បន្ទាយមានជ័យ ÷ សេចក្តីរាយការណ៍មកថា ក្នុង ភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត បច្ចុប្បន្ននេះ
ពោរពេញដោយល្បែងស៊ីសងដូចជា ជល់មាន់ អាប៉ោង និងយូគី និងល្បែងខុសច្បាប់ផ្សេងទៀត កំពុងតែដំណើរការបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ និងបង្រ្កាប សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ផងក៏មិនដឹង។
ប្រភពបន្តទៀតថា: ម្ចាស់បនល្បែងស៊ីសងគ្រប់ កំពុងតែគឃ្លើនផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ល្បែងស៊ីសងគ្រប់ប្រភេទ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហ៊ាននាំគ្នាបើកលេងល្បែងសុីសងដូចជា ជល់មាន់ អាប៉ោង និងយូគី និងល្បែងខុសច្បាប់ផ្សេងទៀតយ៉ាងអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងបញ្ហាអសន្តិសុខខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀតដូចចាចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាជាដើម។
ល្បែងស៊ីសងមាន់ជល់ ដែលប្រមូលផ្ដុំដោយក្រុមញៀនល្បែង ពពាក់ពពូនគ្នារាប់រយនាក់ជារៀងរាល់ថ្ងៃ មួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងតែប្រព្រឹត្តទៅដោយរលូន ដោយគ្មានអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបនោះឡើយ ឃើញតែហ្វូងក្រុមញៀនល្បែង លេងយ៉ាងអនាធិបតេយ្យ។
ក្រោយឃើញហេតុការណ៍ល្បែងស៊ីសងមាន់ជល់យ៉ាងអនាធិបតេយ្យប្រព្រឹត្ដទៅយ៉ាងរលូនរាប់ខែឆ្នាំនៅកណ្ដាលក្រុងប៉ោយប៉ែតបែបនេះ ទើបដឹងថា លចហ្វាយក្រុងប៉ោយប៉ែត និងលោកអធិការនគរបាលក្រុង និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ហាក់ផ្គើនទៅនិងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមិនគោរពទៅតាមច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះឡើយ។ ផ្ទុយទៅវិញ បែជាទុកអោយល្បែងស៊ីសងមាន់ជល់ ប្រព្រឹត្តទៅយ៉ាងរលូន មិនដឹងថាអាជ្ញាធរ និងស្ថាប័ន កងកម្លាំងគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អសកម្ម ឬក៏អសមត្ថភាព ឬក៏ពាក់ព័ន្ធនិងផលប្រយោជន៍នោះទេ បានជាសុខចិត្តផ្គើនទៅនិងបទបញ្ជាដ៏ក្ដៅគគុករបស់ប្រុមុខដឹកនាំ ។
ទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋ សំណូមពរដល់គណបញ្ចាការឯកភាពខេត្ត បន្ទាយមានច័យសូមចាត់ សមត្ថកិច្ចពាក់ព័ន្ធក្រោមឱវាទ ធ្វើការត្រួតពិនិត្យសាវជ្រាវភាពជាក់ស្តែង ដើម្បីចាត់កម្លាំងជំនាញចុះបង្ក្រាប ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទខាងលើនេះ។