ផ្អាកសេវារថយន្ដក្រុងរដ្ឋថៃពីទីក្រុងបាងកក មកីក្រុងភ្នំពេញ និងខេត្តសៀមរាប ដោយសារ ថៃហាមអ្នកដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
10

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :ក្រុមហ៊ុនរដ្ឋថៃដឹកជញ្ជូន(T Transport Co,Ltd ) នៅថ្ងៃចន្ទ ទី៩មិថុនាឆ្នាំ២០២៥ នេះ បានសម្រេចផ្អាកសេវារថយន្ដក្រុងដែលធ្វើការដឹកដំណើរត្រង់(Direct) ពីទីក្រុងបាងកកប្រទេសថៃ មកកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាបរបស់កម្ពុជា។

ការផ្អាកនេះ ត្រូវបានសហគ្រាសរដ្ឋថៃមួយនេះ អះអាងថា : ដោយសារតែអ្នកដំណើរត្រូវបានហាមឃាត់ធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។

បើយោងតាមក្រុមហ៊ុន T Transport Co ជើងធ្វើដំណើរតាមរថយន្ដក្រុង បាងកក-សៀមរាប មានចម្ងាយសរុបប្រមាណ ៤១៩គីឡូម៉ែត្រ។
ហើយនៅមុនពេលផ្អាកដំណើរការ រថយន្ដក្រុងនេះ ចេញដំណើរចំនួន ២ ជើងក្នុងមួយថ្ងៃ ដោយអ្នកដំណើរម្នាក់ត្រូវបង់ថ្លៃជិត ២៣ដុល្លារអាម៉េរិកសម្រាប់ការធ្វើដំណើរមួយជើង។
រីឯ ជើងធ្វើដំណើរតាមរថយន្ដក្រុង បាងកក-ភ្នំពេញ មានរយៈចម្ងាយប្រមាណ៧១៩គីឡូម៉ែត្រ ដែលមាន ២ជើងក្នុងមួយថ្ងៃ និងមានតម្លៃប្រមាណជាង ២៧ដុល្លារអាម៉េរិក ។

ប្រភពបានបន្តថា : ការអាចដំណើរការឡើងវិញ លុះត្រាច្រកព្រំដែនថៃ កម្ពុជា នៅខ្លងលឹក-ប៉ោយប៉ែតដែលជាច្រកព្រំដែនរថយន្តនេះឆ្លងកាត់អាចបើកដំណើរការពេញលេញឡើងវិញ(បើកម៉ោង៦ព្រឹក បិទម៉ោង១០យប់) ហើយអ្នកដំណើរនិងភ្ញៀវឆ្លងកាតព្រំដែនមិនបានរឹតត្បិត។

សូមរំលឹកថា ក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) បានផ្តល់សិទ្ធិអំណាចដល់កងទ័ពភូមិភាគទី១ និងកងទ័ពភូមិភាគទី២ និងបញ្ជាការការពារព្រំដែនចន្ទបុរី និងអូរដ្រាកដើម្បីបិទនិងរឹតត្បិត( ជាឯកតោភឆគី) ច្រកព្រំដែន( កំណត់វិធានការ លក្ខណៈវិនិច្ឆ័យ វិធីសាស្ត្រលក្ខខណ្ឌ និងរយៈពេលសម្រាប់ការឆ្លងកាត់ព្រំដែន) នៅគ្រប់ប្រភេទច្រកព្រំដែនតាមបណ្តោយព្រំដែនថៃ-កម្ពុជា។

ការបិទជាឯកតោភាគីច្រកព្រំដែនដំបូងឡើយបានកំណត់តែគោលដៅច្រកព្រំដែនតំបន់និងច្រករៀង ។
ប៉ុន្តែ ការអនុវត្តបានរាលដាល់លើសពីនោះ ហើយធ្វើឡើងតាមតែអំពើចិត្តរបស់កងទ័ពថៃ ដូចជា ការបិទច្រកព្រំដែនអន្តរជាតិទាំង៦ ជាមួយកម្ពុជាក្នុងរូបភាពបន្ថយរយ:ពេលចេញ ចូលពី១៦ម៉ោងក្នុង១ថ្ងៃមកត្រឹម៧ម៉ោងវិញ( បើកម៉ោង៦ព្រឹក បិទម៉ោង១០យប់ បន្ថយមកបើកម៉ោង៩ព្រឹកបិទម៉ោង៤ល្ងាចវិញ) ឬច្រកខ្លះ បិទតាំងពីម៉ោង១២ថ្ងៃត្រង់និងច្រកខ្លះ ដែលធ្លាប់បើករាល់ថ្ងៃ ត្រូវបិទ៤ថ្ងៃ ទុកតែ៣ថ្ងៃក្នុង១សប្តាហ៍ៗ ។
ហើយពលរដ្ឋកម្ពុជា ជាអ្នកចេញ ចូលត្រូវកម្រឹតលក្ខខ័ណ្ឌច្រើននិងស្មូក្រស្មាញ ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528