ព្រំដែនអន្តរជាតិកម្ពុជា ថៃ ដែលថៃនៅបើកដោយបន្ថយម៉ោងមិនខុសអីពីបិទទេ ព្រោះជាប់លក្ខខ័ណ្ឌតឹងតែង, បញ្ជូនទំនិញសិន


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
6

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :បើលោកអ្នកពិនិត្យមើលលើលក្ខខ័ណ្ឌដ័រឹតត្បិតតឹងតែងនៃការដែលថៃនៅបើកច្រកព្រំដែនអន្តរជាតិមួយចំនួនជាមួយកម្ពុជានោះ គេអាចនិយាយថា មិនខុសអីពីបិទនោះទេ ។
ខ្លឹមសាររបស់លិខិតផ្លូវការរបស់ថៃ បានបង្ហាញស៊ីជម្រៅ មុតៗនិងមានចរឹតគាបសង្កត់ គម្រាមកំហែងចំហរមកលើភាគីកម្ពុជា ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានផ្តល់សិទ្ធិអំណាចដល់តំបន់កងទ័ពទី១ និងតំបន់កងទ័ពទី២ និងបញ្ជាការការពារព្រំដែនចន្ទបុរី និងអូរដ្រាកដើម្បីកំណត់វិធានការ លក្ខណៈវិនិច្ឆ័យ វិធីសាស្ត្រលក្ខខណ្ឌ និងរយៈពេលសម្រាប់ការឆ្លងកាត់ព្រំដែននៅគ្រប់ប្រភេទច្រកព្រំដែនតាមបណ្តោយព្រំដែនថៃ-កម្ពុជា។

ភាពតឹងរ៉ឹងនៃវិធានការនឹងអាស្រ័យទៅលើកម្រិតភាពតានតឹងនិងកម្រិត​នៃកិច្ចសហប្រតិបត្តិការដែលផ្តល់ដោយភាគីកម្ពុជាក្នុងការដោះស្រាយបញ្ហា។ ហេតនេះ កងទ័ពជើងគោកថៃបានសម្រេចជាឯកតោភាគីបិទបណ្តាច្រករបៀង និងច្រកតំបន់នានា ដូចខាងក្រោម÷
១- ខេត្តច័ន្ទបុរី (ទល់មុខខេត្តប៉ៃលិននិងបាត់ដំបង) បានសម្រេចការចេញ ចូលចំពោះអ្នកទេសចរ និងអ្នកដំណើរទាំងអស់នៅច្រកអន្តរជាតិ លើកលែងបណ្តាពលករដែលមានប័ណ្ណឆ្លងដែនត្រឹមត្រូវនិងទំនិញនានា។
ច្រកព្រំដែនអន្តរជាតិនៅខេត្តច័ន្ទបុរីដែលបិទជាបណ្តោះអាសន្ននេះមាន៖ ច្រកដូងខេត្តបាត់ដំបង ទល់មុខច្រកបានឡែមខេតមកតច័ន្ទបុរី និងច្រកផ្សារព្រំខេត្តប៉ៃលិនទល់មុខច្រកបានប្រាកាតខេត្តច័ន្ទបុរី .

សម្រាប់ច្រករបៀង ឬច្រកតំបន់ព្រំប្រទល់កម្ពុជាថៃរួមមានច្រក៖
១. បឹងត្រកួន ខេត្តបន្ទាយមានជ័យ ទល់មុខច្រកតាប្រាយ៉ាខេត្តស្រះកែវ
២. ម៉ាឡៃ ខេត្តបន្ទាយមានជ័យទល់មុខច្រកណងព្រឺខេត្តស្រះកែវ
៣. ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យទល់មុខច្រកណូនម៉ាក់មុនខេត្តស្រះកែវ
៤.ព្រះប្រឡាយ ខេត្តឧត្តរមានជ័យ ទល់មុខច្រក ខេត្តស៊ីសាកេត
៥. អានសេះ ខេត្តព្រះវិហារទល់មុខច្រកអានម៉ាខេត្តស៊ីសាកេត
៦. អូរអន្លក់ ខេត្តបាត់ដំបងទល់មុខច្រកស៊ូនស៊ុមខេត្តច័ន្ទបូរី
៧.អូររំដួល ខេត្តបាត់ដំបង ទល់មុខច្រកសាបតារីខេត្តច័ន្ទបុរី
៨. ពាមតាខេត្តបាត់ដំបង ទល់មុខច្រកខាងភ្លូ ស្រុកបររ៉ៃខេត្តត្រាត
៩. សែនចៅខេត្តបាត់ដំបងទល់មុខច្រកមឿនដាន់( សែនចៅ) ស្រុកបររ៉ៃខេត្តត្រាត
១០.ភ្នំព្រឹក ខេត្តបាត់ដំបងទល់មុខច្រកកាប៊ីនខេត្តច័ន្ទបូរី
១១.ច្រក២០៣ ខេត្តបាត់ដំបងទល់មុខច្រក ខេត្តត្រាត
១២. ច្រក៤០០ ខេត្តបាត់ដំបង ទល់មុខច្រកបានមួងស្រុកបររ៉ៃខេត្តត្រាត

នារសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៥ កងទ័ពជើងគោកថៃបានដាក់ចេញនូវវិធានការការពារព្រំដែនថៃ–កម្ពុជា ដែលចែកជា៤ កម្រិតដូចតទៅ៖

កម្រិតទី១៖ ការរឹតបន្តឹងការចូល-ចេញ លើកលែងករណីចាំបាច់ឲ្យឆ្លងដែនបានចំពោះសកម្មភាពពាណិជ្ជកម្ម ការដឹកជញ្ជូន បណ្តាពលករស្របច្បាប់ និងបេសកកម្មចាំបាច់ផ្សេងៗ
• បង្កើនការត្រួតពិនិត្យលើបុគ្គលដែលមានហានិភ័យ ខ្ពស់ដូចជា អ្នកល្បែងស៊ីសង ឬក្រុមជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ។

កម្រិតទី ២៖ កំណត់ពេលវេលានៃការចេញចូលតាមច្រកនិមួយៗ ដោយបញ្ជាក់ពីថ្ងៃ និងពេលវេលាឲ្យបានច្បាស់លាស់។

កម្រិតទី ៣៖ បិទតំបន់ខ្លះៗ (Selective Closure) ដែលមានហានិភ័យខ្ពស់ ។
កម្រិតទី ៤៖ បិទព្រំដែនទាំងមូល ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់វិធានការណ៍ទាំងនេះនឹងត្រូវបានលើកលែងក្នុងន័យការអនុគ្រោះខាងមនុស្សធម៌ ដូចជា៖
• បុគ្គលមានជំងឺ
• សិស្សនិស្សិត
• កម្មករ
• ប្រជាជនដែលចង់ចូលមកទិញអីវ៉ាន់ប្រើប្រាស់ ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528