អាវុធ​ហត្ថ​​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ឃា​ត់​ខ្លួ​ន​​ជ​ន​ស​ង្ស័​យ​០​៤​នា​ក់​​ ​ប​ញ្ជូ​ន​ទៅ​តុ​លា​កា​រ ផ្ត​ន្ទា​ទោ​​សពា​ក់​ព័​ន្ធ​ក​រ​ណី​​គ្រឿ​ង​ញៀ​ន​


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
6

​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ ​៖​ ​ ​​ក​ម្លាំ​ង​ជំ​នា​ញ​កា​រិ​​យា​ល័​យ​ប្រ​ឆាំ​ង​ប​​ទ​ល្មើ​ស​គ្រឿ​ង​ញៀ​ន​ ​ក​​ង​រា​ជ​អា​វុ​ធ​ហ​​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​បា​​ន​ប​ញ្ជូ​ន​ជ​ន​ស​ង្ស័​យ​​០​៤​នា​ក់​ ​ទៅ​តុ​លា​កា​​រ​ ​ពា​ក់​ព័​ន្ធ​ក​​រ​ណីជួ​ញ​ដូ​រ​ ​និង​​ប្រើ​ប្រា​ស់​នូ​វ​សា​រ​ធា​តុ​ញៀ​​ន​ដោ​យ​ខុ​ស​ច្បា​ប់​​ ​ក្រោ​យ​ពី​ប​ង្ក្រា​ប​បា​ន​​ចំ​នួ​ន​០​២​ក​រ​ណី​ផ្សេ​ង​​គ្នា​។​​នេះបើ​​​​​​តា​ម​ម​ន្ត្រី​អា​វុ​ធ​ហ​ត្ថ​​អោ​យ​ដឹ​ង​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៤​ ​។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ ករណីទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននៅចំណុចទល់មុខព្រលានយន្ដហោះ លើផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនិងបន្ទប់ជួលលេខ ៥,១៣,១៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង និងបន្តទៅឆែកឆេរ​បន្ទប់​ជួល​គ្មានលេខ​ ក្នុងភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ១១កញ្ចប់, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។
ជនទាំង០៣នាក់ រួមមាន ៖ ១.ឈ្មោះ យ៉ា រ៉ូហ្សិត ភេទ ប្រុស អាយុ ៣៤ឆ្នាំ, ២.ឈ្មោះ សាយ វិបុល ភេទ ប្រុស អាយុ ២៧ឆ្នាំ, ៣.ហឿន រ៉ាវីន ហៅ ពៅ ភេទ ប្រុស អាយុ ៤២ឆ្នាំ។

និងករណីទី២៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ពិណ្ណារ័ត្ន ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៣០០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។

វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ០៧កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528