ចោរអស់លក្ខឆក់កាបូប ត្រូវបានជនរងគ្រោះហក់ធាក់ម៉ូតូដួលហើយ ស្រែកឆោឡោអ្នកជិតខាងជួយឃាត់ខ្លួនបាន


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
58

 

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការងនគបាលខេត្តកំពង់ឆ្នាំងទទួលផែនកណ្តាលយុត្តិធម៌ឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា ជនសង្ស័យដែលជាចោរឆក់កាបូបលុយប្រជាពលរដ្ឋថ្ងៃមុនមិនបានសម្រេច នៅស្រុកកំពង់ត្រឡាចថ្ងៃមុន ត្រូវបញ្ជូនទៅដាក់គុកហើយ។

គួររំលឹកថាមានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបដៃពីប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវប៉ុន្តែជនរងគ្រោះរត់តាមពីក្រោយហក់ធាត់ម៉ូតូផ្ដួលហើយស្រែកឆោឡោជួយផងៗ អ្នកជិតខាងឃើញដូច្នោះរត់មកជួយចាប់ខ្លួនបានជនសង្ស័យខាងលើតែម្តង។

លោកវរៈសេនីយទោ ពេជ្រ សុផានី អធិការរងនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចបញ្ជាក់ឲ្យដឹងថា ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ) នេះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៤០នាទី នៅចំណុចផ្ទះឈ្មោះសែត ហ៊ន ភេទប្រុស ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
-ជនរងគ្រោះឈ្មោះធឿន ចាន់ធីម ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងកាបូបដៃនោះមានលុយខ្មែរចំនួន៦០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូមេក មួយគ្រឿង។ ដោយឡែកជនសង្ស័យឈ្មោះ កី ទាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៣៥ឆ្នាំ រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ពេលកំពុងធ្វើសកម្មភាពត្រូវជនរងគ្រោះស្រែកឲ្យប្រជាពលរដ្ឋក្បែរខាងសហការគ្នាចាប់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន៣ឆ្នាំកន្លះ ពីបទចែកចាយគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនដាក់ពន្ធនាគារ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528