ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចែកជា០២ក្រុម ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅរដូវបិទ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
18

 

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចែកជា០២ក្រុម ចុះប្រតិបត្តិការ បង្ការបង្រ្កាបទប់ស្កាត់បទល្មើសនេសាទ នារដូវបិទបានជាច្រើនករណី។

ក្រុមទី០១៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំកម្លាំង០៨នាក់ និងមធ្យោបាយបាឡាស្មាច់០២គ្រឿង បានចុះប្រតិបត្តិបង្ក្រាបបទល្មើសជលផល ប្រទះឃើញរបាំងសាច់អួននៅចំណុចព្រែកសាយ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើវត្ថុតាងនិងបំផ្លាញចោលនៅនឹងកន្លែង របាំងសាច់អួនចំនួន០២ករណី ស្មើនឹង១០កន្លែង ប្រវែង៩៣០ម៉ែត្រ លូសាច់អួនចំនួន១០គ្រឿង បង្គោលចំនួន៣២០ ដើម។

ក្រុមទី០២៖ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលគិរី សហការណ៍ជាមួយគណបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទភូមិថ្មី កោះធំ និងអន្លុងមេត្រី ដឹកនាំដោយលោក អ៊ឹង ជឺប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សមាសភាពចូលរួមមានសរុប២២នាក់មធ្យោបាយបាឡាស្មាច់០៦គ្រឿង បានប្រទះឃើញរបាំងសាច់អួន និងរបាំងស្បៃមុងនៅចំណុចព្រែកតាសួស វាលស្រងែ កប់ចេះ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ រុះរើបំផ្លាញ របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង០៥កន្លែង ប្រវែង ៩០ម៉ែត្រ លូស្បៃមុងចំនួន០៥គ្រឿង បង្គោលចំនួន១០០ដើម និងចាក់លែងត្រីចំរុះក្នុងដែននេសាទចំនួន២៥គីឡូក្រាម។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល ពិសេសការធ្វើនេសាទប្រើរបាំងវែងលើសពីច្បាប់ដែលបានកំណត់ ដល់ប្រជានេសាទផងដែរ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528