មនុស្សជាង ១៥០ លាននាក់ប្រឈមមុខនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ

ក្រុមអង្គការអន្តរជាតិមួយបាននិយាយថាយ៉ាងហោចណាស់មនុស្ស ១៥៥ លាននាក់នៅទូទាំងពិភពលោកប្រឈមនឹងវិបត្តិ ឬកម្រិតអសន្ដិសុខស្បៀងអាហារ កាន់តែអាក្រក់ កាលពីឆ្នាំមុន។ តួលេខនេះបានកើនឡើងប្រមាណ ២០ លាននាក់ធៀបនឹងឆ្នាំមុន។ សម្ព័ន្ធអង្គការអន្តរជាតិមួយដែលរួមមានកម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការស្បៀងអាហារនិងកសិកម្មបានចេញរបាយការណ៍សកលឆ្នាំ ២០២១ ស្តីពីវិបត្តិស្បៀងអាហារកាលពីថ្ងៃពុធ។ របាយការណ៍បាននិយាយថា មនុស្សជាង ១០៣ លាននាក់ ឬ ៦៦% មកពី ១០ ប្រទេសដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យេម៉ែន អាហ្វហ្គានីស្ថាន និងស៊ីរី។ ខ្លួនលើកឡើងពីទំនាស់ដែលជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។ ខ្លួនព្យាករណ៍ថាឆ្នាំនេះការរីករាលដាលនៃជំងឺរាតត្បាតដែលកំពុងបន្តនឹងមានផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងមុនដោយគ្រួសារជាច្រើនកំពុងប្រឈមនឹងប្រាក់ចំណូលទាប។ លោក Dominique...

ឆ្កែប៉ូលីសតូចជាងគេបំផុតនៅលើពិភពលោកបានស្លាប់បន្ទាប់ពីម្ចាស់ដែលនាងបានបម្រើស្លាប់

លោក Dan McClelland អាយុ ៦៧ ឆ្នាំនិង ឆ្កែប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរបស់គាត់ ឈ្មោះ Midge អាយុ ១៦ ឆ្នាំបានស្លាប់នៅតំបន់ Geauga រដ្ឋ Ohio កាលពីថ្ងៃពុធ។ លោក McClelland តម្រួតប្រចាំខណ្ឌបានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារជំងឺមហារីក ប៉ុន្មានម៉ោងមុនពេលសត្វចិញ្ចឹមជាទីស្រឡាញ់របស់គាត់បានស្លាប់នៅឯផ្ទះ។សុនខ Midge បានចំណាយពេល ១០ ឆ្នាំបម្រើការជាមួយកម្លាំងប្រចាំខណ្ឌ...

លោក Biden  មានគោលបំណងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខិតទៅរកស្ថានភាពធម្មតានៅត្រឹមថ្ងៃទិវាឯករាជ្យ ថ្ងៃទី ៤ ខែកក្កដា 

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញនូវយុទ្ធសាស្រ្តមួយក្នុងការកម្ចាត់ជំងឺរាតត្បាតកូរ៉ូណាវីរុសនិងធ្វើឱ្យប្រទេសកាន់តែខិតទៅរកសស្ថានភាពធម្មតានៅត្រឹមថ្ងៃទិវាឯករាជ្យ ថ្ងៃទី ៤ ខែកក្កដា។ លោក Biden បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងនៅយប់ថ្ងៃព្រហស្បតិ៍នេះដែលជាខួបលើកទី ១ ឆ្នាំនៃការបិទប្រទេសដោយសារជំងឺរាតត្បាត។លោក Biden បានថ្លែងថាលោកនឹងដឹកនាំរដ្ឋ កុលសម្ព័ន្ធ និងដែនអធិបតេយនានាដើម្បីធ្វើឱ្យមនុស្សពេញវ័យទាំងអស់មានសិទ្ធិទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃទី ១ ខែឧសភា។ លោកបានបន្ថែមថាក្រុមគ្រួសារនិងមិត្តភក្តិគួរតែអាចជួបជុំគ្នាជាថ្មីជាក្រុមតូចៗ នៅថ្ងៃទី ៤ ខែកក្កដា។ គាត់បានមានប្រសាសន៍ថា “វានឹងធ្វើឱ្យទិវាឯករាជ្យនេះពិតជាពិសេស ដែលយើងមិនត្រឹមតែកត់សម្គាល់ឯករាជ្យភាពរបស់យើងក្នុងនាមជាប្រជាជាតិមួយប៉ុណ្ណោះទេ...

