លោក ចាយ គង់ម៉េង បានណែនាំតម្រង់ទិសការអនុវត្តតួនាទី/ភារកិច្ច ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងផ្សព្វផ្សាយសេចក្តីជូនដំណឹនៅរដូវបិទនេសាទដល់ប្រជានេសាទ

21

 

(កំពង់ធំ)÷ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤
លោកចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំង ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចុះប្រតិបត្តិការណ៍ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច:ទ្វាបឹងរហូតដល់ផ្សោត ស្ថិតក្នុងភូមិផ្សោត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងនោះលោក ចាយ គង់ម៉េង បានដឹកនាំកម្លាំងសម្រុះចុះប្រតិបត្តិការបង្ក្រាបបទមើលមេសាទន្លេសាបលទ្ធផលអនុវត្តបានចំនួន១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមាន របាំងស្បៃមុង ចំនួន២០របាំង ប្រវែង១៦០០ម៉ែត្រ ឡុកចំនួន៤២គ្រឿង
លូចំនួន៤២មាត់ បង្គោល៨០០ដើម និងចាក់លែងត្រីស្រស់ចំរុះចំនួន១០គីឡូក្រាមចូលទន្លេវិញ។

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានណែនាំតម្រង់ទិសការអនុវត្តតួនាទី/ភារកិច្ច ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធិភាពក្នុងរដូវបិទនេសាទនេះ បានផ្សព្វផ្សាយសេចក្តីជូនដំណឹនៅរដូវបិទនេសាទដល់ប្រជាពលរដ្ឋមួយចំនួនឃុំផាត់សណ្ដាយណែនាំឱ្យលោកមេភូមិ និងប្រជានេសាទ សមត្ថកិច្ចយើងបន្តរុះរើរបាំងសាច់អួនក្រឡាញឹកដែលនៅសេសសល់ឱ្យអស់ជាបន្ទាន់។

សូមបញ្ជាក់ផងដែរថា សង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកសន្ទុក ចុះល្បាតដីព្រៃលិចទឹក(តំបន់៣)ជាក់ស្តែងពុំប្រទះបទល្មើសនោះទេ។