចធ្លោជាងគេគឺពណ៌ស្វាយនិងបៃតង។ ក្រោយមកវាហាក់ដូចជាស្រដៀងទៅនឹងពណ៌បៃតងចាស់របស់ទូរស័ព្ទ XZ2 ប៉ុន្តែពណ៌ស្វាយគឺពិតជាមានការទាក់ទាញ។ ក្រុមហ៊ុន Sony ជាធម្មតាផ្តល់ជូននូវពណ៌ទង់ដែង ឬផ្កាឈូក ប៉ុន្តែមិនមែនពេលនេះទេ។ ចំពោះការឌីហ្សាញ ក្រុមហ៊ុន Sony នឹងបង្ហាញអេក្រង់កោងដែលគ្មានស្នាមឆកទំហ៊ំ 5.7 អ៊ីញ ជាមួយ...

ព្រលានយន្តហោះ Narita នឹងដាក់ឱ្យប្រើប្រាស់ច្រកចេញចូលដោយសម្គាល់មុខ

មជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិរបស់ប្រទេសជប៉ុន ព្រលានយន្តហោះ Narita នឹងចាប់ផ្តើមប្រើបច្ចេកវិទ្យាសម្គាល់មុខនៅច្រកអន្តោប្រវេសន៍ដើម្បីកាត់បន្ថយពេលវេលាពិនិត្យមើលនិងបង្កើនសន្តិសុខ។ ការិយាល័យអន្តោប្រវេសន៍បានបង្ហាញបច្ចេកវិជ្ជានេះដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រមុនពេលការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ច្រកទ្វារចេញចូលនេះប្រៀបធៀបរូបថតលិខិតឆ្លងដែនរបស់អ្នកធ្វើដំណើរជាមួយរូបភាពដែលថតនៅនឹងកន្លែង។ នៅពេលរូបភាព 2 ផ្គូផ្គងគ្នា ច្រកទ្វារបើកដោយស្វ័យប្រវត្តិ។ រហូតមកដល់ពេលនេះ មន្រ្តីម្នាក់ត្រូវបានផ្ដល់ឱ្យទទួលបន្ទុកការងារក្នុងមួយច្រកទ្វារ។ ការិយាល័យនេះនិយាយថាមន្ត្រីម្នាក់នឹងអាចគ្រប់គ្រងច្រកទ្វារបានចំនួន6។ ដំបូងការិយាល័យគ្រោងនឹងប្រើច្រកទ្វារសម្រាប់ជនជាតិជប៉ុនដែលត្រឡប់មកប្រទេសកំណើតវិញ និងដើម្បីផ្តល់ការងារអោយបុគ្គលិកបន្ថែមទៀតដើម្បីមើលចំនួនអ្នកទេសចរដែលកំពុងកើនឡើង។ ច្រកសម្គាល់មុខនឹងត្រូវបានដាក់បង្ហាញនៅព្រលានយន្តហោះ 4 ផ្សេងៗទៀតនៅទូទាំងប្រទេសជប៉ុននៅចុងឆ្នាំនេះ។ ភ្ញៀវទេសចរបរទេស 28,7 លាននាក់បានមកទស្សនាប្រទេសជប៉ុនកាលពីឆ្នាំមុន។ តួលេខនេះបានកើនឡើងជិត 20% ធៀបនឹងឆ្នាំមុន។ អាជ្ញាធរអន្តោប្រវេសន៍សង្ឃឹមថាច្រកទ្វារនឹងជួយកាត់បន្ថយពេលរង់ចាំសម្រាប់ភ្ញៀវ៕

Samsung នឹងបិទរោងចក្រផលិតស្មាតហ្វូននៅក្នុងប្រទេសចិន

របាយការណ៍ពីកូរ៉េខាងត្បូងបានប្រកាសថាក្រុមហ៊ុន Samsung មានគំរោងបិទរោងចក្រមួយក្នុងចំនោមរោងចក្រផលិតទូរស័ព្ទចំនួនពីររបស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនយក្សកូរ៉េនេះនឹងដកខ្លួនចេញពីរោងចក្រនៅទីក្រុងធានជីងនៅដំណាច់ឆ្នាំ 2018 ដោយសារបញ្ហាលំបាកនិងកំណើនយឺត។ សារព័ត៌មាន Reuters បាននិយាយថាចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះពី 20% កាលពី 5 ឆ្នាំមុនមកនៅត្រឹមចំនួនតិចជាង 1% នៅថ្ងៃនេះ ដែលត្រូវបានផ្តួលដោយក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុកដូចជា Huawei និង Xiaomi។ ក្រុមហ៊ុនយក្សនេះក៏ស្ថិតនៅក្រោមសម្ពាធផងដែរចំពោះការខកខានក្នុងការបែងចែកកំណើនប្រាក់ចំណេញប្រចាំត្រីមាសទាន់ពេលវេលានៅពេលដែលគូរប្រជែងបន្តបញ្ចេញទូរស័ព្ទដែលមានលក្ខណៈពិសេសមានតម្លៃទាបជាង។ រោងចក្រនៅទីក្រុងធានជីងគឺជារោងចក្រមួយក្នុងចំណោមរោងចក្រពីរនៅប្រទេសចិនដែលធ្វើការជាមួយក្រុមហ៊ុន Samsung និងមួយផ្សេងទៀតនៅក្នុងទីក្រុងហ៊ុយចូវ។ បច្ចុប្បន្នក្រុមហ៊ុនស្មាតហ្វូនភាគច្រើនពឹងផ្អែកលើរោងចក្រនៅប្រទេសវៀតណាមនិងឥណ្ឌា។...

