បីតាវិទ្យាសាស្ត្រនុយក្លេអ៊ែរប៉ាគីស្ថានបានទទួលមរណភាព

អ្នកវិទ្យាសាស្ត្ររូបនេះត្រូវបានចាត់ទុកថាជាបិតាគ្រាប់បែកនុយក្លេអ៊ែររបស់ប៉ាគីស្ថានត្រូវបានផ្តល់ជាកិត្តិយសដោយរៀបចំពិធីបុណ្យសពជាផ្លូវរដ្ឋកាលពីថ្ងៃអាទិត្យនៅវិហារអ៊ីស្លាមធំបំផុតរបស់ប្រទេស។ លោក Abdul Qadeer Khan បានទទួលមរណភាពកាលពីថ្ងៃអាទិត្យក្នុងជន្មាយុ ៨៥ ឆ្នាំ។ ពិធីបុណ្យសម្រាប់បុរសដែលត្រូវបានចាត់ទុកថាជាវីរបុរសជាតិនៅប៉ាគីស្ថានបានធ្វើឡើងនៅវិហារអ៊ីស្លាម Faisal ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ ទង់ជាតិត្រូវបានគេបង្ហោះពាក់កណ្តាលនៅលើអាគារសភានិងកន្លែងផ្សេងទៀតនៅក្នុងរដ្ឋធានី។ មនុស្សជាច្រើនបានចូលរួមរួមទាំងសិស្សសាលាបឋមសិក្សាម្នាក់ដែលបាននិយាយថាលោក Khan បានផលិតអាវុធនុយក្លេអ៊ែរដែលបានធ្វើឱ្យប៉ាគីស្ថានមានសុវត្ថិភាពពីសត្រូវរបស់ខ្លួន។ លោក Khan បានជួយប្រទេសនេះធ្វើការសាកល្បងនុយក្លេអ៊ែរដោយជោគជ័យនៅឆ្នាំ ១៩៩៨។ គាត់បានទទួលការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិក្នុងឆ្នាំ ២០០៤ នៅពេលដែលវាត្រូវបានគេរកឃើញថាគាត់បានដើរតួនាទីក្នុងការចែកចាយបច្ចេកវិទ្យានុយក្លេអ៊ែរជាមួយបរទេសរួមទាំងកូរ៉េខាងជើងនិងអ៊ីរ៉ង់៕

ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់បានវិលត្រឡប់មកប្រទេសភូមាដោយស្ម័គ្រចិត្ត

រដ្ឋាភិបាលមីយ៉ាន់ម៉ានិយាយថាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ត្រូវបានទទួលយកវិញជាផ្លូវការជាអ្នកស្រុក បន្ទាប់ពីវិលត្រឡប់មកពីប្រទេសបង់ក្លាដេសវិញដោយស្ម័គ្រចិត្ត។ ក្រុមមន្រ្តីបានបញ្ជូនជនភៀសខ្លួនចំនួន 62 នាក់ទៅមជ្ឈមណ្ឌលឆ្លងកាត់មួយនៅរដ្ឋរ៉ាឃីន ភាគខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយ NHK និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតត្រូវបានអនុញ្ញាតឱ្យមកធ្វើទស្សនកិច្ចនៅកន្លែងកើតហេតុកាលពីថ្ងៃចន្ទ។ សមាជិកក្រុមជនជាតិភាគតិចប្រហែល 700,000 នាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែសីហារវាងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានិងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅរដ្ឋរ៉ាឃីន។ ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដេសបានព្រមព្រៀងទទួលស្គាល់ការវិលត្រឡប់ឆាប់ៗនៃជនភៀសខ្លួន ប៉ុន្តែពួកគេមិនអាចធ្វើការសន្យាលើនីតិវិធីលម្អិតបានទេ។ ជនជាតិរ៉ូហ៊ីងយ៉ានៅជំរុំឆ្លងកាត់បាននិយាយថាពួកគេមិនដឹងអំពីការចរចាររវាងប្រទេសទាំង 2 ទេ។ ក្នុងចំនោមពួកគេមានបុរសអាយុ 48 ឆ្នាំម្នាក់ដែលបាននិយាយថាគាត់ចង់អោយបានការអនុញ្ញាតិទៅប្រទេសបង់ក្លាដេសដើម្បីនាំគ្រួសាររបស់គាត់ត្រឡប់មកវិញ៕

