ត្រៀមអនុវត្តវខ្លឹមសារស្មារតីសជណរាជរដ្ឋាភិបាលកាត់ឆ្វៀលផ្ទៃដី ពីគម្របព្រៃឈើនៅមណ្ឌលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនិងដីអាស្រ័រ័យនៅស្រុកស្វាយចេក


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
6

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ត្រីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៥ បានប្រជុំពិនិត្យ ពិភាក្សានិងត្រៀមអនុវត្តវាស់វែងដើម្បីចេញប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលវត្ថុជូនពលរដ្ឋនិងអង្គភាពរដ្ឋ តាមខ្លឹមសារស្មារតីលិខិតលេខ២០៧៨ សជណ.កឆ ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ របស់ទីស្តីការគណ:រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល យល់ព្រមអោយកាត់ឆ្វៀលផ្ទៃដីទំហំ១.៣៧៥ហិចតា៥ ពីគម្របព្រៃឈើឆ្នាំ២០០២ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនិងដីពលរដ្ឋអាស្រ័យផលយូរឆ្នាំស្ថិតនៅភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

ដឹកនាំកិច្ចប្រជុំនោះ រួមមានលោកលៀម សុដា អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនិងចូលរួមដោយលោក ជុំ ប៊ុនថា នាយកទីចាត់ការអន្តរវិស័យនិងអនុប្រធាន នៃសាលាខេត្ត, លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តនិងនាយផ្នែករដ្ឋបាលព្រៃឈើថ្មពួក ,លោកស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។
លោកប៊ុន វុត្ថា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តនិងលោកមាស សាស្ត្រាវុធ ប្រធានការិយាល័យភូមិបាលស្រុក អភិបាលរងស្រុកស្វាយចេក ជំទប់ឃុំស្វាយចេក មេភូមិតេជោភ្នំឆ័ត្រ និងលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង ប្រធានមណ្ឌលយោធិនពិកា៣១៧ តេជោភ្នំឆ័ត្រ ជាដើម ។

មន្ត្រីសុរិយោដី អាជ្ញាធរដែនដីនិងរដ្ឋបាលព្រៃឈើអោយដឹងថា: យោងអនុសាសន៍របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចអញ្ជើញមកសំណេះសំណាលកន្លងមកនៅមណ្ឌលគឺសម្តេចបានឆ្លើយតបសំណូមពរ ដោយណែនាំអោយអ្នកគ្រប់គ្រងមណ្ឌល យោធិននិងក្រុមគ្រួសារអាចស្នើសុំចុះបញ្ជីដីធ្លីឬធ្វើប្លងរឹងក្នុងមណ្ឌលបាន។

សូមរំលឹកថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យបានផ្ញើលិខិតលេខ២២៥៥/២៣ សស ចុះថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤និង លិខិតលេខ១៣៥៩១ កសក ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគោរ,បជូនសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
តមក ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ ។
យោងចំណារនោះ រាជរដ្ឋាភិបាលសម្រេចឯកភាពដូចខាងក្រោម :
១-អនុញ្ញាតិអោយកាត់ឆ្វៀលដីដែលប្រើប្រាសជាក់ស្តែងរបស់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ៣១៧ ដែលស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក ទំហំ១.៣៧៥ហិចតា៥ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ។២-ចំពោះដីដែលកាន់កាប់ដោយពលរដ្ឋនៅក្រៅមណ្ឌលនេះត្រូវអនុវត្តតាមយន្តការគណ:កម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពដោយមានសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធានដើម្បីដោះស្រាយនិងផ្ទៀងផ្ទាត់ផ្តល់ដីដល់អ្នកដែលត្រូវការដីពិតប្រាកដ ។

ស្មារតីអង្គប្រជុំពិភាក្សាបានឯកភាពនិងស្នើសុំលោកអភិបាលខេត្តសម្រេចថា : ១-រក្សានិងប្រើប្រាសទិន្នន័យដែលក្រុមការងារវាស់វែងដីធ្លីមានលក្ខណ:ជាប្រេព័ន្ធរួចហើយនូវដីធ្លីក្នុងមណ្ឌលនិងក្រៅមណ្ឌល រួចផ្ទៀងផ្ទា់ត់នឹងម្ចាស់ក្បាលដីទាំងតនិតិបុគ្គលបុគ្គល(តំណាងអោយម្ចាស់ក្បាលដីកម្មសិទ្ធិឯកជននិងសាធារណ:របស់រដ្ឋ)និងទាំងរូបវ័ន្តបុគ្គលតំណាងម្ចាស់ក្បាលដីកម្មសិទ្ធិ។២-ពិនិត្យ លក្ខណ:បច្ចេកទេស បំបែកក្បាលដីជូនកូនចៅរបស់យោធិននិងក្រុមគ្រួសារអោយហើយ ។

៣-ពិនិត្យគោលការណ៍អនុវត្តតាមយន្តការគណ:កម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពដែលជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ចំពោះដីក្រៅមណ្ឌល តែក្នុងភូមិសាស្ត្រភូមិ ។និងកំណត់ពេលវេលាសមស្របចុះអនុវត្តអោយបាលឆាប់ៗ តាមដែលអាចធ្វើបាន ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528