កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានប្រទេស BRICS ក្រុងKazan បើកធ្វើដោយជោគជ័យ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
9

——————–
ក្នុងឱកាសកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានប្រទេស BRICS ក្រុងKazan ដែលសហរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនទូរទស្សន៍និងវិទ្យុជាតិរុស្ស៊ីបានរៀបចំធ្វើដោយជោគជ័យ នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រោមប្រធានបទ «ផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមក រួមជោគវាសនាតែមួយ » មន្ត្រីរដ្ឋាភិបាលនិងអ្នកទទួលខុសត្រូវនៃស្ថាប័នសារព័ត៌មានសំខាន់ៗនៃរដ្ឋសមាជិកប្រទេស BRICS បានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅអំពីខ្លឹមសារដូចជា ការពិពណ៌នាអំពីរឿងរ៉ាវទំនើបកម្មនៃប្រទេស BRICS ការផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកដោយគ្រប់ជ្រុងជ្រោយ សត្យានុម័ត និងយុត្តិធម៌ជាដើម។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថាដោយលើកឡើងថា សង្ឃឹមដៃគូប្រព័ន្ធសារព័ត៌មានប្រទេស BRICS ផ្តោតលើទស្សនៈ “ប្រទេស BRICS ៥ ប្រការ” ពោលគឺ សន្តិភាព ច្នៃប្រឌិតថ្មី បៃតង យុត្តិធម៌ និងវប្បធម៌មនុស្សជាតិ ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំកំពូល និងគំនិតឯកភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំប្រទេស BRICS រួមគ្នា ប្រឆាំង “អនុត្តរភាពខាងការបញ្ចេញមតិ ” ជំរុញការអភិវឌ្ឍរួម និងការរួមបញ្ចូលគ្នាខាងអរិយធម៌ ផ្សព្វផ្សាយពីគុណតម្លៃរួម ដើម្បីបង្ហាញពីផែនការគោលថ្មីនៃកិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528