តម្លៃផលិត iPhone XS Max របស់ក្រុមហ៊ុន Apple ត្រឹមតែ 443 ដុល្លារ

ក្រុមហ៊ុន Apple បានបញ្ចេញលក់ iPhone XS Max ក្នុងតម្លៃ 1,099 ដុល្លារសម្រាប់ទូរស័ព្ទមាន អង្គចងចាំ 64GB តម្លៃ 1,249 ដុល្លារសម្រាប់ទូរស័ព្ទដែលមានអង្គចងចាំ 256 GB និង 1,449 ដុល្លារសម្រាប់ 512 GB។ យោងតាមគេហទំព័រ TechInsights តម្លៃគ្រឿងបន្សំនៃទូរស័ព្ទ iPhone...

សហភាពអឺរ៉ុបដាក់ពិន័យធ្ងន់ធ្ងរលើ Google

គណៈកម្មការអឺរ៉ុបបានបញ្ជាឱ្យក្រុមហ៊ុន IT យក្ស Google របស់អាមេរិកបង់ប្រាក់ពិន័យចំនួន 4,34 ពាន់លានអឺរ៉ូស្មើនឹង 5 ពាន់លានដុល្លារសម្រាប់ការអនុវត្តអាជីវកម្មដែលប្រឆាំងនឹងការប្រកួតប្រជែង។ គណៈកម្មការដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយថាចាប់តាំងពីឆ្នាំ 2011 មកក្រុមហ៊ុន Google បានដាក់កំហិតដោយខុសច្បាប់ទៅលើក្រុមហ៊ុនផលិតឧបករណ៍ Android និងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដើម្បីពង្រឹងឥទ្ធិពលនៃម៉ាស៊ីនស្វែងរកអ៊ីនធើណិតរបស់ខ្លួន។ ប្រព័ន្ធប្រតិបត្តិការ Android គឺជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនរបស់ Google។ ប្រធានប្រឆាំងសេចក្តីទុកចិត្តរបស់សហភាពអឺរ៉ុប លោកស្រី Margarethe Vestager បាននិយាយថា Google...

OnePlus 6 បែកធ្លាយពីតម្លៃនិងកាលបរិច្ឆេទដឹកជញ្ជូនមុនចេញលក់នៅសប្តាហ៍នេះ

ស្មាតហ្វូន OnePlus 6 នឹងចេញលក់ជាផ្លូវការនៅថ្ងៃពុធនេះ ធ្វើអោយមានការបែកធ្លាយចុងក្រោយក្នុងរយៈពេលពីរបីនាទី ដែលផ្តល់ឱ្យយើងឃើញរូបរាងដ៏សស្រស់ស្អាតរបស់វា។ រូបភាព Renders ថ្មីៗដែលត្រូវបានប្រទះឃើញដោយក្រុមហ៊ុន WinFuture ពីក្រុមហ៊ុន Amazon ប្រទេសអាល្លឺម៉ង់បានបង្ហាញ OnePlus 6 ជាមួយពណ៌ខ្មៅរលោង។រូបភាពថ្មីបង្ហាញថា OnePlus 6 នឹងមានអេក្រង់ឆក (Notch) និងមានគែមស្តើងនៅខាងក្រោម។ នៅផ្នែកខាងខ្នង មានកាមេរ៉ាភ្លោះនិង ភ្លើងហ្លាស់...

ក្រុមហ៊ុន LG នឹងបន្តផលិតទូរស័ព្ទទោះបីជាមានការខាតបង់ផ្នែកហិរញ្ញវត្ថុ

ក្រុមហ៊ុន LG Mobile បានខាតបង់ប្រាក់ចំនួន 700 លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន  ខណៈដែលផ្នែកផ្សេងៗទៀតរបស់ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណេញ។ ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកក្រុមហ៊ុន LG Electronics លោក Qiao Jinjin បាននិយាយថាក្រុមហ៊ុននឹងមិនបោះបង់ចោលអាជីវកម្មទូរស័ព្ទចល័តនោះទេ។ លោក Qiao  បានបន្ថែមថា "ផលប័ត្រជំនួញរបស់ក្រុមហ៊ុន LG រួមមាន ឡាន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលទាក់ទងទៅនឹងស្មាតហ្វូន ដូច្នេះយើងមិនបានពិចារណាពីការបិទអាជីវកម្មស្មាតហ្វូននោះទេ"។ ក្រុមហ៊ុន LG...

ក្រុមហ៊ុន Google ប្រកាសគាំទ្រអាជីវកម្មខ្នាតតូចនិងការឆ្លើយតបវិបត្តិកូរ៉ូណាវីរុស

ក្រុមហ៊ុន Google បានសន្យាផ្តល់ជំនួយជាង 800  លានដុល្លារអាមេរិកកាលពីថ្ងៃសុក្រដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុសនៅជុំវិញពិភពលោក។ "នៅពេលការរីករាលដាលនៃកូរ៉ូណាវីរុសនៅតែបន្តរីករាលដាលកាន់តែអាក្រក់ពាសពេញពិភពលោក វាកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិតនិងសហគមន៍។ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ថ្ងៃនេះយើងសូមប្រកាសនូវការប្តេជ្ញាចិត្តថ្មីជាមួយទឹកប្រាក់ចំនួនជាង 800 លានដុល្លារដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យម (SMBs)។ នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet លោក Sundar Pichai បាននិយាយថា អង្គការសុខភាពនិងរដ្ឋាភិបាលនិងបុគ្គលិកសុខាភិបាលនៅជួរមុខនៃជំងឺរាតត្បាតនេះ” ។ យោងតាមលោក Sundar Pichai ការប្តេជ្ញាចិត្តរួមមានជំនួយឥតសំណងចំនួន...