ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់អ្នកដំណេីរភ្ញៀវជាតិ​និងអន្តរជាតិដែលបានចេញ- ចូល​ ប្រទេសកម្ពុជា


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
19

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ នេះ សូមជូនដំណឹងដល់អ្នកដំណេីរភ្ញៀវជាតិ​ និងអន្តរជាតិដែលបានចេញ​ ចូល​ ប្រទេសកម្ពុជាថា ចាប់ពីរថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥​ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ សូមធ្វេីការផ្លាស់ប្តូរម៉ោងធ្វេីការគឺចាប់ពីរម៉ោង​ ៩​ ព្រឹក​ រហូតដល់ម៉ោង​ ៤​រសៀល​ ។
ហេីយចំពោះប្រជាជនកម្ពុជាដែលមានបំណងចូលទៅប្រទេសថៃ​ គឺភាគីថៃ​ ប្រថាប់ត្រាជូនត្រឹមរយ:ពេល៧ថ្ងៃ​។ គឺសំរាប់ប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែន(Passport ) និងប័ណ្ណព្រំដែន(​ Border pass ) ។

ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបន្តថា: ក្នុងករណីមានអ្វីប្រែ​ប្រូួលលប៉ុស្តិ៍យេីងខ្ញុំនិងជូនដំណឹងបន្តរទៀតសូមអរគុណ។

សូមរំលឹកថា បន្ទាប់ពីទាហានថៃបានបិទជាឯកតោភាគីនូវច្រកព្រំដែននេះ ក្នុងរូបភាពបន្ថយរយ:ពេលចេញ ចូលពី១៦ម៉ោងក្នុង១ថ្ងៃមកត្រឹម៨ម៉ោងវិញ( បើកម៉ោង៦ព្រឹក បិទម៉ោង១០យប់ បន្ថយបន្ថយរយ:ពេលចេញ ចូលពី១៦ម៉ោងក្នុង១ថ្ងៃមកត្រឹម៨ម៉ោង( បើកម៉ោង៦ព្រឹក បិទម៉ោង១០យប់ ) មកត្រឹម៨ម៉ោង( បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច) ។

តមក ខាងសមត្ថកិច្ចកម្ពុជាបាន កែសម្រួលប្តូរមកបើកនៅម៉ោង៩ព្រឹក តែបិទម៉ោង៤ ល្ងាចដដែល ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528