មេដឹកនាំប្រទេសទាំង ៤ រៀបចំផែនការដើម្បីដោះស្រាយបញ្ហាសកលលោក

មេដឹកនាំប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលីនិងឥណ្ឌាបានរៀបចំផែនការកិច្ចសហប្រតិបត្តិការមួយបន្ទាប់ពីកិច្ចប្រជុំកំពូលដែលមានឈ្មោះថាកិច្ចប្រជុំកំពូលប្រទេសទាំង ៤។ សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សានេះបានផ្តោតលើបញ្ហាជាច្រើនរួមមានជំងឺរាតត្បាតកូរ៉ូណាវីរុសនិងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនេះថ្លែងថាប្រទេសទាំងបួននឹងធ្វើការជាបន្តបន្ទាប់ជាមួយស្ថាប័នពហុភាគីរួមមានអង្គការសុខភាពពិភពលោកនិង COVAX Facility ដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌សំរាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំនៃប្រទេសទាំង ៤ និយាយថាពួកគេទទួលស្គាល់ការប្រែប្រួលអាកាសធាតុជាអាទិភាពរបស់ពិភពលោកហើយនឹងខិតខំពង្រឹងសកម្មភាពរបស់ប្រជាជាតិទាំងអស់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពួកគេក៏បានយល់ព្រមចាប់ផ្តើមសហប្រតិបត្តិការលើបច្ចេកវិទ្យាសំខាន់ៗនាពេលអនាគត។ ពួកគេគ្រោងបង្កើតក្រុមការងារចំនួន ៣។ ក្រុមមួយនឹងមានគោលបំណងអនុវត្តការចែកចាយវ៉ាក់សាំងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ក្រុមផ្សេងៗទៀតមានបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការលើបទដ្ឋានអន្តរជាតិនិងបច្ចេកវិទ្យានវានុវត្តន៍និងពង្រឹងសកម្មភាពអាកាសធាតុ។ មេដឹកនាំនិយាយថាពួកគេនឹងធ្វើការដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាទាក់ទងនឹងកិច្ចការជម្លោះផ្ទៃសមុទ្រនៅសមុទ្រចិនខាងកើតនិងខាងត្បូង។ ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពួកគេក៏បានបញ្ជាក់ពីភាពចាំបាច់ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហានៃការចាប់ជំរិតជនជាតិជប៉ុនរបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍និយាយថារដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបួននឹងជួបប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំហើយមេដឹកនាំនឹងធ្វើកិច្ចប្រជុំកំពូលដោយផ្ទាល់នៅចុងឆ្នាំ ២០២១៕  

នាយករដ្ឋមន្ត្រីជប៉ុនជូនពរឱ្យលោក Trump ឆាប់ជាសះស្បើយ

លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide បានផ្ញើសារតាម Tweet មួយដែលជូនពរដល់ប្រធានាធិបតីអាមេរិក Donald Trump ឲ្យជាសះស្បើយឆាប់រហ័សពីកូរ៉ូណាវីរុស។ លោក Suga បានសរសេរកាលពីថ្ងៃសៅរ៍ថាលោកមានការព្រួយបារម្ភបន្ទាប់ពីបានអាន Tweet របស់លោក Trump ដោយប្រកាសថាលោកនិងលោកស្រីទីមួយ Melania Trump បានធ្វើតេស្តវិជ្ជមាន។ លោក Suga បានសម្តែងក្តីសង្ឃឹមថាលោក Trump នឹងវិលត្រឡប់ធម្មតាវិញឆាប់ៗនេះ។ Tweet ត្រូវបានសរសេរជាភាសាជប៉ុននិងអង់គ្លេស៕    

ពលរដ្ឋប្រមូលផ្តុំគ្នានៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃទិវាសេរីភាពទាសករ

ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាប្រឆាំងនឹងការរើសអើងជាតិសាសន៍កាលពីថ្ងៃសុក្រខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី 55 នៃការបញ្ចប់ទាសភាព។ ទិវាសេរីភាពទាសករឆ្នាំនេះកើតឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនត្រូវបានធ្វើឡើងជុំវិញការស្លាប់កាលពីខែមុនរបស់បុរសស្បែកខ្មៅ George Floyd ខណៈពេលស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលីស។ នៅឧទ្យាន Washington Square ក្នុងទីក្រុង Manhattan រដ្ឋញូវយ៉ក មនុស្សរាប់សិបនាក់បានកាន់ផ្ទាំងក្រដាសហើយអំពាវនាវឱ្យមានការផ្លាស់ប្តូរឥឡូវនេះ។ ស្ត្រីជនជាតិស្បែកសម្នាក់បាននិយាយថាមនុស្សគ្រប់រូបចាំបាច់ត្រូវតែដឹងថាការរើសអើងជាតិសាសន៍នៅតែមាននៅសហរដ្ឋអាមេរិកហើយពួកគេទាំងអស់ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា។នៅរដ្ឋធានីវ៉ាស៊ីនតោន កីឡាករបាល់បោះ NBA ជនជាតិជប៉ុនឈ្មោះ Hachimura Rui មកពី Washington Wizards បានចូលរួមការតវ៉ាមួយ។ ឪពុករបស់គាត់មកពីប្រទេសអាហ្វ្រិកខាងលិចបេនីន។អ្នកចូលរួមបានដើរក្បួនប្រហែល 3 គីឡូម៉ែត្រដោយស្រែកថា...

ការទាមទារសំណងពីភាពគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកកើនឡើងដល់ 33លាននាក់ក្នុងរយៈពេល 7 សប្តាហ៍

ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញថាមនុស្សជាង  33 លាននាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍គ្មានការងារធ្វើក្នុងរយៈពេល 7 សប្តាហ៍ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានប្រកាសភាពអាសន្នថ្នាក់ជាតិចំពោះកូរ៉ូណាវីរុសនេះនៅពាក់កណ្តាលខែមីនា។ តួលេខនេះបង្ហាញថាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំនៃកម្លាំងពលកម្មបច្ចុប្បន្នគ្មានការងារធ្វើ។ ចំនួនប៉ះពាល់ដ៏ខ្លាំងបានកើតឡើងនៅពេលដែលក្រសួងការងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាតួលេខមុនសម្រាប់ការទាមទារសំណងចាំបាច់តាមរដូវកាលដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍គឺមានចំនួនជិត  3.17 លាននាក់ដែលជាការថយចុះប្រមាណ 680,000 ពីកម្រិតកាលពីសប្តាហ៍មុន។ និយោជិកនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបានគេបញ្ឈប់ពីការងារដោយសារតែមានរោគរាតត្បាត។ ក្រុមអ្នកវិភាគបារម្ភថាស្ថិតិការងារដែលត្រូវបានបញ្ចប់នៅថ្ងៃសុក្រអាចជាកំណត់ត្រាដ៏អាក្រក់បំផុត។ រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានបើកដំណើរការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញតាមផ្នែកប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថាតើមានមនុស្សដែលបាត់បង់ការងារធ្វើប៉ុន្មានដែលនឹងត្រូវបានផ្តល់ការងារឡើងវិញ៕    

ថៃនឹងពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្ន

រដ្ឋាភិបាលថៃនិយាយថាខ្លួននឹងពន្យារពេលនៃភាពអាសន្នទូទាំងប្រទេសសម្រាប់រយៈពេលមួយខែទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណាវីរុសថ្មីនេះ។ ប្រទេសនេះបានប្រកាសពីភាពអាសន្នកាលពីខែមុនដែលត្រូវផុតកំណត់នៅថ្ងៃទី 30 ខែមេសា។ រដ្ឋាភិបាលបានដាក់បម្រាមគោចរនៅពេលយប់ហើយបានហាមឃាត់ជនបរទេសភាគច្រើនមិនឱ្យចូលប្រទេស។ កន្លែងលេងកីឡាត្រូវបានបិទនៅទូទាំងប្រទេស។ នៅទីក្រុងបាងកកហាងភាគច្រើនលើកលែងតែហាងលក់ចំណីអាហារនិងរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលត្រូវបានបិទ។ ល្បឿននៃការរីករាលដាលហាក់ដូចជាថយចុះ។ ករណីថ្មីចំនួន 7 ត្រូវបានអះអាងកាលពីថ្ងៃអង្គារហើយចំនួនករណីដែលបានអះអាងម្តងរួចមកហើយមានចំនួនលើសពី 100 ករណីក្នុងមួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានព្រមានដល់សាធារណជនអំពីការកើតឡើងវិញដែលអាចកើតមាន។ លោកបានបន្ថែមថាវានឹងខ្ជះខ្ជាយនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ។ ទោះយ៉ាងណាលោកបាននិយាយថាលោកកំពុងពិចារណាលើការបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តើរៗ ដូច្នេះហាងនានាអាចបើកឡើងវិញបានអាស្រ័យលើស្ថានការណ៍វិវឌ្ឍន៍៕  

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ៖ ភាពអត់ឃ្លានជាសកលអាចកើនឡើងទ្វេដង

