ឯកឧត្តម ឃឹង នុភាព អញ្ជើញកាត់ខ្សែបូរ ឆ្លងសមិទ្ធផលនានា នៅនិវេសនៈឋាន អ៊ុន នឹង ភ្នំបារៀង នៅឃុំគោល


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
36

 

(កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ ២០២៤  ឯកឧត្តម ឃឹង នុភាព  តំណាងរាស្ត្រខេត្តកំពង់ធំ ឯកឧត្តម ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី ក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យការប្រាក់សាមគ្គី និងកាត់ខ្សែបូរឆ្លងសមិទ្ធផលនានា នៅនិវេសនៈដ្ឋាន អ៊ុន នឹង ភ្នំបារៀង ស្ថិតនៅក្នុងភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះដែរ ឯកឧត្តម ឃឹង នុភាព បានលើកឡើងពី ព្រះចៅអធិការវត្តបានខិតខំប្រឹងប្រែង និងរកបច្ច័យពីសប្បុរសជននានាដែលបានចូលរួមការកសាង សមិទ្ធផលទាំងអស់នេះបានកើតឡើងបញ្ជាក់ពីភាពសាមគ្គីគ្នាជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធ និងព្រះសង្ឃព្រះគ្រូចៅអធិការ និងការចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនេះដែរឯកឧត្តមតំណាងរាស្ត្រខេត្តកំពង់ធំបាន លើកឡើងអំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាតម្រូវការការងារខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈណាមួយនោះបងប្អូនក៏អាចទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ឃឹង នុភាព  តំណាងរាស្ត្រខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់ព្រះចៅអធិការវត្តភ្នំបាររៀង និងពុទ្ធបរិស័ទទាំងអស់ ត្រូវតែចូលរួមថែរក្សានូវសមិទ្ធផលទាំងអស់នេះ ដែលបានសម្ពោធ និងកាត់ខ្សែបូរដាក់ប្រើប្រាស់ចាប់ពីពេលនេះឱ្យបានគង់វង្ស និងយូរអង្វែង ដែលបានកសាងដោយសប្បុរសជន ក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភគាំទ្រ បានជាសមិទ្ធផលថ្មីៗនៅក្នុងវត្ត។ សូមឪពុកម្ដាយគ្រប់រូប បញ្ជូនកូនមករៀនសូត្រឱ្យបានទៀងទាត់ ពិសេសគឺចេះគោរពព្រះពុទ្ធសាសនាឱ្យបានគ្រប់ៗគ្នា ជាមាគ៌ាមួយ បង្ហាញផ្លូវដល់យុវជនជំនាន់ក្រោយចេះស្គាល់បុណ្យបាប ចេះធ្វើអំពើល្អគោរពដល់ឪពុកម្ដាយ និងថែរក្សាលោកទាំងពីរឱ្យបានល្អ។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលនានាដែលបានសម្ពោធនិងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់រួមមាន÷ ពុទ្ធាភិសេកព្រះពុទ្ធបដិមាចូលបរិនិព្វាន១ព្រះអង្គ ឆ្លងផ្លូវ ឆ្លងចាក់ដី ឆ្លងអណ្តូងទឹក និងសមិទ្ធផលនានាក្នុងវត្ត ដើម្បីប្រមូលបច្ច័យកសាងបន្តទៀត។

 


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528