ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា ភាគី​ថៃ​បាន​រំលោភ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​កំណត់​ពេល​វេលា​ជាក់​លាក់​អំពី​ការ​បើក​ឱ្យ​ចូល​ប្រាសាទ​តា​មាន់​ធំ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
10

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ ក្រសួង​ការពារជាតិ​ថ្លែង​ថា ​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា​នេះ វេលា​ម៉ោង​ប្រមាណ ៧:៣០នាទី​ព្រឹក ទាហាន​ថៃ​ចំនួន​ ៣នាក់ បាន​ដឹកនាំ​ក្រុម​អ្នកជិះ​កង់​ជនជាតិថៃ​ប្រមាណ ១៥០នាក់​ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ជាមុន។

កក្រសួងនេះកត់សម្គាល់ថា៖ «សកម្មភាពនេះ​គឺជា​ការបំពាន​យ៉ាងច្បាស់​លើកិច្ចព្រមព្រៀង​រវាងភាគី​ទាំងពីរ ដែល​កំណត់​ពេលវេលា​ជាក់លាក់​អំពីការ​បើក​ឱ្យ​ចូលប្រាសាទចាប់​ពី​ម៉ោង ៩​ព្រឹក និង​បិទ​នៅ​ម៉ោង​៣​រសៀល។
កិច្ច​ព្រមព្រៀងដដែល​នេះ​ក៏បាន​កំណត់​ថា ប្រសិន​បើ​មាន​ករណី​សុំ​ពន្យារពេល ឬការ​រៀបចំពិសេស​ណា​មួយ ភាគីទាំង​ពីរ​ត្រូវ​តែ​ជូន​ដំណឹង និង​ឯកភាពគ្នាជាមុន ដើម្បី​ធានាបាន​នូវ​ការសម្រប​សម្រួលដោយ​រលូន និង​ទប់​ស្កាត់ការយល់​ច្រឡំ​ណាមួយ​កើត​ឡើង»។

ចំពោះ​ស្ថានភាព​ខុស​ប្រក្រតី​បែប​នេះ ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា កងទ័ពកម្ពុជា​បាន​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ យោគយល់ និង​វិជ្ជាជីវៈ​ខ្ពស់ ដោយ​បានរំឭក​ភាគីថៃឱ្យ​គោរពខ្លឹមសារ​នៃកិច្ចព្រមព្រៀង​ដែល​បានឯកភាពគ្នាហើយ។

ក្រោយ​ការ​ណែនាំ ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏​បាន​ចាក​ចេញ​ពី​តំបន់​ប្រាសាទ​ដោយ​មិន​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ។

កក្រសួងការពារជាតិបានបន្ថែមថា ៖​ «កម្ពុជាស្នើឱ្យភាគីថៃ​ប្រកាន់ខ្ជាប់នូវ​លក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព និង​ភាពស្មោះត្រង់»៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528