ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារ អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក  ខេត្តកំពង់ធំ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
15

 

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំសហការី និងយោធិននារី នៃក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន និងឧបត្ថម្ភអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ  ឃុំក្រយា  ស្រុកសន្ទុក  ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ រួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសារាចរលេខ១០ សរ ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ  នៅថ្ងៃទី០៥  ខែសីហា  ឆ្នាំ២០២៤ខាងមុខនេះ  ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារបានជ្រួតជ្រាប ហើយត្រូវចូលរួមអបអរសាទរដោយត្រូវវាយជួង ទូងស្គរ គោះប៉ោត ឲ្យបានអធឹកអធម នៅវេលាម៉ោង ៩ និង ០៩ នាទី ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានណែនាំដល់អតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់  ត្រូវថែទាំសុខភាពឲ្យបានល្អ ខិតខំដាំដំណាំ ចិញ្ចឹមសត្វ គួបផ្សំនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង ហើយនៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះដែរ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី  ឧបត្ថម្ភជូនអតីតយុទ្ធជនទាំង ១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ ។

អតីតយុទ្ធជន និងក្រុមគ្រួសារ បានសូមគោពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ដែលនិងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥  ខែសីហា ឆ្នាំ២០២៤  ខាងមុខនេះ ឲ្យទទួលបានជោគជ័យ  ដើម្បីសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528