សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
40

 

កំពង់ឆ្នាំង:ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងកានគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ នៅថ្ងៃទី០៤.០៧.២០២៤ វេលាម៉ោង ១២ និង ៣០ នាទី បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ករណីមិនរាងចាល) នៅចំណុចភូមិព្រៃពូច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល : ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ :

១-ឈ្មោះ សំ អូន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ឆៀវ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ ៣-ឈ្មោះ វុទ្ធ ដេវីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ៤-ឈ្មោះ ក្រុង វ៉ាន់ឌី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ៥-ឈ្មោះ ក្រុង ម៉ៃឌូ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាង ថ្នាំញៀនចំនួន ០៥កញ្ចប់ ទម្ងន់៥,៥៥ក្រាម ទូរស័ព្ទដៃចំនួន ០៣គ្រឿង , ម៉ូតូចំនួន ០១គ្រឿង ,ជញ្ជីងចំនួន ០១គ្រឿង ។
———-


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528