ក្រុមការងារចម្រុះក្រសួង ខេត្ត កងកម្លាំងពាក់ព័ន្ធ បាននឹងកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែង…


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
7

ដោយ : ភ្នំធំ / បន្ទាយមានជ័យ : សូមពុកម៉ែបងប្អូនពលករខ្មែត្រូវមកពីប្រទេសថៃ តាមច្រកអន្តរជាតិទាំងពីរក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងារចម្រុះក្រសួង ខេត្ត កងកម្លាំងពាក់ព័ន្ធ បាននឹងកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយ:ពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ ” ។
លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងដូច្នេះ ។
នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥ ។

លោកអ៊ុំ រាត្រី បាននិយាយបន្តថា: យោងតាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសារពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។

ក្នុងអំឡុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។
សូមជម្រាបជូនពុកម៉ែបងប្អូនពលករខ្មែរ នៅប្រទេសច្រកព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនស្ទឹងបត់ អាជ្ញាធរខេត្ត ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។
សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភចំពោះការវិលត្រឡប់វិញទោះជាគ្មានឯកសារគ្រប់គ្រានក៍ដោយ តាមបទបញ្ជា និងសារសម្លេងរបស់សម្តេច ក្រុមការងារបានត្រៀមលក្ខណះសម្រួលឯកសារនានា មានអាហារបណ្តោះអាសន្ន រយ:ពេលវែង
កន្លែងទទួលសមរម្យ និងរថយន្ត ជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជានៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្របសម្រួលជូនបងប្អូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមន្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បាននឹងកំពុងសស្រាក់សស្រាំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តលើការងារនេះផងដែរ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528