ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំអង្គវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា នៅផ្ទះលោកយាយ ឆាង ផាន ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី នៃខេត្តកំពត។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
8

ខេត្តកំពត៖ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំអង្គវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា នៅផ្ទះលោកយាយ ឆាង ផាន ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី នៃខេត្តកំពត។

បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅផ្ទះលោកយាយ ឆាង ផាន ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី  ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ខេត្តចំនួន០២រូប ថ្នាក់ស្រុកចំនួន០៥រូប ស្រ្តី០១រូប ថ្នាក់ភូមិឃុំចំនួន០៨រូប ស្រ្តី០៤រូប ប៉ុស្តិ៍រដ្ឋបាលឃុំចំនួន០៥រូប ព្រមទាំង លោក ហេង ងួនស្រ៊ុន អភិបាលរង នៃគណៈអភិបាលស្រុកជុំគិរី លោក ម៉ម សុទ្ធី លោក សាំង សៀក និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៣៦រូប ស្រ្តី០៨រូប សរុបសមាសភាពចូលរួមទាំងអស់ចំនួន៦២រូប ស្រី២៤រូប ។

ជាកិច្ចចាប់ផ្តើម លោក គ្រុយ សុភា អនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្រែចែង បានអានរបៀបវាររៈជូនដល់អង្គវេទិកា និងបទបញ្ជាផ្ទៃក្នុង។

មានមតិបើកអង្គវេទិកាដឹកនាំដោយ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង ដែលបានអញ្ជើញដឹកនាំ ក្នុងអង្គវេទិកាសាធារណៈដើម្បីពិនិត្យគាំទ្រ និងជុំរញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងអង្គវេទិកាចំនួន០៧សំណើ (មានស្នើសុំសម្រួលស្លាកសញ្ញាចរាចរណ៍ចំនួន០២ករណី នៅមុខសាលា និងទីសាធារណៈ,សំណើសុំផ្លូវ០៣សំណើ និង បាត់ប្លង់ដី០២ករណី)ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងបានបំភ្លឺជូន និងដោះស្រាយនៅហ្នឹងកន្លែងទាំង០៧សំណើ ជូន ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា។

ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គវេទិកា ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមក្នុងអង្គវេទិកា របស់សមាជិក សមាជិកាព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានញ៉ាំងឱ្យអង្គវេទិកានេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យជិតស្និទ្ធយ៉ាងជ្រាលជ្រៅបំផុត។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសូមអំពាវនាវឱ្យ ពុក ម៉ែ មាមីង បងប្អូន បញ្ជូនកូនមានអាយុគ្រប់១៥ឆ្នាំឡើងដើម្បីបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងពុក ម៉ែ មា មីង បង ប្អូន ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតអស់សុពលភាពត្រឹមរយៈពេល៦ខែ ឬ១៨០ថ្ងៃឱ្យទៅធ្វើការបន្តសុពលភាព ព្រមទាំងធ្វើឱ្យបានគ្រប់ៗគ្នា ។

បន្ទាប់ពីអង្គវេទិកាបានបញ្ចប់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋជួបការលំបាកហើយមានជម្ងឺលើសឈាម ឈ្មោះ លោក ហ៊ិន ណាត អាយុ ៦៦ឆ្នាំ រស់នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី បានផ្តល់អង្ករចំនួន២០គីឡូក្រាម មី១កេស, ទឹកសុទ្ធ១កេស, ទឹកដោះគោឆៅ១យួរ, និងថវិកាចំនួន៣២៨.០០០រៀលជាថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង។

ម្យ៉ាងវិញទៀតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន  និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៅតែកំណត់យកមនុស្សជាអាទិភាពនៅក្នុងការអភិវឌ្ឍរបស់យើងតាំងពីយុទ្ធសាស្រ្តត្រីកោណរហូតដល់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ  ហើយជាងនេះទៅទៀត សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា គឺបានជួយ សង្គ្រោះជីវិតប្រជាជនកម្ពុជា  ក្នុងដំណាក់កាល ៣ធំសំខាន់ៗ គឺ៖ ១/ ការជួយសង្គ្រោះអាយុជីវិតប្រជាជនឱ្យរួចផុតពីគោលនយោបាយកាប់សម្លាប់ប្រជាជន នៃរបបប៉ុលពត, ២/ការរំដោះប្រជាជនមិនឱ្យស្លាប់តទៅទៀត តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ ដែលបានជួយសង្គ្រោះជីវិតទាំងប្រជាពលរដ្ឋ និងកងទ័ពទាំងសងខាង ឱ្យរស់នៅក្នុងសុខសន្តិភាព និង ៣/ ការជួយសង្គ្រោះជីវិតប្រជាជនពីការរីករាលដាលនៃជំងឺកូវីដ-១៩។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528