គ្រួសារក្រីក្រ និង មានកូនពិការ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ(កក្រកខេត្ត)


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
4

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែ មិថុនា ឆ្នាំ២០២៥ លោកអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោកស្រី សុខ លាភា នាយិកាសាខាស្តីទី ដឹកនាំក្រុមប្រតិបត្តិសាខា សមាជិកក្រុមប្រឹក្សាសង្កាត់ អូរឫស្សី និងអ្នកស្ម័គ្រចិត្ត កក្រកនៅភូមិអូរឫស្សី នាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខ លោក ទេស សុខុម អាយុ៥១ ឆ្នាំ ប្រពន្ធ ឈ្មោះ

រៀន សុខុន អាយុ៤៨ ឆ្នាំ មានកូន២នាក់ ស្រី១នាក់ (កូនស្រីមានពិការភាពនិងជម្ងឺប្តចាំកាយ) គ្រួសារនេះ ពីមុនប្តីមានមុខរបរធ្វើគ្រូបង្រៀនភាសាថៃនៅផ្ទះ តែឥលូវតាំងពីប្រទេសយើងទាំងពីរមានបញ្ហាព្រំដែននឹងគ្នាមក មិនមានសិស្សមករៀនទៀតទេ ។ ឯប្រពន្ធមានរបរស៊ីឈ្នួលសំអាត បោកគក់ ប៉ុន្តែ ដល់ពេលកូនៗឈឺ បាននៅមើលថែកូនៗ មិនបានចេញទៅរកស្
ទើបធ្វើអោយជីវភាពគ្រួសារគាត់គ្មានចំណូលប្រចាំថ្ងៃ ។
គ្រួសារនេះមានទីលំនៅក្នុងភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

អំណោយដែលសាខានាំមកនាពេលនេះរួមមាន÷ អង្ករ៥០គីឡូក្រាម, មីជាតិ១កេស,ត្រីខ៘

១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,មុង១,ភួយ១,សារុង១,ក្រមា១ និងថវិកាមួយចំនួន ព្រមទាំងថវិកាលោកយាយហ៊ួយ វុយ សប្បុរសជននៅសង្កាត់អូរអំបិលក្រុងសិរីសោភ័យ ចំនួន១០ម៉ឺនរៀលផងដែរ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528