របាយការណ៍: អំពើហឹង្សាផ្លូវភេទរីករាលដាលពាសពេញកូរ៉េខាងជើង

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានចេញផ្សាយរបាយការណ៍ថ្មីស្តីពីការរំលោភសិទ្ធិមនុស្សរីករាលដាលពាសពេញកូរ៉េខាងជើង។ ក្រុមនេះនិយាយថាអំពើហិង្សាផ្លូវភេទគឺជាការបើកចំហ មិនមានការលាក់បាំងនិងហាមប្រាមយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ របាយការណ៍ថ្មីនេះផ្អែកលើការសម្ភាសន៍ជាមួយស្ត្រីកូរ៉េខាងជើងចំនួន 54 នាក់ដែលបានភៀសខ្លួនចេញពីប្រទេសក្រោយពីឆ្នាំ 2011 នៅពេលដែលលោក Kim Jong Un បានកាន់អំណាចនិងអតីតមន្ត្រី 8 នាក់។ វានិយាយថា "ប្រជាជនកូរ៉េខាងជើងជាច្រើនបានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថានៅពេលដែលមន្ត្រី ឬអ្នកកាន់អំណាចជ្រើសរើសស្ត្រីនោះ នាងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមនោះទេ នាងត្រូវធ្វើអ្វីដែលគាត់ទាមទារ ទោះបីវាជាការរួមភេទ លុយកាក់ ឬចំណង់ផ្សេងៗទៀតក៏ដោយ"។ ស្ត្រីទាំងនោះបានប្រាប់ក្រុមសិទ្ធិមនុស្សថាមន្រ្តីដែលបានរំលោភបំពានពួកគេទាំងនោះរួមមាន "មន្ត្រីជាន់ខ្ពស់របស់គណបក្ស និងអ្នកយាមមណ្ឌលឃុំខ្លួននៅក្នុងពន្ធនាគារ អ្នកសួរចម្លើយ ប៉ូលិស និងមន្រ្តីប៉ូលីសសម្ងាត់...

ការទាមទារសំណងពីភាពគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងដល់ 33លាននាក់ក្នុងរយៈពេល 7 សប្តាហ៍

ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញថាមនុស្សជាង  33 លាននាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍គ្មានការងារធ្វើក្នុងរយៈពេល 7 សប្តាហ៍ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានប្រកាសភាពអាសន្នថ្នាក់ជាតិចំពោះកូរ៉ូណាវីរុសនេះនៅពាក់កណ្តាលខែមីនា។ តួលេខនេះបង្ហាញថាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំនៃកម្លាំងពលកម្មបច្ចុប្បន្នគ្មានការងារធ្វើ។ ចំនួនប៉ះពាល់ដ៏ខ្លាំងបានកើតឡើងនៅពេលដែលក្រសួងការងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាតួលេខមុនសម្រាប់ការទាមទារសំណងចាំបាច់តាមរដូវកាលដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍គឺមានចំនួនជិត  3.17 លាននាក់ដែលជាការថយចុះប្រមាណ 680,000 ពីកម្រិតកាលពីសប្តាហ៍មុន។ និយោជិកនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបានគេបញ្ឈប់ពីការងារដោយសារតែមានរោគរាតត្បាត។ ក្រុមអ្នកវិភាគបារម្ភថាស្ថិតិការងារដែលត្រូវបានបញ្ចប់នៅថ្ងៃសុក្រអាចជាកំណត់ត្រាដ៏អាក្រក់បំផុត។ រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានបើកដំណើរការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញតាមផ្នែកប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថាតើមានមនុស្សដែលបាត់បង់ការងារធ្វើប៉ុន្មានដែលនឹងត្រូវបានផ្តល់ការងារឡើងវិញ៕    

ត្រីបាឡែនមួយក្បាលស្លាប់ក្រោយពីលេបថង់ប្លាស្ទីក

នៅក្នុងការព្រមានមួយផ្សេងទៀតអំពីការបំពុលដោយទឹកសមុទ្រ ត្រីបាឡែនមួយនៅភាគខាងត្បូងនៃប្រទេសថៃបានស្លាប់បន្ទាប់ពីការលេបថង់ប្លាស្ទីកជាង 80។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាត្រីបាឡែនឈ្មោលនេះត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រក្នុងខេត្តសុងក្លាភាគខាងត្បូងកាលពីថ្ងៃចន្ទសប្តាហ៍មុន។ ត្រីបាឡែនស្ទើរតែនៅរស់ ហើយអ្នកស្រុកបានព្យាយាមជួយសង្គ្រោះវា។ ប៉ុន្តែវាបានស្លាប់នៅថ្ងៃសុក្រ។ ការធ្វើកោសល្យវិច័យបានរកឃើញកាកសំណល់ប្លាស្ទីកប្រហែល 8 គីឡូក្រាមនៅក្នុងក្រពះរបស់ត្រីបាឡែនដែលរាប់មានថង់ប្លាស្ទីករាប់សិប។ ក្រុមអ្នកជំនាញក្នុងស្រុកនិយាយថាត្រីបាឡែនបានលេបថង់ប្លាស្ទីកជាច្រើនដែលវាមិនអាចទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់និងទន់ខ្សោយ។ សន្ទុះកំពុងបង្កើតឡើងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីទប់ស្កាត់ការចែកចាយផលិតផលប្លាស្ទីកដែលកំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅក្នុងប្រទេសថៃនិយាយថារដ្ឋាភិបាលកំពុងជំរុញប្រជាជនឱ្យកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទីក៕  

