ប្រជុំការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ២០២៤


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
12

ដោយ : ភ្នំធំ / បន្ទាយមានជ័យកិច្ចប្រជុំស្ដីពីការពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាព។
និងមានការអញ្ជើញចូលរួម ពីលោក សុខ ធី ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកអភិបាលរងខេត្ត លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ប្រធានមន្ទីរជំនាញអង្គភាពនានាជុំវិញខេត្ត លោកមេឃុំ ចៅសង្កាត់ ស្មៀន ជំនួយការនិងអ្នកពាក់ព័ន្ធ ប្រមាណ៨០០នាក់។
កម្មវិធីនោះ ធ្វើនៅនៅសាលប្រជុំ -ធំ – សាលានៃរដ្ឋបាលខេត្តបន្ទាយមានជ័យថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៥ ។

លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :យោងប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយក្រសួងរៀបចំដែនដី នគរនីយកម្ម និងសំណង់ត្រង់ប្រការ៣ចំពោះការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើកដំបូងលើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងគុរុភណ្ឌជាដីរបស់វត្ត ត្រូវ បានលើកលែងការយកកម្រៃសេវាសាធារណៈ ។

លោកបឹង គឹមសឹង បន្តថា: ការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ផ្អែកតាមប្រកាសលេខ០០២ សហវ.ប្រក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវិធាននិងនីតិវិធី លម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។
ត្រង់ប្រការ៥ គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិ បុគ្គលសាធារណះ ត្រូវរៀបចំគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ នូវទ្រព្យសម្បត្តិរដ្ឋទាំងឡាយដែលជាកម្មវត្ថុ ស្នើសុំជម្រះចេញពីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបានអនុញ្ញាតឲ្យជម្រះបានតែមួយដងគត់ក្នុងមួយឆ្នាំ។

ក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល២០២៤ ចាប់ពីពេលនេះតទៅ ។
ក្នុងនោះលោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីនេះឡើង និងសូមកោតសរសើរចំពោះ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុងស្រុក លោក លោកស្រី មេឃុំចៅសង្កាត់ ព្រមទាំងអ្នកជំនាញដែលពាក់ព័ន្ធទាំងអស់ដែលបានរៀបចំ និងកំពុងរៀប ចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ និងឆ្ពោះមកឆ្នាំគោល២០២៥ ខាងមុខនេះ។

ចំណែកលោក សុខ ធី ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ដែរថា : ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមអធិបតេយ្យភាពនិង/ ឬយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមាន :
១- អំពីការគ្រប់គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
តាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់ គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានគោលបំណងធានាការ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបូរណភាព។
និង២-តាមសារាចរលេខ ០៧ សរ ចុះថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តម្រូវ ឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណះដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល រៀងរាល់៥ឆ្នាំម្តង និងតារាងកើនឡើងនិង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ១ឆ្នាំម្ដង ដែលនៅចន្លោះឆ្នាំគោល។

ការធ្វើប័ណ្ណកម្មសិទ្ធិ ផ្អែកតាមអនុក្រឹត្យលេខ ៦៦ មាត្រា២១ អាជ្ញាធរកាន់កាប់ ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលន ទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំង អស់ ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528