ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យគោរពទង់ជាតិ…ប៉ុន្តែគេឃើញមានកម្លាំងបំពាក់សម្ភារ:អាចប្រយុទ្ធបាន


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
20

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដូចសព្វមួយដង។
ក្នុងនោះ លោកបានលើកឡើងពីការអនុវត្តតាមតួនាទី ភារកិច្ច និងបទបញ្ជារ ការទ្រោលសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការអន្តរាគមន៍ សង្គ្រោះ…។

ទោះជាយ៉ាងណា លោកចៀសវាងនិយយថា កម្លាំងនគរបាល ពិសេសនគរបាលវរសេនាតូចការពារព្រំដែនទាំង៤វរ(៨០៧ ៩១១ ៨៩១និង៨១៥) ត្រូវត្រៀមខ្លួនជាស្រេចលើភារកិច្ចបន្ថែម ដែលជាកម្លាំងជំនួយជួរក្រោយដល់កងយោធពលខេមរ: ភូមិន្ទលើកិច្ចការការពារជាតិគឺព្រំដែននិងបូរណភាពទឹកដី។

ទោះយ៉ាងណា គេបានសង្កេតឃើញមានកម្លាំងនគរបាលមួយចំនួនមានលក្ខណ:ស្វាហាប់និងបំពាក់ឯកសណ្ឋាន សម្ភារ: អាវុធស្រដៀងនឹងកងកម្លាំងប្រយុទ្ធនៅសមរភូមិរួចទៅហើយ។

ការបំពាក់បែបនេះ ជួនគ្នាដែលមានប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែនដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគឧត្តរ ពាយ័ព្យនិងនិរតីប្រទេស។
ពោលគឺដើម្បីប្រកៀកស្មាជាមួយកម្លាំងកងយោធពលខេមរភូមិន្ទក្នុងភារកិច្ចចំពោះមុខលើការពារព្រំដែននិងបូរណភាពទឹកដី។

សូមបញ្ជាក់ថា ពិធីគោរពទង់ជាតិដើមសប្តាហ៍នេះ នេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528