មន្ត្រីអង្គការ FAO កាន់ទុក្ខមរណភាពរបស់ “បីតាស្រូវបង្កាត់” របស់ប្រទេសចិន

លោក  Qu Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) កាលពីថ្ងៃសៅរ៍បានសម្តែងភាពក្រៀមក្រំចំពោះមរណភាពរបស់លោក Yuan Longping ដែលជា "បីតានៃស្រូវបង្កាត់" របស់ប្រទេសចិន។ Qu បានសរសេរលើគណនី Twitter ថា “ភាពក្រៀមក្រំយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់សាស្រ្តាចារ្យ Yuan Longping ដែលជាគ្រូដ៏គួឲ្យគោរពរបស់ខ្ញុំ។ លោកបានលះបង់ជីវិតរបស់លោកដើម្បីស្រាវជ្រាវស្រូវបង្កាត់ ដែលជួយមនុស្សរាប់ពាន់លានសម្រេចបាននូវសុវត្ថិភាពស្បៀងអាហារ។លោក Qu បានបន្ថែមថា "អ្នកគឺជាការជំុរញចិត្តរបស់ខ្ញុំ។ សូមឱ្យអ្នកអញ្ជើញទៅដល់សុខគតិភព"។ លោក...

ព្រះរាជពិធីគ្រងរាជ្យបល្ល័ងរបស់ព្រះមហាក្សត្រថៃនឹងប្រព្រឹត្តទៅនៅខែឧសភា

ព្រះបរមរាជវាំងរបស់ប្រទេសថៃនិយាយថាព្រះរាជ្យពិធីគ្រងរាជ្យរបស់ស្តេច Maha Vajiralongkorn នឹងប្រព្រឹត្តទៅនៅខែឧសភា។ ស្ថាប័ននេះបានប្រកាសតាមរយៈទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថាព្រះមហាក្សត្រនឹងត្រូវបានប្រារព្ធពីធីគ្រងរាជ្យជាផ្លូវការនៅក្នុងព្រះរាជពិធីគ្រងរាជ្យចាប់ពីថ្ងៃទី 4 ដល់ទី 6 ខែឧសភា។ ការប្រារព្ធពិធីនិងក្បួនព្យុះហយាត្រានឹងត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំងនៅបាងកកនិងនៅកន្លែងផ្សេងទៀតក្នុងអំឡុងពេលបីថ្ងៃ។ បន្ទាប់ពីព្រះមហាក្សត្រព្រះបាទ Bhumibol Adulyadej បានចូលទីវង្គត់នៅក្នុងខែតុលាឆ្នាំ 2016 បុត្រាច្បងរបស់ទ្រង់បានឡើងសោយរាជ្យ។ ព្រះមហាក្សត្រថ្មីបានកាន់កាប់តួនាទីជាព្រះប្រមុខរដ្ឋ ជាអធិបតីក្នុងពិធីសែនព្រេនតាមបែបសាសនានិងចុះព្រះហស្បលេខាលើឯកសារជាផ្លូវការ។ ប៉ុន្តែពិធីគ្រងរាជសម្បត្តិជាផ្លូវការមួយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ រដ្ឋាភិបាលយោធាថៃគ្រោងនឹងធ្វើការបោះឆ្នោតសកលនៅខែក្រោយសម្រាប់ការផ្ទេរអំណាចទៅរដ្ឋបាលស៊ីវិល។ រដ្ឋាភិបាលយោធាបានកាន់អំណាចចាប់តាំងពីរដ្ឋប្រហារមួយកាលពីខែឧសភាឆ្នាំ 2014៕    

