ជម្រុញខេត្តយូណាននិងខេត្តបន្ទាយមានជ័យរឹតចំណងមេត្រីភាពឡើងវិញ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
22

ដោយ : បន្ទាយ / បន្ទាយមានជ័យ :ស្ថានទូតចិន អះអាងថា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងនិងសម្ព័ន្ធមេត្រីភាពរវាងខេត្តយូណានប្រទេសចិននិងខេត្តបន្ទាយមានជ័៏ុ ប្រទេសកម្ពុជាអោយបង្កើតនិងពង្រឹងចំណងមេត្រីភាពឡើងវិញ។

នេះបើតាមជំនួបជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោកអ៊ុំ រាត្រី អភិបាលខេតហតបន្ទាយមានជ័យបានស្វាគមន៍និងបានរាការណ៍ពីស្ថានភាពទូទៅ សក្តានុពលខេត្ត.។ហើយបានរំលឹកថា ខេត្តបន្ទាយមានជ័យនិងខេត្តយូណានធ្លាប់ជាខេត្តមេត្រីភាពនឹងគ្នាតាមរយ: ការចុះអនុស្សាណ:យោគយល់គ្នា(MoU) លើកទី១ ទី២ រយ:ពេល៥ឆ្នាំ ពីរដង។ ភាគីមន្ទីរកសិកម្មខេត្តយូណានបានជួយកសាងឧទ្យានគំរូ បច្ចេកទេសកសិកម្មមិត្តភាពខេត្តយូណាន -បន្ទាយមានជ័យនៅឃុំទួលពង្រស្រុកម៉ាឡៃ អស់ទឹកប្រាក់៣លានដុល្លាសរអា .បានជួយកសាងអគារសិក្សានៅស្រុកព្រះនេត្រព្រះ បានផ្តល់ជំនួយផ្សេងទៀត និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២នាក់ រាល់ៗឆ្នាំអោយទៅសិក្សានៅសាកលវិទ្យាល័យនាខេត្តយូណាន ព្រមទាំងការផ្លាស់ប្តូរប្រតិភូទៅ មកធ្វើទស្សកិច្ច។
ប៉ុន្តែតាំងពីអំឡុងវិបត្តិសាកលនៃការឆ្លងរីករាលដាល់ជម្ងឺកូវីដ១៩ កន្លងមក គម្រោងឧទ្យានបានផ្អាក ។ ឯកិច្ចសហប្រតិបត្តិការរវាងខេត្ត ក៏ថយចុះសកម្មភាពដែរ ។
ហេតុនេះ ស្នើសុំស្ថានទូតជួយជម្រុញអោយដំណើរការឡើងវិញ។

លោកអ៊ុំ រាត្រី បានបន្តថា: ខេត្តបន្ទាយមានជ័យជាខេត្តកសិកម្ម។
ប៉ុន្តែមិនទាន់មានវិនិយោគិនបរទេសមករកស៊ីច្រើនវិស័យនេះ។

រិឯតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តមាន៤កន្លែង ។
ប៉ុន្តែក្រុមហ៊ុន រោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសមានតែជនជាតិផ្សេងៗ មិនមានជនជាតិចិននៅឡើយ ។
ជនជាតិចិនមានច្រើននៅក្រុងប៉ោយប៉ែត ដែលមកប្រកបរកស៊ីទ្រង់ទ្រាយជាសេវាកំសាន្ត និងផ្នែកនានា ហាងលក់ដូរទំនិញ ភោជនីយដ្ឋាន…ជាដើមនិងជាភ្ញៀវទេសចរ។
ទោះជាយ៉ាងណា ក៏មានក្រុមហ៊ុនចិនចំនួន២ បានមកធ្វើអាជីវកម្មស្រាវជ្រាវ រុករករ៉ែមាសនៅស្រុកភ្នំស្រុក និងដាំដំណាំដំឡូងមីស្រុកថ្មពួកដែរ ។
ហេតុនេះ ខេត្តស្នើសុំស្ថានទូតចិនជួយទាក់ទង ទាក់ទាញវិនិយោគិនចិនមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត។

