ប្រទេសជប៉ុនអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចដល់ប្រទេសមីយ៉ាន់ម៉ា

9

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានបញ្ជាក់ថាក្រសួងរបស់លោកអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចរបស់ប្រទេសខ្លួនដល់ប្រទេសមីយ៉ាន់ម៉ាដែលយោធាកំពុងជិះជាន់ក្រុមបាតុករ។

រដ្ឋាភិបាលជប៉ុនបានសម្រេចរួចហើយថាមិនផ្តល់ជំនួយថ្មីនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ឬ ODA ដល់ប្រទេសមីយ៉ាន់ម៉ាទេ។ ប៉ុន្តែប្រាក់កម្ចីរាប់សិបយ៉េននិងកម្មវិធីផ្តល់ជំនួយឥតសំណងដែលត្រូវបានចុះហត្ថលេខានៅតែបន្ត។

លោក Motegi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាប្រជាជនមីយ៉ាន់ម៉ានិងសហគមន៍អន្តរជាតិសង្ឃឹមថាស្ថានភាពនៅក្នុងប្រទេសនេះនឹងមានភាពល្អប្រសើរនាពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថាប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាននោះ ប្រទេសជប៉ុននឹងត្រូវពិចារណាឡើងវិញនូវជំនួយរបស់ខ្លួនដែលកំពុងដំណើរការ។

លោក Motegi បានបន្ថែមទៀតថារដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះខណៈពេលដែលកំពុងឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។លោកក៏បាននិយាយអំពីមន្ត្រីការទូតមីយ៉ាន់ម៉ាពីរនាក់នៅទីក្រុងតូក្យូ។

ស្ថានទូតមីយ៉ាន់ម៉ាបានប្រាប់ក្រសួងការបរទេសជប៉ុនថាខ្លួនដកហូតលិខិតឆ្លងដែនរបស់ពួកគេ។ តាមការរាយការណ៍របស់ក្រុមមន្ត្រីការទូតបានធ្វើការតវ៉ាចំពោះការធ្វើរដ្ឋប្រហារយោធាលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក Motegi បាននិយាយថាក្រសួងមិនគិតថាអ្នកទាំងពីរបានធ្វើសកម្មភាពមិនសមរម្យនោះទេ ហើយស្ថានភាពរស់នៅរបស់ពួកគេមិនត្រូវបានដកហូតទេ៕