កម្មវិធីស្បៀងអាហារពិភពលោកនិយាយថាចំនួនប្រជាជនដែលទទួលរងនូវភាពអត់ឃ្លានស្រួចស្រាវអាចកើនឡើងទ្វេដងដល់ 265 លាននាក់ដោយសារពិភពលោកព្យាយាមដោះស្រាយជាមួយនឹងផលវិបាកខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃកូរ៉ូណាវីរុស។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងសហគមន៍អ៊ឺរ៉ុបបាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថាប្រជាជន 135 លាននាក់កំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងអាហារដ៏ធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងវិបត្តិសេដ្ឋកិច្ច។ របាយការណ៍បាននិយាយថាចំនួននេះអាចកើនឡើងទ្វេដងនៅចុងឆ្នាំនេះដោយសារតែការកើនឡើងនៃចំនួនអ្នកអត់ការងារធ្វើនិងអ្នកដែលមានម៉ោងធ្វើការថយចុះដោយសារការបិទទ្វាប្រទេសដើម្បីការពារការឆ្លងវីរុសនៅទូទាំងពិភពលោក។ កម្មវិធីស្បៀងអាហារពិភពលោកនិយាយថាបណ្តាប្រទេសអាហ្រ្វិកដែលប្រជាជនជាច្រើនកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ ប្រធានសេដ្ឋវិទូនៃកម្មវិធីស្បៀងអាហារពិភពលោកលោក Arif Husain បាននិយាយថាផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតគឺជាក្តីកង្វល់ភ្លាមៗសម្រាប់មនុស្សរាប់លាននាក់ដែលអាចត្រឹមតែបរិភោគបានប្រសិនបើពួកគេទទួលបានប្រាក់ឈ្នួលហើយបានអំពាវនាវឱ្យមានការគាំទ្រជាទ្រង់ទ្រាយធំពីសហគមន៍អន្តរជាតិ៕

លោកយាយ Olive Veronesi៖ ខ្ញុំត្រូវការស្រាបៀរបន្ថែមទៀត!!  

ស្នាក់នៅផ្ទះដើម្បីការពារខ្លួនប្រឆាំងនឹងកូរ៉ូណាវីរុស ស្ត្រីវ័យចំណាស់អាយុ ៩៣ ឆ្នាំម្នាក់មានបញ្ហាធំមួយគឺគាត់អស់ស្រាបៀរញ៉ាំ។ លោកយាយ Olive Veronesi បានសម្រេចចិត្តថាវិធីល្អបំផុតដើម្បីរក្សាការផ្គត់ផ្គង់របស់គាត់ក្នុងកំឡុងពេលនៃការបិទទ្វាដោយសារកូរ៉ូណាវីរុសគឺដើម្បីទទួលបានភាពច្នៃប្រឌិតហើយឥឡូវនេះគាត់បានចែកចាយតៗគ្នាតាមហ្វេសប៊ុក។ អ្នកសោធននិវត្តន៍មកពីរដ្ឋផេនស៊ីលវេនៀ ត្រូវបានថតរូបភាពកាន់ក្តារខៀនដែលនិយាយថា "ខ្ញុំត្រូវការស្រាបៀរបន្ថែមទៀត!"នៅក្នុងដៃផ្សេងទៀតរបស់គាត់? កំប៉ុងស្រាបៀរ Coors Light។ រូបថតដែលថតតាមបង្អួចផ្ទះរបស់គាត់ត្រូវបានដាក់បញ្ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។ ចាប់តាំងពីពេលនោះមកវាត្រូវបានគេមើលឃើញដោយមនុស្សជាងមួយលាននាក់។ សំខាន់ជាងនេះទៅទៀតមានមនុស្សជាច្រើនបានផ្តល់ជូនស្រាបៀរសម្រាប់លោកយាយ Olive។ នៅក្នុងវ័យ ៩០ ឆ្នាំរបស់លោកយាយ Olive លោកយាយបានចាត់ចូលក្រុមដែលមានហានិភ័យខ្ពស់ពី COVID-19។ កូរ៉ូណាវីរុសអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរថែមទៀតចំពោះមនុស្សវ័យចំណាស់ដោយមានប្រទេសជាច្រើនជំរុញឱ្យអ្នកដែលមានអាយុលើសពី ៧០ ឆ្នាំនៅផ្ទះ យកចិត្តទុកដាក់ថែទាំបន្ថែមនិងជៀសវាងការទាក់ទងជាមួយសមាជិកគ្រួសាររបស់ពួកគាត់៕