លោកអភិបាលខេត្តស្នើសុំលោកទូតជួយសុំអន្តរាគមន៍ដើម្បីបានគ្រូស្ម័គ្រចិត្តជនជាតិចិនមកជួយបង្ក្រៀននៅសាលារៀនខ្មែរ ចិននៃសមាគមខ្មែរ ចិន ក្រុងប៉ោយប៉ែត។និងអគុណដែន ទូតជួយសម្របសម្រួលអោយមានគ្រូស្ម័គ្រចិត្តជនជាតិចិនមកជួយបង្រៀនភាសាចិននៅសាកលវិទ្យាល័យជាតិមានជ័យ ,នៅសាលារៀនផីឆឹងនិងនៅសាលារៀនចុងវ៉ា ។

នាឱកាសនោះ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់កច្ចីសម្បទានសម្រាប់ស្ថាបនាផ្លូវជាតិលេខ៥៩ ផ្លវជាតិលេខ៥៨។
ផ្តល់ជំនួយឥតសំណងស្ថាបនាផ្លូវខេត្តលេខ៥៨ដេ(គុត្តសត-អូរបីជាន់។
ផ្តល់រថយន្តគិលានសង្គ្រោះ រថយន្តក្រុងសម្រាប់ព្យាបាលចល័ត ,ជួយវ៉ាក់សាំង សម្ភារ: ថ្នាំពេទ្យនិងម៉ាសក្នុងអំឡុងវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ។ ស្ថានកុងស៊ុលចិននៅខេត្តសៀមរាបបានជួយម៉ាស៊ីនកុំព្យួទ័រ ថេបប្លែត ។
និងថ្មីៗនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានជួយស្ថាបនាស្ពានបេតុង១កន្លែងនៅឃុំសឿ។

លោកវ៉ាង វិនពិន (Wang Wenbin) ទូតចិនបានថ្លែងថា:: លោកនឹងធ្វើជាស្ពាន ដើម្បីអោយខេត្តយូណាននិងខេត្តបន្ទាយមានជ័យភ្ជាប់មេត្រីភាពចាស់បានចុះMoU .ឡើងវិញ។
និងស្នើអោយមន្ទីរកសិកម្មកសិកម្មខេត្តយូណានចុះMoUជាមួយមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យឡើងវិញដែរដើម្បីដំណើរការឧទ្យានគំរូ បច្ចេកទេសកសិកម្មមិត្តភាពខេត្តយូណាន -បន្ទាយមានជ័យឡើងវិញ ។

.ស្ថានទូតក៏នឹងជួយគៀងគរ ជម្រុញអ្មកវិនិយោគិនចិនមករកស៊ីនៅខេត្តនេះ ផងដែរ ។
ហើយក៏សម្របសម្រួលជាមួយការិយាល័យកូនចៅ ចិននិងក្រសួងអប់រំ និងវិទ្យាសាស្ត្រចិនដើម្បីបញ្ជូនគ្រូស្ម័គ្រចិត្តមកជួយបង្រៀនភាសាចិននៅក្រុងប៉ោយប៉ែត ។.ក្នុងឆ្នាំ២០២៥ នេះ មានគ្រូស្ម័គ្រចិត្តជនជាតិចិន២០០នាក់បាននឹងកំពុងបង្ក្រៀននៅកម្ពុជា។

ភាគីទាំងពីក៏បានសន្យាសហប្រតិបត្តិការទប់ស្គាត់ឧក្រិដ្ឋកម្ម ការឆបោកតាមប្រព័ន្ធទូរគមននាគមន៍(Online) ឧក្រឹដ្ឋកម្មឆ្លងដែន ការការពារសន្តិសុខ សុវត្ថិភាពជនបរទេស…ផងដែរ ៕

 

.


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528