លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការសាងសង់សំណង់អគាររដ្ឋបាលថ្មី ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
10

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ទទួលជំនួយដឹកនាំផែនការងារភស្តុភា និងហិរញ្ញវត្ថុបានអោយដឹងថា : បន្ទាប់ពីសាងសង់អស់រយៈពេល១៤ខែ គិតត្រឹមពេលនេះអគារនេះសម្រេចបាន៦៥%ហើយ ។ហើយគ្រងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថារសំណង់អគារថ្មី១ខ្នងនេះ មានទំហំ១៨មែត្រ គុណនឹង៣៦ម៉ែត្រ មានកម្ពស់៣ជាន់ មាន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ។

អគារដែលកំពុងសាងសង់នេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ និងកងកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528