ដោយ : ភ្នំធំ / ស្រះកែវ -ថៃ :ប្រតិភូទី១ របស់អ្នកកាសែតកម្ពុជា ថៃនៃសមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បានជួបប្រជុំជាមួយគ្នាលើកដំបូង ខណ:ស្ថានភាពវិវាទព្រំដែននិងនយោបាយប្រទេសកម្ពុជា ថៃបាននឹងកំពុងតានតឹង ហើយឡើងក្តៅកម្រឹតខ្ពស់ជាថ្មីពីចុងខែឧសភាឆ្នាំ២០២៥ មក។
នេះបើគិតពីវិបត្តិបែបនេះកើតឡើងកាលពីឆ្នាំ២០២០៨ដល់ឆ្នាំ២០១០កន្លងមក។
កិច្ចប្រជុំបានធ្វើឡើងកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ ម្សិលមិញ នាស្រុក
អារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ដែលដឹកនាំលោកបណ្ឌិតប្រាស់រដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) លោកបណ្ឌិតសុខ សុវណ្ណ អគ្គលេខាធិការរង ទទួលប្រចាំប្រទេសកម្ពុជា លោកបណ្ឌិតប្រូយ សម្បត្តិ អគ្គលេខាធិការរង ទទួលប្រចាំប្រទេស ប្រធានសមាគមប្រចាំខេត្ត រាជធានីនានានិងសមាធិការគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា ព្រមទាំងអ្នកសារព័ត៌មានអាជីពជាច្រើនរូប។
កិច្ចប្រជុំបំណងជម្រុញអោយអ្នកសារព័ត៌មានអាជីពនៃប្រទេសទាំងពីរប្រើប្រាសតួនាទីប្រកបដោយវិជ្ជាជីវ:និងប្រកបដោយការទទួលខុសត្រូវរបស់ខ្លួនលើកកម្ពស់ស្ដង់ដារផ្សព្វផ្សាយ តែព័ត៌មានច្បាស់ រហ័ស ការពិត ត្រឹមត្រូវ មិនលំអៀង និងអាចទទួលយកបាន។
ពោលគឺកុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស បំភ្លៃ បំផ្លាញ បំប៉ោង បង្ខូច ។
ហើយអោយនិយាយការពិត កុំនិយាយការពារជាដើម ដែលនាំអោយស្ថានការណ៍កាន់តឹងតែង ឡើងកំដៅ មានអារិភាព មានជម្លោះនិងឈានទៅមានវិបត្តិធ្ងន់ធ្ងរឬរហូតដល់ផ្ទុះសង្គ្រាមនោះ ។
ពិសេសព័ត៌មានទាក់ទិនបង្កអោយមានអារម្មណ៍ស្អប់និងរើសអើង ហើយបង្កគំនុំរបស់ប្រជាជននិងប្រជាជាតិជាប់ព្រំដែនទាំងពីរ។
ហើយស្មារតីអង្គប្រជុំ បានស្នើអ្នកសារព័ត៌មានជួយផ្សព្វផ្សាយព៌ត័មានដែលធ្វើយ៉ាងណាអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងកងទ័ពនិងនគរបាល អ្នកនយោបាយ អ្នកពាក់ព័ន្ធនិងពលរដ្ឋប្រទេសទាំងពីរឈានទៅយោគយល់.អធ្យាស្រ័យគ្នាឡើងវិញ ។
ហើយងាកមកចូលរួមដោះស្រាយបញ្ហាវិវាទព្រំដែនដោយសន្តិវិធី នាំបញ្ហាទៅដោះស្រាយតាមផ្លូវច្បាប់ជាតិ អន្តរជាតិ ហើយវិលមកថែរក្សាសន្តិភាព មិត្តភាពនិងបើកច្រកព្រំដែនទាំងអស់អោយប្រក្រតីឡើងវិញ ។
ពោលគឺសូមចូលរួមធ្វើអោយប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ឱ្យធ្វើការរួមគ្នាកាត់បន្ថយជម្លោះ រំលួសបង្រួមទំនាស់ ជម្រុញអោយពលរដ្ឋទាំងពីរបោះបង់ចោលផ្នត់គំនិតចង្អៀតចង្អល់និយម ជាតិនិយមជ្រុលនិងទុទិដ្ឋិនិយម កុំបង្កការញុះញង់ ដុតអោយខ្លោចរោចអោយឆៅ ហើយបង្កការភ័ន្តច្រឡំ នាំអោយបាត់បង់ការទុកចិត្តគ្នាចិត្តគ្នានោះ កុំអោយមើលឃើញតែគុណវិបត្តិគ្នា បំភ្លេចគុណសម្បត្តិនិងអំពើល្អរវាងគ្នាកន្លងមក.។
សូមអោយងាកមកពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព មេត្រីភាពនិងជម្រុញការអភិវឌ្ឍន៍ល្អជាមួយគ្នាឡើងវិញ។
លោកបណ្ឌិតប្រាស៊ើដ្ឋ សែងរុងរឿង អគ្គលេខាធិការUMA ក៏ដូចជាលោកសុខ សុវណ្ណ លោកប្រូយ សម្បត្តិ.ជាអគ្គលេខាធិការរងនិងសមាជិកគណ:កម្មាធិការបានថ្លែងនិងពិភាក្សាគ្នាថា : ជាអ្នកកាសែត យើងមិនមែនជារដ្ឋាភិបាល.មិនមែនជាទាហានទេ ។ ប៉ុន្តែយើងគឺជាអ្នកសារព័ត៌មាន ដែលមានតួនាទីត្រឹមចូលរួមនាំយកព័ត៌មាននិងរូបភាពពិត មានភាពសុក្រិត្យ មិនលំអៀង.ហើយធ្វើពិនិត្យពិច្ច័យ ប្រយ័ត្នប្រយែងលើការផ្សាយព័ត៌មានដែលគ្មានការញុះញង់ ឬលាតត្រដាងអារម្មណ៍អយុត្តិធម៌និងអារម្មណ៍ស្អប់លើប្រជាជាតិទាំងពីរ ប្រទេសទាំងពីរ ។
ពោលគឺត្រូវផ្អែកលើការពិត ហើយប្រើប្រាសគ្រប់មធ្យោបាយនិងវិធីសាស្រ្តយ៉ាងណាដើម្បីជម្រុញអាចជួយបន្ថយភាពតានតឹង និងមានឥទ្ធិពលអោយប្រទេសទាំងពីរបញ្ឈប់អារិភា ការថែរក្សាឬស្ដារឡើងវិញនៃសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។
កិច្ចពិភាក្សាបានកត់សម្គាល់ថា : បើអ្នកសារព័ត៌មានអនុវត្តន៍ត្រឹមត្រូវនូវគោលការណ៍ចម្បងនៃក្រមសីលធម៌សារព័ត៌មានដូចជា ឯករាជ្យភាព ការត្រួតពិនិត្យប្រភពនិងខ្លឹមសារព័ត៌មាននិងរូបភាពមុនចេញផ្សាយ រហ័ស ច្បាស់ ការពិត និងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច នយោបាយ.វប្បធម៌ ជាគន្លឹះសំខាន់មួយក្នុងការពន្លត់ភ្លើងជម្លោះ សង្គ្រាម និងបង្កើនសន្តិភាពរវាងប្រទេស ៕