ការប្រមូលផ្តុំគ្នានៅកូរ៉េខាងត្បូងបានជំទាស់ជំហររបស់លោក Moon លើកូរ៉េខាងជើង

ប្រជាជននៅប្រទេសកូរ៉េខាងត្បូងបានធ្វើការតវ៉ាប្រឆាំងនឹងវិធីសាស្រ្តផ្សះផ្សាររបស់រដ្ឋាភិបាលចំពោះកូរ៉េខាងជើង។ មានមនុស្សជាង 10,000 នាក់បានចូលរួមនៅក្នុងការជួបជុំគ្នាមួយនៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ដែលជាខួបនៃការចាប់ផ្ដើមនៃការបះបោរឆ្នាំ 1919 ប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រទេសជប៉ុនលើប្រទេសកូរ៉េ។ក្រុមអ្នកតវ៉ាអភិរក្សបាននិយាយថារដ្ឋបាលលោកប្រធានាធិបតី Moon Jae-in គឺជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង ហើយប្រទេសនេះគួរតែពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ពួកគេបានលើកបដាដែលនិយាយថាលោក Moon គឺជាអ្នកដឹកនាំឆ្វេងនិយមនិងគួរតែចុះចេញពីតំណែង។ បាតុករពាក់ម៉ាសរូបមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងឯកសណ្ឋានយោធាបានកាន់រូបអាយ៉ងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ ការគាំទ្រសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងបានកើនឡើងចាប់តាំងពីកូរ៉េខាងជើងសម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក PyeongChang និងប៉ារ៉ាឡាំពិកព្រមទាំងការពិភាក្សាអន្តរកូរ៉េ។ ប៉ុន្តែការជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍បង្ហាញពីការប្រឆាំងយ៉ាងខ្លាំងក្លាក្នុងចំណោមក្រុមអភិរក្សទៅនឹងគោលនយោបាយផ្លូវការរបស់កូរ៉េខាងជើង៕

ស្ពានឆ្លងកាត់រុស្ស៊ី គ្រីមៀត្រូវបានបញ្ចប់ការសាងសង់

ស្ពានខ្សែមួយត្រូវបានបញ្ចប់ការសាងសង់ដោយភ្ជាប់ភាគខាងត្បូងនៃប្រទេសរុស្ស៊ីនិងឧបទ្វីបគ្រីមៀ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបើករថយន្តដឹកសំរាមឆ្លងកាត់ស្ពានដែលមានប្រវែង 19 គីឡូម៉ែត្រកាលពីថ្ងៃអង្គារដោយដឹកនាំក្បួនរថយន្ត។ ស្ពានដែលមានតម្លៃ 3,6 ពាន់លានដុល្លារនេះត្រូវបានសាងសង់ក្រោយពីប្រទេសរុស្ស៊ីបានបញ្ចូលទីក្រុងគ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ 2014។ ការឆ្លងកាត់ឧបទ្វីបភាគខាងត្បូងនៃប្រទេសរុស្ស៊ីបានដោយជិះសាឡាងដូច្នេះស្ពានថ្មីនេះនឹងអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់វាទោះស្ថិតក្នុងអាកាសធាតុណាក៏ដោយ។ លោក Putin បាននិយាយថាការបញ្ចប់ស្ពាននេះគឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយដែលធ្វើឱ្យគ្រីមៀមានភាពរឹងមាំនិងនាំជនជាតិរុស្ស៊ីទាំងអស់កាន់តែស្និទ្ឋស្នាលគ្នា។ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការសាងសង់ស្ពានខុសច្បាប់នេះគឺជាភស្តុតាងចុងក្រោយបំផុតនៃការមិនគោរពច្បាប់អន្តរជាតិរបស់វិមានក្រឹមឡាំង៕        

កូរ៉ូណាវីរុសឆក់យកជីវិតតារាកំប្លែងដ៏ល្បឺល្បាញរបស់ជប៉ុន

តារាកំប្លែងជើងចាស់ជនជាតិជប៉ុន លោក Shimura Ken បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យនៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ។ តារាកំកំប្លែងដ៏ល្បីល្បាញដែលមានអាយុ 70 ឆ្នាំត្រូវបានអះអាងថាបានឆ្លងកូរ៉ូណាវីរុស។ នៅថ្ងៃទី 17 ខែមីនា គាត់មិនស្រួលខ្លួនហើយត្រូវបានគេនាំទៅមន្ទីរពេទ្យជាកន្លែងដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានករណីជំងឺរលាកសួតធ្ងន់ធ្ងរ។ គាត់បានកំពុងទទួលការព្យាបាលដោយម៉ាស៊ីនពិនិត្យសួតបេះដូង។ នៅថ្ងៃទី 25 ខែមីនា ការិយាល័យរបស់គាត់បានប្រកាសជាសាធារណៈថាគាត់បានធ្វើតេស្ត៍វិជ្ជមានជាមួយកូរ៉ូណាវីរុស។ លោក Shimura កើតនៅឆ្នាំ 1950 នៅទីក្រុង Higashimurayama រាជធានីតូក្យូ។ កាលនៅរៀនវិទ្យាល័យ លោកបានក្លាយជាអ្នកជំនួយការក្រុមចម្រៀងរ៉ុក និងរ៉ូលដ៏មានប្រជាប្រិយភាពនិងក្រុមកំប្លែងដែលមានឈ្មោះថា The...