ដោយ : ភ្នំធំ / ឧត្តរមានជ័យ :លោកអភិបាលខេត្តឧត្តរមានជ័យបានដឹកនាំប្រតិភូខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបញ្ជាការព្រំដែនកម្ពុជា ថៃជាមួយប្រទេសជិតខាង រវាងខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ពិយ៉ះ ពិចះណាំ អភិបាលខេត្តបុរីរ៉ាំ នៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាលើការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នទីស្នាក់ការផ្តល់សេវាប័ណ្ណព្រំដែនអេឡិចត្រូនិក នៅស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ។
នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ ។
ហើយជំនួបលើកដំបូងនេះ បន្ទាប់ពីមានប៉ះទង្គិចពាក្យសំដីនិងអារម្មណ៍រវាងកងកម្លាំងការពារពារព្រំដែនកម្ពុជា ថៃដែលឈរជើងគ្រប់គ្រងនៅប្រាសាទតាមាន់ធំនិងព្រំដែនដែលមិនទានបែងចែកគ្នាដាច់ស្រេចទីនោះកាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២៥ ។
ដោយប្រាសាទតាមាន់តូចនិងប្រាសាទថ្មបាយក្រៀម ត្រូវបានថៃទាញយកទៅគ្រប់គ្រងតែឯង ។លើកលែងតែប្រាសាទតាមាន់ធំ ដែលកម្ពុជា និងថៃនៅគ្រប់គ្រង់រួមគ្នា។
លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យកិច្ចសហប្រតិបត្តិការល្អរវាងខេត្តឧត្តរមានជ័យនិងខេត្តបូរីរ៉ាំនេះគឺសំដៅឲ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ រួមទាំងវិស័យផ្សេងផ្សេងទៀតព្រមទាំងជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។
ក្នុងនាមរដ្ឋបាលខេត្តទាំងពីរ ទាំងលោកមាន ចាន់យ៉ាដា និងលោក ពិយ៉ះ ពិចះណាំសង្ឃឹមថា ជំនួបដ៏នាឱកាសនេះនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងការផ្ដើមដំណើរការ ចេញ-ចូល ដោយប្រើប័ណ្ណព្រំដែនរបស់ប្រជាពលរដ្ឋចូលត្រឹមស្រុកបានគ្រួតនិងស្រុកបន្ទាយអម្ពិល។.
ហើយខាងមុខនឹងឈានដល់ការប្រើប្រាស់ទូលាយទូទាំងខេត្តបុរីរ៉ាំនិងឧត្តរមានជ័យតែម្តង៕