ដោយ : ភ្នំធំ / ភ្នំពេញ :ក្នុងពេលបង្ហោះសារនយោបាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចនាល្ងាចថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ ទាក់ទិនការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់….ក៏នាំអោយមានមានអ្នកផ្តល់មតិ/ អនុសាសន៍( Comment) ជាច្រើន។
ក្នុងនោះ មានអ្នកខ្លះ បានសុំសួរម្តេចេតេជោថា មានន័យថា ដកទ័ពពីទីកដីដែលយើងអះអាងខាងដើមថា ដីយើងតើមែនទេ? ហាក់មិនសូវយល់ពាក្យថា សម្រួលកម្លាំងតំបន់សមស្រប ។
មានមតិដទៃទៀត ក៏ក្នុងន័យស្រដៀងគ្នា ចង់យលន័យពាក្យកែសម្រួលកែសម្រួលកងទ័ពនោះ … ។
និងខ្លះ ផ្តល់មតិថា សង្ឃឹមថា សំណុំរឿងឡើងទៅICJ នឹងមិនមានការកែសម្រួលផងទៅចុះ សម្តេចពុក ….។
ជាការឆ្លើយតបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា :
១) ការកែសម្រួលកងទ័ព គឺ មិនមែនជាការដកទ័ពនោះទេ ។
២) រឿងប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) គឺមិនប្រែប្រួលនោះទេ ៣) សង្គ្រាមមិនអាចបង្កើតខ្សែព្រំដែនថ្មីបាននោះទេ ។
៤) គេបាញ់យើងមុន យើងបាញ់គេវិញដើម្បីការពារខ្លួននិងទឹកដី
តែហាមបាញ់គេមុន ឬចូលក្នុងទឹកដីរបស់គេ៕