លោក Biden ទទួលស្គាល់ការសម្លាប់ជនជាតិអាមេនីជាអំពើប្រល័យពូជសាសន៍

16

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថាការសម្លាប់ជនជាតិអាមេនីនៅក្នុងចក្រភពអូតូម៉ង់ ក្នុងឆ្នាំ ១៩១៥ គឺជាករណីប្រល័យពូជសាសន៍។

គាត់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដែលជាទិវាចងចាំអាមេនី។ សេចក្តីថ្លែងការណ៍នោះនិយាយថា “ជនជាតិអាមេនីមួយលានកន្លះត្រូវបាននិរទេសខ្លួន សម្លាប់ដ៏ព្រៃផ្សៃ ឬចងសម្លាប់នៅក្នុងយុទ្ធនាការនៃការសម្លាប់រង្គាល”។

រដ្ឋបាលសហរដ្ឋអាមេរិកមុនៗ បានចៀសវាងប្រើពាក្យ “អំពើប្រល័យពូជសាសន៍” ដោយសារតែការព្រួយបារម្ភអំពីការបំផ្លាញទំនាក់ទំនងជាមួយតួកគី។

ក្រសួងការបរទេសតួកគីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដើម្បី “បដិសេធនិងបរិហារក្នុងលក្ខខណ្ឌខ្លាំងបំផុត” នូវសេចក្តីសម្រេចរបស់លោក Biden។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ផងដែរថាសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនឹង “បើកមុខរបួសដ៏ជ្រៅមួយដែលធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តនិងមិត្តភាពរបស់យើង”។

សហរដ្ឋអាមេរិកនិងតួកគីគឺជាសម្ព័ន្ធមិត្តរបស់អង្គការ ណាតូ ប៉ុន្តែទំនាក់ទំនងនេះមានភាពតានតឹងជុំវិញបញ្ហាផ្សេងៗរួមទាំងការទិញប្រព័ន្ធសព្វពាវុធរបស់តួកគីពីប្រទេសរុស្ស៊ី៕