ករណីម៉ូតូបើកចូលគន្លងផ្លូវបុកជាមួយរថយន្តបណ្តាលអោយស្លាប់ ហើយសាច់ញាតិបង្កើនទារសំណងនិងស្នើឃុំខ្លួនអ្នកបើកបររថយន្តរងគ្រោះ : ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបកស្រាយបំភ្លឺ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
35

ដោយ : ភ្នំធំ / ប៉ៃលិន :បន្ទាប់ពីសាធារណជនចោទសួរនិងចាប់អារម្មណ៍ករណីម៉ូតូបើកចូលគន្លងផ្លូវបុកជាមួយរថយន្តបណ្តាលអោយស្លាប់ ហើយសាច់ញាតិបង្កើនទារសំណងនិងស្នើឃុំខ្លួនអ្នកបើកបររថយន្តរងគ្រោះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥ បានចេញមកបកស្រាយបំភ្លឺជូនសាធារណជនដូចតទៅ : ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១៧ និង ១៣ នាទី ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥ រវាងម៉ូតូឡើងវ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ១ នាក់។

ករណីនេះជំនាញ(ចរាចរណ៍ផ្លូវគោក) បានធ្វើការវាស់វែងឃើញថា : ភាគីម៉ូតូជាអ្នកបង្កឡើងវ៉ារថយន្តដែលកំពុងបើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស(លើផ្លូវអាទិភាពរបស់រថយន្ត) ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនអោយដឹងថា: ចំពោះករណីនេះដែរជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក :
-លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
-លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ -ហើយលើកទី ៣ នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៥ ដដែល ដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ករចំនួន៤លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។

អ្នកនាំពាក្យបន្តទៀតថា: លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រម ក៏បង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឲ្យទាមទារឡើងទឹកប្រាក់ចំនួន៥.០០០ ដុល្លារសរអា ទើបយល់ព្រម ។

ដោយមិនមានការឯកភាពគ្នាជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ ។

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានបន្តថា: បន្ថែម ក្នុងករណីនេះលោកស្រីបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១.០០០ដុល្លារ បន្ថែមទៀតដែរ ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528