ម្ចាស់គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផលី្លន បានសុំទោសជាសាធារណៈ ចំពោះការផុសថា នៅក្រុងប៉ោយប៉ែតមានក្មេងទំនើងប្រើប្រាស់អាវុធ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
23

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:មកទល់រសៀលថ្ងៃទី០២ខែមករាឆ្នាំ២០២៥ នេះ ម្ចាស់គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផលី្លន បានសុំទោសជាសាធារណៈ ។

ពោលគឺក្រោយពីក្រុមការងារតាមដានព័ត៌មាននិងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិត របស់គណនី facebook មួយឈ្មោះ Chhay phallin-ឆាយ ផល្លីន ដែលបានចុះផ្សាយថា នៅក្រុងប៉ោយប៉ែតមានក្មេងទំនើងប្រើប្រាស់អាវុធ។

នៅថ្ងៃព្រហស្បតិ៍នេះ ម្ចាស់គណនី facebook ឈ្មោះ Chhay Phallin-ឆាយ ផល្លីន បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តថា : កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោកបានទទួលស្គាល់កំហុសថា ខ្លួនពិតជាបានផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដកស្រង់ពីតាមបណ្ដាញសង្គម គឺជាវីដេអូចាស់។

ដើម្បីចៀសវាងមានការភាន់ច្រឡំឈ្មោះ Chhay Phallin-ឆាយ ផល្លីន បានធ្វើការលុបចោលព័ត៌មាននេះ និង សន្យាថា មិនចុះផ្សាយរូបភាព ខ្លឹមសារជាព័ត៌មានណាដែលនាំឲ្យប៉ះពាល់ដល់ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខជាតិទៀតឡើយ ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528