ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :មានការពន្យល់ក្នុងអនុសាសន៍(Comen) ថា កែសម្រួលមិនមែនដកទ័ពទេ ។
ឯពាក្យសន្និដ្ឋាន ខាងថៃវិញ.មានន័យថា បូកសរុបនិងវាយតម្លៃ ។
ខាងក្រោមជាសាររបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសាររបស់លោកជំទាវភែតងតាន ស៊ុនណាវ៉ាត្រ (អ៊ុងអ៊ីន) នាយករដ្ឋមន្ត្រីថៃ ដែលសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទីទី៨ខែមិថុនាឆ្នាំ២០២៥
-សម្តេចតេជោហ៊ុន សែន : ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់
មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ
កម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជា
រឿងចាំបាច់។
ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈ
ការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ
នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។
សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ
ជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម
និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕
Adjusting military forces in conflict-prone areas through mutual understanding between the military commanders of both Cambodia and Thailand is essential to avoid large-scale violent clashes. The people of both Cambodia and Thailand genuinely desire lasting peace and do not wish to see war.
Efforts to find a resolution through dialogue have taken place at all levels — from the government to frontline military commanders — and are now bearing fruit.
To our fellow citizens, please place your trust in the government’s commitment to resolving conflicts through peaceful means, which remains the only viable path to avoiding bloodshed and fostering friendship and effective cooperation with our neighboring country.
-ចំណែក លោកជំទាវភែតងតាន ស៊ីណាវ៉ាត់ ( Paetongtarn Shinawatra ) អះអាងនៅលើបណ្ដាញសង្គមមុនល្ងាចដដែលថា៖ «ខ្ញុំបានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ហើយយើងបានឈានដល់ការសន្និដ្ឋានដែលជះឥទ្ធិពលជាវិជ្ជមានលើស្ថានភាព។
ភាគីទាំងពីរបានយល់ព្រមរួមគ្នាកែសម្រួលកងកម្លាំងយោធានៅចំណុចដែលមានការប៉ះទង្គិច ដើម្បីកាត់បន្ថយភាពតានតឹង ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈយន្តការរបស់ JBC នៅថ្ងៃទី១៤ខែមិថុនា។
ការពិភាក្សានៅគ្រប់កម្រិតនឹងបន្តដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រឡប់ទៅសភាពធម្មតាវិញយ៉ាងឆាប់រហ័ស»។
ជាមួយគ្នានោះ ក្រសួងការពារ កម្ពុជាបានចេញសារក្នុងទំព័រហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា : ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន៕