តាលីបង់៖ សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើការវាយប្រហារតាមអាកាសឡើយ

14

ក្រុមតាលីបង់និយាយថាសហរដ្ឋអាមេរិកមិនមានសិទ្ធិធ្វើការវាយប្រហារតាមអាកាសនៅអាហ្វហ្គានីស្ថានឡើយ។

អ្នកនាំពាក្យរបស់ក្រុមនេះបានប្រាប់ទូរទស្សន៍ NHK ថាការវាយប្រហារបែបនេះគឺជាការរំលោភអធិបតេយ្យភាពរបស់ប្រទេសក្នុងតំបន់អាស៊ី។

លោក Zabihullah Mujahid បាននិយាយ “សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើកាវាយប្រហារលើទឹកដីរបស់យើងដោយប្រើយន្តហោះនោះទេ។ យើងមិនបានផ្តល់សិទ្ធិដល់ពួកគេទេ។ ការវាយប្រហារបែបនេះគឺជាការរំលោភបំពាន។ ពួកគេខុសហើយ។

ជាមួយនឹងថ្ងៃផុតកំណត់នៅថ្ងៃអង្គារសម្រាប់ការដកទ័ពរបស់កងទ័ពសហរដ្ឋអាមេរិក​ លោក  Mujahid បានទទូចឱ្យជនជាតិអាហ្វហ្គានីស្ថានកុំភៀសខ្លួនចេញពីប្រទេស។

លោក Mujahid បាននិយាយ “គ្មានជនជាតិអាហ្វហ្គានីស្ថានណាម្នាក់គួរចាកចេញពីប្រទេសឡើយ។ គ្មាននរណាប្រឈមមុខនឹងបញ្ហាណាមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ។ យើងបានផ្តល់ការធានាដល់មនុស្សគ្រប់គ្នាថាគ្មាននរណាម្នាក់នឹងត្រូវស្វែងរកការចាប់ខ្លួន ឡើយហើយគ្មាននរណាម្នាក់នឹងត្រូវធ្វើឲ្យឈឺចាប់ឡើយ”។

លោក Mujahid បាននិយាយថារដ្ឋបាលថ្មីមួយនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ លោកបាននិយាយ “យើងកំពុងព្យាយាមបង្ហាញមុខមាត់ថ្មីដែលប្រជាជនអាហ្វហ្គានីស្ថានគួរមានសុទិដ្ឋិនិយម” ។

បណ្តាប្រទេសលោកខាងលិចបាននិយាយថាពួកគេនឹងសម្រេចចិត្តថាតើត្រូវទទួលស្គាល់របបដឹកនាំដោយពួកតាលីបង់ឬអត់បន្ទាប់ពីវាយតម្លៃថាតើវាការពារសិទ្ធិស្ត្រីឬយ៉ាងណា។

ប៉ុន្តែលោក Mujahid បាននិយាយថាការកំណត់លក្ខខណ្ឌនេះនឹងរំលោភអធិបតេយ្យភាពរបស់អាហ្វហ្គានីស្ថាន៕